ព័ត៌មាន

កិច្ច​ប្រជុំ ​ARMY​ TO​ ARMY ​TALKs​ រវាង​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​កង​ទ័ព​ជើង​គោក​​ឥណ្ឌូ​នេ​ស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
422
794 កិច្ច​ប្រជុំ ​ARMY​ TO​ ARMY ​TALKs​ រវាង​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​កង​ទ័ព​ជើង​គោក​​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

    ក្នុង​កិច្ច​ប្រជុំ ​ARMY​ TO​ ARMY ​TALKs ​(A2AT 2018 )​ រវាង​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​កង​ទ័ព​ជើង​គោក​ឥណ្ឌូ​នេ​ស៊ី​ ដែល​បាន​ប្រព្រឹត្ត​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅ​សណ្ឋាគារ​ភ្នំពេញ ​រាជ​ធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩​ ខែ​កុម្ភះ ​ឆ្នាំ​២០១៩​ ដែល​ជា​កិច្ច​ប្រជុំ​ប្តូរ​វេន​ ដើម្បី​ពិនិត្យ​មើល​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៨ ​ និង​បន្ត​អនុវត្តន៏​ឆ្នាំ​២០១៩​បន្ត​ទៀត ​កិច្ច​ប្រជុំ​បាន​ដំណើរ​ការ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​ឧត្តម​សេនីយ៏ឯក ​អួន ​សា​រឿន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ តំណាង​ ឯកឧត្តម ​ឧត្តម​សេនីយ៏ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក ​ និង​ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​ម៉ច​ ហ្វាច​រ៉ូ​ឌិន​ (MOCH ​FACHRUDIN​)​ តំណាង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ជាតិ​ឥណ្ឌូ​នេ​ស៊ី​។ឯកឧត្តម ​ឧត្តម​សេនីយ៏ឯក ​អួន ​សា​រឿន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​ម៉ច​ ហ្វាច​រ៉ូ​ឌិន​ (MOCH ​FACHRUDIN​)​ តំណាង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ជាតិ​ឥណ្ឌូ​នេ​ស៊ី

    បន្ទាប់​ពី​ក្រុម​ការ​ងារ​ ARMY ​TO​ ARMY ​TALKs ​កង​ទ័ព​ជើង​គោក​ខ.ភ.ម​ និង​ក្រុម​ការ​ងារ​ នៃ​កង​ទ័ព​ជាតិ​ឥណ្ឌូ​នេ​ស៊ី ​បាន​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​ដេញ​ដោល ​វែក​ញែក​យ៉ាង​ផុល​ផូស​ពី​លទ្ធផល​កិច្ច​សហប្រតិ​បត្តិការ​ ដែល​​ភាគីទាំង​ពីរ​បាន​អនុវត្តន៏​ឆ្នាំ​២០១៨ ​ពិនិត្យ​រាល់​ខ្លឹម​សារ​ សំណើរ ​និង​សំណូម​ពរ​ក្នុង​ការ​ដាក់​ចេញ​ភារកិច្ច​បន្ត​ឆ្នាំ​២០១៩ ​ពេញ​មួយ​ព្រឹក​រួច​មក​។ ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​អ៊ុ ​ឌី​ណា ​នាយ​សេនា​ធិការ​រង​ កង​ទ័ព​ជើង​គោក ​បាន​គូស​បញ្ជាក់​ពី​លទ្ធផល​ នៃ​កិច្ច​ប្រជុំ ​ARMY ​TO​ ARMY​ TALKs ​ឆ្នាំ​២០១៨ ថា​៖​ MOU ​រវាង​កង​ទ័ព​ជើង​គោក​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​អនុវត្តន៏​ប្រកប​ដោយ​ជោគ​ជ័យ​ និង​ទទួល​បាន​ផ្លែ​ផ្កា​ជា​វិជ្ជមាន​ ការ​ឧបត្ថម្ភ​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​កសាង​ប្រព័ន្ធ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ តាម​រយៈ​ការ​ផ្តល់​អាហារ​រូប​ករណ៏​ពី​សំណាក់​កង​ទ័ព​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ ជូន​បណ្តា​កង​ឯក​ភាព​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​លើ​ច្រើន​ជំនាញ​។​ ក្នុង​ការ​កំណត់​ជាក់​ស្តែង​នា​ឆ្នាំ​នេះ​ ភាគី​ទាំង​ពីរ​បាន​អនុវត្តន៏​សកម្មភាព​របស់​ខ្លួន​ឆ្នាំ​២០១៨​ ដោយ​បាន​ចាត់​បញ្ជូន​នាយ​ទាហាន​ជាន់​ខ្ពស់​ ធ្វើ​ទស្សនកិច្ច​ ការ​ផ្លាស់​ប្តូរ​នាយ​ទាហាន​ចារកម្ម​ទស្សន​កិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ រី​ឯ​ការ​ផ្លាស់​ប្តូរ​កម្ម​វិធី​សិក្សា​ក្នុង​នោៈ​ឥណ្ឌូ​នេ​ស៊ី​បាន​ផ្តល់​ឲ្យ​កម្ពុជា​រូម​មាន​៖​ វគ្គ​ហ្វឹក​ហ្វឺន​ឆ័ត្រ​បញ្ជា​រយៈ​ពេល​៦​សប្តាហ៍ ​វគ្គ​ហ្វឹក​ហ្វឺន​ឡើង​ភ្នំ​រយៈ​ពេល​៨​សប្តាហ៍ ​សំដៅ​លើក​កម្ពស់​សមត្ថភាព​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ពិសេស​ការ​ងារ​ការ​ពារ​បូរណៈ​ភាព​ទឹក​ដី​។

   បន្ទាប់​ពី​កិច្ច​ពិភាក្សា​ឯក​ភាព​គ្នា​លើ​របាយ​ការណ៏​សង្ខេប​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​រួច​មក​ តំណាង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ប្រទេស​ទាំង​ពីរ​ ឯកឧត្តម ​អួន​ សា​រឿន​ និង​ឯក​ឧត្តម​ ម៉ច​ ហ្វា​រ៉ូ​ឌីន​ បាន​ថ្លែង​សន្ទរក​ថា​បើក​ និង​បិទ​កិច្ច​ប្រជុំ ​ព្រម​ទាំង​ការ​ផ្តល់​អនុសាសន៏​បំភ្លឺ​ពី​បញ្ហា​ចំពោះ​មុខ​ ដែល​ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​រួម​គ្នា​អនុវត្ត​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ខ្លឹម​សារ​សង្ខេប​នៅ​ក្នុង​ឱកាស​នោះ​ថ្នាក់​ដឹក​នាំ​ភាគី​ទាំង​ពីរ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចពិភាក្សា​ នៃ​កំណត់​ហេតុ​ស្តី​ពី​ទិស​ដៅ​ នៃ​ការ​បន្ត​កិច្ច​សហប្រតិ​បត្តិ​ការ​ កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​កង​ទ័ព​ជាតិ​ឥណ្ឌូ​នេស៊ី​ប្រ​ចាំ​ឆ្នាំ​២០១៩​។ ​កិច្ច​ប្រ​ជុំ ​Army​ to​ Army ​talk​ រវាង​កង​ទ័ព​ជើង​គោក ​បាន​បិទ​បញ្ចប់​ដោយ​ក្តី​សោម​នស្ស​រីក​រាយ​រាក់​ទាក់​ ស្និទ្ទ​ស្នាល​ មិត្ត​ភាព ​កិច្ច​សហ​ប្រតិបត្តិ​ការណ៏ និង​ជំនឿ​ទុក​ចិត្ត​ផង​ដែរ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ