ព័ត៌មាន

ឯកឧត្តម​ ឥត ​សា​រ៉ាត់ ​ចុះ​សួរ​សុខ​ទុក្ខ ​​ជីវភាព​រស់​នៅ ​របស់​កង​ទ័ព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ទិស​យោធ​ភូមិ​ភាគ​ទី​៤​ ទិស​ទី​១​ប្រាសាទ​ព្រះ​វិហារ​
នាយកដ្ឋានព័ត៌មាន(៣)
450
809 ឯកឧត្តម​ ឥត ​សា​រ៉ាត់ ​ចុះ​សួរ​សុខ​ទុក្ខ ​​ជីវភាព​រស់​នៅ ​របស់​កង​ទ័ព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ទិស​យោធ​ភូមិ​ភាគ​ទី​៤​ ទិស​ទី​១​ប្រាសាទ​ព្រះ​វិហារ​

    ឯកឧត្តម ​នាយ​​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង ​និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ នា​រសៀល​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ​បាន​ឆ្លៀត​ពេល​វេលា​ដ៏​មមា​ញឹក​  អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ ​ចុះ​ជួប​សំណោះ​សំណាល​សួរ​សុខ​ទុក្ខ​ ពី​ជីវភាព​រស់​នៅ ​ក៏​ដូច​ជា​ស្ថាន​ភាព​ការ​ងារ​ឈរ​ជើង​ របស់​កង​ទ័ព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ទិស​យោធ​ភូមិ​ភាគ​ទី​៤​ និង​គណៈ​បញ្ជាការ​សមរ​ភូមិ​ទិស​ទី​១ ​ប្រាសាទ​ព្រះ​វិហារ​។

    ពេល​អញ្ជើញ​ដល់​ទី​បញ្ជាការ​ជួរ​មុខ​ទិស​យោធ​ភូមិ​ភាគ​ទី៤​ កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣ ឯកឧត្តម​នាយ​ឧត្តម​​សេនីយ៍​ ឥត​ សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​​​សេនាធិការ​ចម្រុះ​ នៃ​យោធ​ពល​ខេមរ​ភូមិន្ទ​ ត្រូវ​បាន​ទទួល​ការ​គោរព​គារវៈ​កិច្ច​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ស្រី​ ឌឹក​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣, ​ ឯកឧត្តម ​មេ​​បញ្ជាការ​​​រង​​កង​​ទ័ព​​ជើង​​គោក ​​និង​​​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៤​, ឯកឧត្តម ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​, មេបញ្ជាការ​កង​​ពល​តូច​អន្ត​រាគមន៍​លេខ​១ ​មេបញ្ជាការ​កង​​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ ប្រចាំ​ទិស​ប្រាសាទ​​ព្រះ​​វិហារ​  និង​ឯកឧត្តម​ អស់​លោក ​តំណាង​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​, មេ​បញ្ជាការ​កង​ពល​តូច​អន្ត​រាគមន៍​លេខ​៤​, លេខ៥, លេខ៦,​ លេខ៧,​ លេខ៨,​ លេខ៩,​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​ព្រះ​វិហារ ​ចំណុះ​យោធ​ភូមិ​ភាគ​ទី​៤​ ព្រម​ទាំង​មេ​បញ្ជា​ការ​ មេ​បញ្ជាកា​រង​ នាយ​សេនា​ធិការ​ នាយ​សេនា​ធិការ​រង​ និង​បណ្តា​ការិយាល័យ​ជំនាញ​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣ ​ប្រកប​ដោយ​ភាព​ស្និទ្ធិ​ស្នាល​បំផុត​។ឯកឧត្តម ​នាយ​​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង ​និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ

     បន្ទាប់​ពី​បាន​តាម​ដាន​ស្តាប់​នូវ​របាយ​ការណ៍​ស្វា​គមន៍​សង្ខេប​ខ្លី​ ស្តី​​​ពី​ការ​រស់​នៅ​ឈរ​ជើង​របស់​កង​កម្លាំង​ឈរ​ជើង​តាម​បន្ទាត់​ព្រំ​ដែន​ នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​៤ ​ក៏​ដូច​ជា​សភាព​ការណ៍​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែនកម្ពុជា​-​ថៃ​ ក្នុង​ទិស​ទី​១​ប្រាសាទ​ព្រះ​វិហារ​ ដែល​រាយ​ការណ៍​ដោយ​ ឧត្តម​សេនីយ៍​ឯក​ ស្រី​ ឌឹក​ មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣ ​រួច​មក​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង ​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ​ បាន​សំដែង​នូវ​ការ​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​ប្រកប​ដោយ​កិច្ច​សហការ​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ របស់​មេ​បញ្ជាការ ​មេ​បញ្ជារ​រង​ យោធ​ភូមិ​ភាគ ​កង​ពល​ធំ ​កង​ពល​តូច ​និង​កម្លាំង​ពាក់​ព័ន្ធ​ ដែល​ឈ​ជើង​ការ​ពារ​អធិប​តេយ្យ ​បូរណ​ភាព​ទឹក​ដី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​គ្រប់​លំ​ដាប់​ថ្នាក់ ​និង​នាយ​ ពល​ទា​ហាន ​ក្នុង​អង្គភាព​កង​ការ​ពារ​ព្រំ​ដែន​គោក ​របស់​ខេត្ត​ទាំង​ពីរ​ព្រះ​វិហារ​ ឧត្តរ​មាន​ជ័យ ​ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​ ជា​មួយ​អាជ្ញា​ធរ​ដែន​ដី ​និង​គ្រប់​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ​ពិសេស​ជា​មួយក​​ង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ប្រទេស​ជិត​ខាង​ ក្នុង​ការ​រក្សា​បាន​នៅ​បន្ទាត់​ព្រំ​ដែន​សន្តិភាព ​មិត្ត​ភាព ​និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​រីក​ចំរើន​​។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​ក៍​បាន​នាំ​នូវ​បណ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ និង​ក្តី​នឹក​រលឹក​ប្រកប​ដោយ​មនោ​សញ្ចេត​នា​គោរ​ព​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ថ្នាក់​ដឹក​នាំ​កង​ទ័ព​ជើង​គោក​ ពិសេស​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន ​រ៉ានី​ ហ៊ុន​សែន ​ផ្ញើ​ជូន​ថ្នាក់​ដឹក​នាំ ​មេ​បញ្ជាការ​យុទ្ធ​ភូមិ​ភាគ​កង​ពល​តូច​ កង​ពល​ធំ ​នាយ ​ពល​ទាហាន និង​កង​កម្លាំង​ពាក់​ព័ន្ធ​ដែល​មាន​ភារ​កិច្ច​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី  ​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​៤ ​ទាំង​អស់​ក្នុង​ឱកាស​នេះ​ផង​ដែរ​។​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៏​បាន​ក្រើន​រំលឹក​ដល់​ថ្នាក់​មេ​បញ្ជាការ​ មេ​បញ្ជា​ការ​រង​ គ្រប់​កង​ឯក​ភាព​ទាំង​អស់​ ដែល​មាន​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​ឈរ​ជើង​ការ​ពារ​អធិប​តេយ្យ ​បូរណ​ភាព​ទឹក​ដី ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅ​ទិស​បន្ទាត់​ព្រំ​ដែន​យោធ​ភូមិ​ភាគ​ទី​៤​ នេះ​ ត្រូវ​រួម​សហការ​គ្នា​ឲ្យ​បាន​ជិត​ស្និទ្ធ​ក្នុង​ការ​ការ​ពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​ទឹក​ដី​របស់​កម្ពុជា ​ពិសេស​ត្រូវ​សហការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជា​មួយ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ នៃ​ប្រទេស​ជិត​ខាង​ក្នុង​ការ​រក្សា​ឲ្យ​បាន​នៅ​បន្ទាត់​ព្រំ​ដែន​សន្តិភាព​ មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​តាម​បណ្ដោយ​ព្រំ​ដែន​ ឲ្យ​ក្លាយ​ជា​ព្រំ​ដែន​មាន​ការ​រីក​ចម្រើន​។​ ជា​មួយ​គ្នា​ នាយ ​ពល​ទាហាន​ទាំង​អស់​ក៍​ត្រូវ​យក​ចិត្ត​ទុក​ដាក់​  គោរព​ និង​អនុវត្ត​ឲ្យ​បាន​ នូវ​យុទ្ធ​សាស្ត្រ​០៣​ ​សកម្មភាព​១០​ និង​បទ​​បញ្ជា​១១​ចំណុះ រ​បស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ