នាយទាហាន នាយទាហានរង ក្នុងសកលវិទ្យាល័យការពារជាតិ ចំនួន៩៦នាក់ ត្រូវបានព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសតម្លើងឋានន្តរស័ក្តិរួមមាន ថ្នាក់ឧត្តមសេនីយ៍ឯក ថ្នាក់ឧត្តមសេនីយ៍ទោ ឧត្តមសេនីយ៍ត្រី ថ្នាក់វរសេនីយ៍ និងអនុសេនីយ៍ ជូនឲ្យសាកសមទៅនឹងគុណបំណាច់ ដែលនាយទាហានទាំងអស់ ដែលធ្លាប់បានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ដើម្បីចូលរួមក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ក្នុងរយៈពេលកន្លងមក នៅសកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ឯកឧត្តម ឧត្តមសេនីយ៍ទោ យិន ឆៃលី អានព្រះរាជក្រិត្យរបស់ ព្រះមហាក្សត្រ និងអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ និងតម្លើងឋានន្តរស័ក្តិនាយទាហានក្នុងខ.ភ.ម
ឯកឧត្តម ឧត្តមសេនីយ៍ទោ យិន ឆៃលី បានអានព្រះរាជក្រិត្យរបស់ ព្រះមហាក្សត្រ និងអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ និងតម្លើងឋានន្តរស័ក្តិនាយទាហានក្នុងខ.ភ.ម ដែលក្នុងនោះព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រហស្ថលេខា សម្រេចតម្លើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកចំនួន២រូប ថ្នាក់ឧត្តមសេនីយ៍ទោចំនួន៣០រូប ថ្នាក់ឧត្តសេនីយ៍ត្រីចំនួន១១រូប ថ្នាក់វរសេនីយ៍ និងអនុសេនយ៍ចំនួន៥៣រូប ដែលឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា សកលវិទ្យាធិការ សកលវិទ្យាល័យការពារជាតិ ក៏បានអញ្ជើញជាអធិបតី ផ្តល់ជាកិត្តិយសក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ក្នុងឱកាសនោះផងដែរ។ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា សកលវិទ្យាធិការ សកលវិទ្យាល័យការពារជាតិ
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់នាយទាហានជាន់ខ្ពស់ដែលទើបត្រូវបានតម្លើងឋានន្តរស័ក្តិថ្មី ក្នុងសកលវិទ្យាល័យការពារជាតិនាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា ជំនួសមុខប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ពិសេសថ្នាក់ដឹកនាំសកលវិទ្យាល័យការពារជាតិ បានសំដែងនូវក្តីសប្បាយរីករាយ លើកសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងបំពេញការងារប្រកបដោយកិច្ចសហការ និងការសាមគ្គីជាធ្លុងមួយរបស់នាយ ពលទាហានរបស់យើង ក្នុងការចូលរួមចំណែកការបណ្តុះបណ្តាលផ្នែកវិស័យយោធាក៏ដូចជាសកម្មភាពបំរើជាតិមាតុភូមិកម្ពុជាយើង រហូតប្រទេសជាតិមានសន្តិភាពយ៉ាងពិតប្រាកដ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម ជា តារា បានបញ្ជាក់ថា៖ ការតម្លើងឋានន្តរស័ក្តិជូននាយទាហានរបស់យើងនាពេលនេះ គឺស្របពេលដែលប្រទេសជាតិយើងមានសន្តិភាព ហើយប្រទេសជាតិក៍កំពុងមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ ខ.ភ.មក៍បាននឹងកំពុងធ្វើការកែទម្រង់កងកម្លាំងរបស់ខ្លួនឲ្យមានទាំបរិមាណ និងគុណភាព សមត្ថភាព ក្នុងការចូលរួមបំពេញភារកិច្ចការពារសណ្តាប់ធ្នាប់សង្គម ពិសេសចូលរួមជួយជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។ ឯកឧត្ត នាយឧត្តមសេនីយ៍ ជា តារា ក៍បានជុំរុញឲ្យនាយទាហានដែលទើបទទួលតម្លេីងឋានន្តរស័ក្កិទាំងអស់ ឲ្យខិតខំបំពេញការងារ គោរពឲ្យបាននូវក្រិត្យវិន័យ និងបទបញ្ជារបស់ខ.ភ.ម ត្រូវចេះសាមគ្គីផ្ទៃក្នុងរវាងមិត្តរួមការងារ និងមិត្តរួមអាវុធឲ្យបានល្អ ពិសេសគោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជា និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្ស និងរីកចម្រើន ៕