ព័ត៌មាន

សិក្ខា​សាលា​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១៨ ​និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ទិស​​ដៅ​ការ​ងារ​បន្ត​ ឆ្នាំ​២០១៩​ របស់​យោធ​ភូមិ​ភាគ​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
430
787 សិក្ខា​សាលា​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១៨ ​និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ទិស​​ដៅ​ការ​ងារ​បន្ត​ ឆ្នាំ​២០១៩​ របស់​យោធ​ភូមិ​ភាគ​ទី​៣​

    នៅ​ព្រឹក​ថ្ងៃ​​​ទី១៨​ ខែ​​កុម្ភៈ​​ ឆ្នាំ​​២០១៩​​នេះ​​ យោធ​ភូមិ​ភាគ​ទី​៣ ​ស្ថិត​នៅ​ភូមិ​សាស្ត្រ​ភូមិ​បូរី​កម្មករ​ សង្កាត់​ច្បារ​មន ​ក្រុង​ច្បារ​មន ​ខេត្ត​កំពង់​ស្ពឺ ​បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​យោធា​សន្តិ​សុខ​ប្រចាំ​ឆ្នាំ​២០១៨​ ​ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​លើក​​​ទិស​​ដៅ​​​ការ​ងារ​អនុវត្តន៍​​បន្ត​សំរាប់​ឆ្នាំ​​២០១៩​​ ស្ថិត​ក្រោម​អធិ​បតី​ភាព​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក ​ជា ​សារ៉ន ​មេ​បញ្ជា​ការ​រង​ ជា​នាយ​សេនា​ធិការ​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម​ ព្រម​ទាំង​វត្ត​មាន​ ឯកឧត្តម​តំណាង​ក្រសួង​ការ​ពារ​ជាតិ ​ឧត្តមសេនីយ៏ឯក យិន សារ៉ាន់ ឯកឧត្តម​ អស់​លោក​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ នាយ​រង​សេនា​ធិការ​ នាយ​ការិយា​ល័យ​ចំណុះ​បញ្ជាការ​ដ្ឋាន ​កង​ទ័ព​ជើង​គោក ​ឯកឧត្តម​អភិបាល​នៃ​គណៈអភិ​បាល​ខេត្ត​ទាំង​៦ ​ខេត្ត​កំពង់​ស្ពឺ ​ព្រះ​សី​ហ​នុ ​កែប ​កំពត​ កោះ​កុង​ និង​ខេត្ត​តា​កែវ​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ស្នង​ការ​នគបាល​ខេត្ត​ទាំង​ប្រាំ​មួយ​ផង​ដែរ​។

    បន្ទាប់​ពី​មតិ​ស្វាគមន៏​របស់​ ឯកឧត្តម ​ឧត្តម​សេនីយ៏​ឯក​ យឿង ​សុ​ខុន ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៣​រួច​មក​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​មុំ ​សា​ម៉ី​ឌី​ មេ​បញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៣​ បាន​អាន​របាយ​ការណ៏​លទ្ធ​ផល​ការ​ងារ​ ដែល​យោធ​ភូមិ​គាគ​ទី៣​ សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​ និង​ឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​គង់​ ប៊ុន​ថន​ នាយ​រង​សេនា​ធិការ​យោធ​ភូមិ​ទី​៣​ អាន​ផែន​ការ​ផ្សព្វ​ផ្សាយ​ទិស​ដៅ​បន្ត​ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹង​ថា​៖ កង​កម្លាំង​ក្នុង​យោធភូមិ​ភាគ​ទី៣​​ បាន​បំពេញ​ភារ​កិច្ច​របស់​ខ្លួន ​មាន​កិច្ច​ការ​ពារ​ព្រំ​ដែន​គោក ​បន្ត​ពិភាក្សា​ជា​មួយ​បណ្តា​ប្រទេស​ជិត​ខាង​ក្នុង​ភូមិ​សាស្ត្​រដែល​ខ្លួន​ទទួល​ខុស​ត្រូវ ​បន្ត​ទំនាក់​ទំនង​ល្អ​ និង​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដោយ​សន្តិវិធី។ បន្ត​ការ​កែ​ទំរង់​ការ​ហ្វឹក​ហ្វឺន​ រៀន​សូត្រ​ អប់រំ​ចិត្ត​សាស្ត្រ​ បំប៉ន​មុខ​ជំនាញ ​និង​ការ​ចូល​រួម​ការ​ពារ​សន្តិសុខ​ រក្សា​សុវត្ថិភាព​ ព្រម​ទាំង​ការ​អភិវឌ្ឍន៏​ប្រទេស​ជា​តិ​ ដែល​សម្រេច​បាន​គួ​ជា​ទី​មោទនៈ​ ទោះ​បី​ជួប​ការ​លំបាក​ខ្លះ​ៗ​ក៏​ដោយ​។ របាយ​ការណ៏​ក៏​បាន​បញ្ជាក់​ពី​ទិស​ដៅ​សំខាន់​ដែល​ត្រូវ​អនុវត្តន៏​បន្ត​ក្នុង​ឆ្នាំ​២០១៩​ដូច​ជា​ បន្ត​កិច្ច​ការ​ពារ​ និង​កសាង​ព្រំ​ដែន​សន្តិភាព​ កិច្ច​សហ​ប្រតិបត្តិ​ការ ​និង​ការ​អភិវឌ្ឍន៏​ ចូល​រួម​សហការ​ជា​មួយ​អជ្ញាធរ​ដែន​ដី​ រក្សា​របៀប​រៀប​រយ​ សន្តិសុខ​ជាតិ​ក្នុង​ឱកាស​បុណ្យ​ជាតិ​ អន្តរ​ជាតិ​ផ្សេង​ៗ​។ របាយ​ការណ៏​ក៏​បាន​បូក​សរុប​សំរាប់​ឆ្នំា​២០១៨​ រួម​នឹង​ការ​ងារ​លំបាក​ខ្លះៗ​ដែល​អង្គភាព ​ជំនាញ​ជួប​ប្រទះ​ដក​ពិសោធន៏​កែ​សម្រួល​ការ​ងារ ​ដើម្បី​ដាក់​ចេញ​ទិ​ស​ដៅ​ឆ្នាំ​២០១៩​ អោយ​អនុវត្តន៏​ល្អ​បន្ថែម​ទៀត​។ ឆ្លើយ​​តប​​​ទៅ​នឹង​ភារកិច្ច​ការ​ពារ​ជាតិ ​និង​គុណ​សម្បត្តិ​បង​ប្អូន​យើង​កន្លង​មក​ អង្គ​ពិធី​ក៏​ទទួល​បាន​បំពាក់​ឋានន្តរសក្តិ​ ថ្នាក់​ឧត្តម​សេនីយ៏​ត្រី​ចំនួន​០១​នាក់​ វរៈសេនីយ៏​ឯក​ចំនួន​០២​នាក់​ វរសេនីយ៏​ទោ​ចំនួន​០៧​នាក់ ​វរសេនីយ៏​ត្រី​ចំនួន​០៥​នាក់​ អនុសេនីយ៏​ឯក​ចំនួន០៥​នាក់​ អនុសេនីយ៏​ទោ០៥​នាក់​ និង​ថ្នាក់​អនុសេនីយ៏​ត្រី​ចំនួន០៤​នាក់​។ ប្រគល់​ជូន​ប័ណ្ណ​លិខិត​សរសើរ​ប្រគល់​ទង់​ជ័យ​លាភី ​របស់​ក្រសួង​ការ​ពារ​ជាតិ ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​សំរាប់​អង្គ​ភាព ​និង​បុគ្គល​មាន​​ស្នា​ដៃ​ឆ្នើម​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក ​ជា ​សារ៉ន ​មេ​បញ្ជា​ការ​រង​ និងជា​នាយ​សេនា​ធិការ​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម​

     អញ្ជើញ​មាន​ប្រសាសន៏​បូក​សរុប​ នៃ​កិច្ច​ប្រជុំ​នា​ឪកាស​នោះ ឯកឧត្តម​ ជា​ សា​រ៉ន​ ក្នុង​នាម​ឯកឧត្តម​​ ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​នៃខ.ភ.ម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បាន​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ការ​ខិត​ខំ​ប្រឹងប្រែង​ពុះ​ពារ​បំពេញ​រាល់​ភារ​កិច្ច​នូវ​ស្នា​ដៃ​រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​ ដែល​នាយ​ ពល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ទី៣​ សម្រេច​បាន​ ប្រកប​ដោយ​ភាព​ម្ចាស់​ការ​។ ឯកឧត្ត ​ជា ​សា​រ៉ន​ ក៏​បាន​គូស​បញ្ជាក់​សភាព​ការណ៏​នយោ​បាយ​ទូទៅ​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ដែល​កំពុង​មាន​ការ​វិវឌ្ឍន៏ ​ ក្នុង​នោះ​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ជា​ស្ថាពរ​ក្រោម​នយោ​បាយ​បង្រួប​បង្រួម​ជាតិ ​តាម​រយៈ​នយោបាយ ​ឈ្នះ ​ឈ្នះ ​របស់​រាជ​រដ្ឋាភិបាល ​ក្រោម​កា​រដឹក​នាំ​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​ដែល​រក្សា​បាន​ស្ថិរ​ភាព​​នយោបាយ​ សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​ល្អ ​និង​កំពុង​មាន​ការ​អភិវឌ្ឍន៏។ អំពី​គោល​បំណង​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​ អ៊ី​ប៊ី​អេ​​(E​BA) របស់​សហ​ភាព​​អុឺរុប​​មក​លើ​កម្ពុជា​ ឯកឧត្តម​ ជា​ សារ៉ន​ បាន​មាន​ប្រសាសន៏​ថា៖​  មនុស្ស​ក្រុម​ប្រឆាំង​តាម​ខ្សែរ​ញាក់ ​និង​បម្រើ​ភូមិ​សាស្ត្រ​នយោបាយ​ឲ្យ​បរទេស​បាន​ដើរ​បភិត​បំភ័យ ​បំពុល​បរិយា​កាស​សង្គម​ទាញ​ចំណេញ​នយោបាយ​របស់​ពួក​ប្រតិ​កិ​រិ​យា​តែ​ប៉ុណ្ណោះ​។ ឯកឧត្តម​ ជា​ សា​រ៉ន​ បាន​អះ​អាង​ថា៖ បើ​គ្មាន​អ៊ី​ប៊ី​អេ ​គឺ​យើង​មិន​ស្លាប់​នោះ​ទេ​ តែ​បែរ​ជា​ធ្វើ​ឲ្យ​កម្ពុជា​ចេះ​រៀន​រស់​ដោយ​ខ្លួន​ឯង​ និង​រឹង​មាំ​ទៀត​ផង​។ ឆ្លង​តាម​រយៈ​ស្នា​ដៃ​ ឯកឧត្តម​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នា​ក់ ឯកឧត្តម​អស់​លោក ​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ នាយ ​ពល​ទាហាន​មាន​ការ​សហការ​ជា​ធ្លុង​មួយ​ ប្រកប​ដោយ​ឆន្ទៈ​ស្នេហា​ជាតិ​ទទួល​បាន​លទ្ធផល​គួ​ជា​ទី​មោទ​នៈ​។ ​ឯកឧត្តម​ ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​អង្គ​សិក្ខា​សាលា​បន្ត​យក​ចិត្ត​ទុក្ខ​ដាក់​អនុវត្តន៏​ផែន​ការ​ ការ​ងារ​ឆ្នាំ​២០១៩ ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ បន្ត​ជួយ​​គាំទ្រ​កំណែរ​ទម្រង់​ស៊ី​ជំរៅ​របស់​រាជ​រដ្ឋាភិបាល ​ បន្ត​យក​ចិត្ត​ទុក្ខ​ និង​មាន​ការ​សហការ​ខ្ពស់​ រវាង​នាយ​ ពល​ទាហាន ​ក៏​ដូច​ជា​គ្រប់​បណ្តា​អង្គ​ភាព​ និង​ជំនាញ​ទូទាំង​យោធ​ភូមិ​ភាគ​ទី៣ ​បន្ត​ចូល​រួម​អនុវត្តន៏​នយោ​បាយ​ចតុ​កោណ​គ្រប់​តំណាក់​កាល​ បទ​បញ្ជា​រាជ​រដ្ឋាភិបាល​ កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​ កា​រពា​រ​ជាតិ ​សាសនា ព្រះ​មហាក្សត្រ​ និង​ការ​ពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​មិន​ត្រូវ​យក​អធិប​តេយ្យ​ភាព​ជាតិ ​ជា​ថ្នូរ​ក្នុង​ការ​ដោះ​ដូរ​អ្វី​មួយ​ជា​មួយ​បរទេស​ឡើយ ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ជន​ទាំង​ឡាយ​ណា​មា​​ន​នាំ​បដិវត្តន៏​ពណ៌ ​ចូល​ក្នុង​កម្ពុជា ​បង្ក​អសន្តិសុខ​ដល់​ការ​រស់​នៅ​សុខ​សាន្ត​របស់​ប្រជាពល​រដ្ឋ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ