ព័ត៌មាន

កិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារបន្តឆ្នាំ២០១៩ របស់សមាគមអតីតយុទ្ធជនកម្ពុជានៅតាមបណ្តាខេត្តចំណុះយោធភូមិភាគទី៣
នាយកដ្ឋានព័ត៌មាន(១)
424
795 រូបភាពឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារបន្តឆ្នាំ២០១៩ របស់សមាគមអតីតយុទ្ធជនកម្ពុជានៅតាមបណ្តាខេត្តចំណុះយោធភូមិភាគទី៣

ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានថ្លែងក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់ខេត្តទាំងអស់ ត្រូវតែបន្តធ្វើនូវអំពើល្អ ហើយខិតខំឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់សេវា និងដោះស្រាយរាល់ទុក្ខលំបាករបស់សមាគមអតីតយុទ្ធជន។ការថ្លែងជំរុញបែបនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈនេះក្នុងពេលទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារបន្តឆ្នាំ២០១៩ របស់សមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និង ខេត្តកោះកុង ចំណុះយោធភូមិភាគទី៣។ក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្មនិងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ដែលក្រោយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២រយៈពេលជាង ២ឆ្នាំមកនេះធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ជាពិសេសតាមរយៈការចុះជួបសំណេះសំណាល ជាបន្តបន្ទាប់កន្លងមក បានធ្វើឲ្យសមាជិកសមាគមទាំងអស់សប្បាយរីករាយ ហើយយោគយល់ ចំពោះការលំបាកខ្វះខាតរបស់សមាគម។បើទោះបីជាយ៉ាងណាឯកឧត្តមអគ្គលេខាធិការ គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ពង្រឹងសកម្មភាព សមាគមឲ្យបានជាប់ជាប្រចាំ។ ពិសេសត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន តាមគ្រួសារនីមួយៗដើម្បីស្វែងយល់ពីស្ថានភាពជីវភាពសុខភាព និង ជួយអន្តរាគមន៍ដោះស្រាយទុក្ខកង្វល់បងប្អូន។យោងតាមការធ្វើបច្ចុប្បន្នភាពជាក់ស្តែងអតីតយុទ្ធជននៅទូទាំងយោធភូមិភាគទី៣ សរុបចំនួន ១៦.១០១នាក់ អតីតយុទ្ធជនបានចូលជាសមាជិកសមាគមចំនួន ១៤.២៥០នាក់ក្នុងនោះរួមមាន៖ពលី ៤.៩១៩នាក់ មរណៈ ៤៧០នាក់បាត់បង់សមត្ថភាព ២៥៦នាក់ សោធននិវត្តន៍ ៣. ៩៨៣ នាក់  និងពិការ ៤.៦២២នាក់។តាមសំណើនាយឧត្តមសេនីយ គន់ គីម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចផ្តល់ផ្ទះចំនួន ១១៨ខ្នងដល់អតីតយុទ្ធជន និងគ្រួសារ ដែលទ័លលំបាកជាងគេ។ ក្នុងនោះខេត្តកំពង់ស្ពឺ ៤៤ខ្នង,ខេត្តតាកែវ ៣៦ខ្នងនិងខេត្តកំពត ២២ខ្នង ខេត្តកែប ៤ខ្នង ខេត្តព្រះសីហនុ ៥ខ្នងខេត្តកោះកុង ៧ខ្នង ។ រយៈពេលជាង១ឆ្នាំនេះសមាគមពិនិត្យឃើញថាការបើកផ្តល់មរណសង្រ្គោះជូនគ្រួសារសព ត្រូវបានប្រគល់ចំថ្ងៃបុណ្យសព និង មិនមានការយឺតយ៉ាវ ឬ ជំពាក់ប្រាក់សពដូចមុនទៀតឡើយ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ