ព័ត៌មាន

លោក​ជំទាវ​ ដាំ ​ដា​រីនី ​បើក​វគ្គ​សិក្ខា​​សាលា​វិទ្យាស្ថាន​សុខា​ភិបាល​ ២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
436
804 លោក​ជំទាវ​ ដាំ ​ដា​រីនី ​បើក​វគ្គ​សិក្ខា​​សាលា​វិទ្យាស្ថាន​សុខា​ភិបាល​ ២០១៩​

    ដើម្បី​លើក​កំពស់​សមត្ថភាព​ជំនាញ​សុខា​ភិបាល​ឲ្យ​មាន​គុណ​ភាព​នា​ព្រឹក​ថ្ងៃ​ព្រហស្បហ៍​ ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩​​នេះ នៅ​វិទ្យា​ស្ថាន​ វិទ្យា​​សាស្ត្រ​សុខា​ភិបាល​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ ​បាន​បើក​​សិក្ខា​សាលា ​ស្តី​ពី​គោល​ការណ៍​គ្រឹះ ​ក្នុង​ការ​អន្តរាគមន៍ ​និង​ថែ​​ទាំ​ជម្ងឺ​ទឹក​នោម​ផ្អែម​ ស្ថិត​ក្រោម​អធិបតីភាព​របស់​ លោក​ជំទាវ​ ដាំ ​ដា​រីនី ​រដ្ឋ​​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​មាន​វ​ត្ដ​មាន​របស់​ ​ឯកឧត្ដម​ សាស្ដ្រា​ចារ្យ​ វេជ្ជ​បណ្ឌិត​ នាយក ​នាយក​រង​ ព្រម​​​​ទាំង ​សមាជិក ​សិស្ស​ និស្សិត​​ក្នុង​វិទ្យាស្ថាន​​សរុប​ចំនួន​២០០​នាក់​។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ សាស្ត្រា​ចារ្យ​ នឹម ​មាលា ​នាយក​វិទ្យា​ស្ថាន​ វិទ្យា​សាស្ដ្រ​​សុខា​ភិបាល ​កង​យោធ​ពល​​ខេមរ​​​ភូមិន្ទ ​

    យោង​តាម​របាយ​ការណ៍​ស្វាគមន៍​របស់​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ សាស្ត្រា​ចារ្យ​ នឹម ​មាលា ​នាយក​វិទ្យា​ស្ថាន​ វិទ្យា​សាស្ដ្រ​​សុខា​ភិបាល ​កង​យោធ​ពល​​ខេមរ​​​ភូមិន្ទ ​បាន​ថ្លែង​រំលឹក​ឡើង​វិញ​​ ពី​ការ​វិវត្តន៍​តាម​សភាព​​ការ​រី​ចម្រើន​​របស់​ប្រទេស​ជាតិ ​មជ្ឈមណ្ឌល​​សិក្សា​​ពេទ្យ​យោ​ធា​មជ្ឈឹម​ ​បាន​ប្រែ​ក្លាយ​ជា​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​១៩៨២​  រហូត​ដល់​ឆ្នាំ​​២០០៩​ ​បាន​ប្រែ​ក្លាយ​ទៅ​ជា​គ្រឹះ​​ស្ថាន​សាធារណ​​រដ្ឋ​បាល​។ ដែល​បច្ចុប្បន្ន​នេះ​វិទ្យាស្ថាន​ វិទ្យា​សាស្ត្រ សុខា​ភិបាល ​កង​យោធពល​ខេមរ​ភូមិន្ទ​មាន​មហា​វិទ្យាល័យ​ចំនួន​៤ ​និង​មន្ទីរ​ពេទ្យ​១ ក្នុង​នោះ​មាន​៖​ មហាវិទ្យាល័យ​​វេជ្ជសាស្ត្រ, បណ្តុះ​បណ្តាល​ថ្នាក់​វេជ្ជបណ្ឌិត​, មហា​វិទ្យាល័យ​ទន្ត​សាស្ត្រ, បណ្តុះ​​​បណ្តាល​​ថ្នាក់​ទន្តសាស្ត្រ​,  មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ, បណ្តុះ​បណ្តាល​ថ្នាក់​ឱសថ​សាស្ត្រ និង​មហា​វិទ្យាល័យ​ថែ​ទាំ ​និង​អម​វេជ្ជសាស្ត្រ​ មាន បណ្តុះ​បណ្តាល​ថ្នាក់​បរិញ្ញាបត្រ​​​គិលានុបដ្ឋាកបែប​ពាក់​កណ្តាល​ពេល​, ​បរិញ្ញាបត្រ​គិលានុបដ្ឋាកាឆ្មប, បរិញ្ញាបត្រ​រង​គិលានុបដ្ឋាកា បរិញ្ញាបត្ររងឆ្មប និង​បរិញ្ញាបត្ររង​បច្ចេក​ទេស​មន្ទីរ​ពិសោធន៍។​ វិទ្យស្ថាន​បាន​បណ្តុះ​បណ្តាល​​សិក្ខាកាម​បញ្ចប់​ដោយ​ជោគ​​ជ័យ​​ទាំង​និស្សិត​ជា​នាយ​ទាហាន ​និង​ស៊ីវិល​បាន​ចំនួន១០០​វគ្គ​ ដែល​មាន​ចំនួន​និស្សិត​សរុប​៩៣៧៧​នាក់​។ បច្ចុប្បន្ន​នេះ ​កំពង់​ដំណើរ​ការ​សិក្សា​មាន២៩​វគ្គ​ មាន​សិក្ខាកាម​ចំនួន​១៨១៦​ នាក់​ កំពង់​និស្សិត​បន្ត។ ឯកឧត្តម​ សាស្ត្រា​ចារ្យ​ នឹម​ មាលា ​បាន​បញ្ជាក់​ថា​សិក្ខា​សាលា​​ដែល​វិទ្យាស្ថាន​បាន​រៀប​ចំ​នេះ​ ជា​លើក​ទី​៥​ហើយ​។ សិក្ខា​សាលា​៤​លើក​កន្លង​មក​នេះ​ គឺ​ធ្វើ​ពី​បញ្ហា​ជម្ងឺ ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ និង​ផ្នែក​សល្យ​សាស្ត្រ​​។​ ចំពោះ​​សិក្ខា​សាលា​​ថ្ងៃ​នេះ​មាន​លក្ខណ​ពិសេស​ ដោយ​ប្រធាន​បទ​របស់​យើង​ផ្តោត​​​ទៅ​លើ​​គោល​ការណ៍​គ្រឹះ​ក្នុង​ការ​អន្ត​រាគមន៍ ​និង​ថែ​​​ទាំ​ជម្ងឺ​ទឹក​នោម​ផ្អែម​។ គោល​បំណង​នៃ​អង្គ​សិក្ខា​សាលា​នេះ​ ចង់​ឲ្យ​អ្នក​ចូល​រួម​​ទាំង​អស់​​យល់​​​ដឹង​ ពី​វិធី​ការ​ពារ​​ព្យាបាល ​និង​ថែ​ទាំ​អ្នក​ជម្ងឺ​ទឹក​នោម​​ផ្អែម​តាម​រយៈ​ការ​យល់​ដឹង​ពី​លំហាត់​​ប្រាណ​ របស់​អ្នក​​ជម្ងឺ​ទឹក​នោម​​ផ្អែម​ ការ​គ្រប់​គ្រង​​​រ​បប​​អាហារ ​ការ​ធ្វើ​តេស្ត​ជាតិ​ស្ករ ​និង​ការ​ប្រើប្រាស់​ឱសថ​ឲ្យ​បាន​ត្រឹក​ត្រូវ​របស់​អ្នក​​ជម្ងឺ​ទឹក​នោម​ផ្អែម​។​ ​ក្នុង​នោះ​ផង​​ដែរ​សិក្ខា​សាលា​នេះ​ជា​វេទិការ​វែក​ញែក​ដេញ​ដោល​ ការ​ចែក​រំលែក​បទ​ពិសោធន៍ ​ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍន៍​ក្នុង​​វិស័​​យ​វេជ្ជ​សាស្ត្រខ្មែរ​ ជា​ពិសេស​វេជ្ជសាស្ត្រ​កង​ទ័ព​។​លោក​ជំទាវ​ ដាំ ​ដា​រីនី ​រដ្ឋ​​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ

    ថ្លែង​​បើ​កក្នុង​អង្គ​សិក្ខា​សាលា​នា​ឱកាស​នោះ ​ក្នុ​​ងនាម​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​លោក​ជំទាវ​ ដាំ ​ដា​រីនី ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​វិវត្ត​រីក​ចម្រើន​​របស់​វិទ្យាស្ថាន​ព្រម​ទាំង​ជំនាញ​​នា​នា​ ​ដែល​​បាន​​សហការ​គ្នា​ល្អ​ក្នុង​ការ​ដំណើរការ​ នៃ​សិក្ខា​សាលា ​ស្តី​ពី​គោល​ការណ៍​គ្រឹះ ​ក្នុង​ការ​អន្តរាគមន៍ ​និង​ថែ​​​ទាំ​ជម្ងឺ​ទឹក​នោម​ផ្អែម ​ក្នុង​គោល​បំណង​​ដើម្បី​បង្កើន​ចំណេះ​ដឹង​វិទ្យាសាស្ត្រ​ថ្មីៗ​ ព្រម​ទាំង​ផ្តល់​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់​សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត លោក​គ្រូ ​អ្នកគ្រូ ​និង​និស្សិត​ជា​សិក្ខាកាម ​ដែល​ធ្វើ​បទ​បង្ហាញ​ដោយ ​​លោក​សាស្ត្រាចារ្យ​ វាគ្មិន ​ប៊ុន ​ហ៊ត​ ប្រធាន​មន្ទីរ​ពិសោធន៍ ​និង​ជា​សមាជិក​សមាគមន៍​( AEPK)​ ឱសថកា​រីមិត្ត​ជួយ​មិត្ត​នៅ​ប្រទេស​បារាំង​។​ លោក​ជំទាវ ​ដាំ ​ដារីនី ​បាន​បញ្ជាក់ថា៖ ​ក្នុង​ពេល​បច្ចុប្បន្ន​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គត្តិ​បណ្ឌិត​របស់​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​​សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ប្រទេស​ជាតិ​មាន​ការ​វិវឌ្ឍន ​ឬ​លើ​គ្រប់​វិស័យ​ក្នុង​​នោះ​វិស័យ​សុខា​ភិបាល​​ គឺ​ជា​វិស័យ​មួយ​​ដែល​រាជរដ្ឋាភិបាល​បាន​ នឹង​កំពង់​យក​ចិត្ត​ទុក​ដាក់​ លើក​កំពស់​ដើម្បី​បំរើ​ឱ្យ​សេវា​សាធារណ​ជូន​ប្រជាពល​រដ្ឋ​។​ ​រាជរដ្ឋាភិបាល​​បាន​ចាត់​ទុក​សុខ​ភាព​ប្រជា​ពលរដ្ឋ​ ជា​ស្នូល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ វឌ្ឍន​ភាព​នៃ​ការ​ពង្រីក​ហេដ្ឋា​​រចនា​សម្ព័ន្ធ​សុខាភិបាល ​និង​ការ​គ្រប​ដណ្តប់​នៃ​សាវា ​បាន​ធ្វើ​ឱ្យ​ការ​ប្រើ​ប្រាស់​សាវា​សុខភាព​កើន​ដល់​កម្រិត​មួយ​ ដែល​មិន​​ធ្លាប់​មាន​ពី​មុន​នៅ​ក្នុង​ទស្សវត្សចុង​ក្រោយ​នេះ។​ ចក្ខុ​វិស័យ​ប្រកប​ដោយ​មហិច្ចតា ​ដែល​បាន​កំណត់​ក្នុង​​ផែ​នការ​យុទ្ធសាស្ត្រសុខា​ភិបាល​​២០១៦​ .២០២០ ​គឺ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់​មាន​សុខភាព ​និង​សុខមាលភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង ​ដើម្បី​រួម​ចំណែក​ដល់​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​កិច្ច​ប្រកប​ដោយ​ចិរភាព។​ ហើយ​សិក្ខា​សាលា​ថ្ងៃនេះ​​ គឺ​បានស្តែង​​ចេញ​អំពី​ការ​ចូល​រួម​​ក្នុង​​ការ​អនុវត្ត​យុទ្ធសាស្ត្រ​​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ដំណាក់​កាល​ទី ​៤​លើ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​ពង្រឹង​សមត្ថភាព​​​ជំនាញ​បន្ថែម​ទៀត​ដល់​ធន​ធាន​មនុស្ស​ផ្នែក​សុខាភិបាល​​កម្ពុជា​។​ ការ​ចូល​រួម​សហការ​យ៉ាង​ជិត​​ស្និត​ ពី​សំណាក់​ដៃ​គូរ​​អន្តរជាតិ​ គឺ​ពិត​ជាបា​ន​ចូល​រួមព​ង្រឹង​សក្តានុភាព​ ប្រសិទ្ធិ​ភាព​ក្នុង​វិស័យ​នេះ​ដែល​បាន​កំពង់​នឹង​រីក​ចម្រើន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដូច​នៅ​តំបន់​អាស៊ាន ​និង​ពិភព​លោក​ផង​។​ ហេតុ​នេះហើយ​ការ​លើក​កម្ពស់​សមត្ថភាព ​វិជ្ជាជីវៈ​ឱ្យ​បាន​ល្អប្រសើរ​ និង​មាន​ស្ថិរភាព​នោះ​​​ទាម​ទាកា​រ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម​ អស់​លោក​ លោកស្រី​ ជា​សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត ​ឱសថបណ្ឌិត ​ទត្តបណ្ឌិត​និង​បណ្តាញ​ការ​ងារ​គ្រូ​ពេទ្យ​ទាំង​អស់​ ដែល​ជា​កត្តា​ចូល​រួម​ចំណែក ​ដើម្បី​បំរើ​សេវាសាធារណ​ផ្នែក​សុខាភិ​បាល​​ជូន​ប្រជា​ពលរដ្ឋ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​ ឱ្យ​មាន​ភាព​រលូន​​ស្រប​តាម​កំណែ​ទម្រង់​របស់​ក្រសួង​ការ​ពារ​ជាតិ ​ក្នុង​រាជរដ្ឋា​ភិបាល​អាណត្តិ​ទី​៦​​។ នា​ឱកាស​នោះដែរ ​លោក​ជំទាវ ដាំ ដារីនី រដ្ឋ​លេខាធិការ​ ក្រសួង​ការពារ​ជាតិ ​ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​បាន​អញ្ជើញ​ចុះ​​ពិនិត្យ​មើល​​កា​រ​កសាង​អគារ​សិក្សា​ថ្មី​បន្ថែម​ និង​ប្រព័ន្ធ​​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ ក្នុង​​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខា​ភិបាល ​កង​យោធពល​​ខេមរភូមិន្ទ​​យើង​​​នេះ មាន​បរិដ្ឋាន​ល្អ​​ប្រសើរ ​ដោយ​លោ​ក​ជំទាវ ​បាន​ថ្លែង​នូវ​ការ​កោត​ស​រសើរ​​ ចំពោះ​ ឯក​ឧត្តម ឧត្តម​សេនីយ៍​ឯក​ សាស្ត្រា​ចារ្យ​ នឹម​ មាលា ​នាយក​វិទ្យាស្ថាន​ វិទ្យា​សាស្ដ្រសុខា​ភិបាល ​ព្រម​ទាំង​ សាស្ត្រា​ចារ្យ​ បុគ្គលិក ​ដែល​បាខិ​តខំ​កសាង​នូវ​​សមិទ្ធីផល​នានា​ជា​ច្រើន ​ដែល​សក្តិសមជា​ទី​តាំង​សម្រាប់​បណ្តុះ​បណ្តាល​​ធន​​ធាន​មនុស្ស​​​របស់​កង​​យោធពល​ខេមរភូមិន្ទ​ លើ​វិស័យ​​សុខាភិបាល​ដែល​ជា​ប្រភព​បន្ត​វេន​ពី​រៀប​ច្បង​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ