ព័ត៌មាន

ឯកឧត្តម​​ វង្ស​ ​ពិសេន​​ អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​​បិទ​​​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​១៩​
នាយកដ្ឋានព័ត៌មាន(៣)
469
807 ឯកឧត្តម​​ វង្ស​ ​ពិសេន​​ អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​​បិទ​​​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​១៩​

    នៅ​​ថ្ងៃ​​ព្រហស្បតិ៍ ​២​រោច ​ខែ​មាឃ ​ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​២១​ ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ នៅ​សាលា​នាយ​ទាហាន​សកម្ម បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​ នាយ​ទាហាន​សកម្ម​ជំនាន់​ទី១៩​ ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ ឯកឧត្តម ​ឧត្តម​សេនីយ៍​​ឯក​ ប៊ុត ​សុភាព ​នាយក​សាលា​នាយ​ទាហាន​សកម្ម អាន​របាយ​ការណ៍​ស្វាគមន៍

    បន្ទាប់​ពី​ ឯកឧត្តម ​ឧត្តម​សេនីយ៍​​ឯក​ ប៊ុត ​សុភាព ​នាយក​សាលា​នាយ​ទាហាន​សកម្ម​ បាន​អាន​របាយ​ការណ៍​ស្វាគមន៍​ស្ដី​ពី​ការ​បណ្ដុះ​បណ្ដាល​និស្សិត​នាយ​ទាហាន​សកម្ម​ជំនាន់​ទី១៩​ អស់​រយៈ​ពេល៤ឆ្នាំ​ ជូន​អង្គ​ពិធី​បាន​ឲ្យ​ដឹង​ថា​៖​ និស្សិត​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី១៩​ បាន​សិក្សា​បួន​ឆ្នាំ ​និស្សិត​បាន​សិក្សា​នៅ​បណ្ដា​មុខ​វិជ្ជា​ចំណេះ​ដឹង​យោធា​ចំនួន​៤៣៩ថ្ងៃ,​ ចំណេះ​ដឹង​ទូទៅ​៣៧៣​ថ្ងៃ​, បាន​ចុះ​អនុវត្ត​ជាក់​ស្ដែង​៣១​ថ្ងៃ​, ទស្សន​កិច្ច​ និង​ការ​ងារ​ផ្សេង​ៗ​៤៧​ថ្ងៃ​។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ

    បន្ទាប់​ពី​បាន​បំពាក់​ឋានន្តរសក្កិ​ និង​ជូន​សញ្ញាប័ត្រ​ព្រម​ទាំង​ធ្វើ​ពិធី​សច្ចា​ប្រណិ​ធាន​របស់​និស្សិត​នាយ​ទាហាន​សកម្ម​ជំនាន់​ទី១៩​ យ៉ាង​ឱឡារិក​រួច​មក​ ឯកឧត្តម ​វង្ស​ ពិសេន ​បាន​ថ្លែង​សុន្ទរក​ថា​ ដោយ​បាន​លើក​ឡើង ​ពី​សភាព​ការណ៍​ជាតិ​ និង​អន្តរជាតិ​ជូន​អង្គ​ពិធី ​ពិសេសស​​បាន​លើក​ឡើង​ពី​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ របស់​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ​ នោះ​ក៏​ដោយ​សារ​តែ​មាន​កត្តា​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ដែល​ជា​កត្តា​សំខាន់​។  ឯកឧត្តម​អគ្គ​មេ​បញ្ជាការ​ក៏​បាន​ដាស់​តឿន ​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ​ ត្រូវ​ចូល​រួម​ប្ដូរ​ផ្ដាច់​ការ​ពារ​សន្តិភាព​ ដែល​បាន​ដោយ​លំបាក ​និង​ត្រូវ​ចូល​រួម​ការ​ពារ​រាជរដ្ឋាភិបាល​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ស្រប​ច្បាប់​។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​អគ្គ​មេ​បញ្ជាការ​ ក៏​មាន​មតិ​ផ្ដាំ​ផ្ញើ​មួយ​ចំនួន​ជូន​ដល់​និស្សិត​នាយ​ទាហាន​សកម្ម​ ដែល​ធ្វើ​ពិធី​បិទ​វគ្គ​ថ្ងៃ​នេះ ​គឺ​ពេល​ត្រឡប់​ទៅ​រស់​នៅ​ និង​បំពេញ​ភារកិច្ច​នៅ​អង្គភាព​ថ្មី​ ត្រូវ​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ​មាតុ​ភូមិ ​ពិសេស​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​ សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ក្នុង​នោះ​ដែរ​ ឯកឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយ​ៗ​ ត្រូវ​បន្ត​ខិត​ខំ​រៀន​ហើយ​រៀន​ទៀត ​នូវ​បច្ចេក​ទេស​យុទ្ឋ​វិធី​ដែល​ទំនើប​ទំនើប ​ពិសេស​គឺ​ភាសា​ដែល​ពិភព​លោក​កំពុង​អភិវឌ្ឍ​ជឿន​លឿន ​នា​ពេល​បច្ចុប្បន្ន​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ