ព័ត៌មាន

ឯកឧត្តម ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យស្ថានការណ៍សន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម
នាយកដ្ឋានព័ត៌មាន(១)
466
785 ឯកឧត្តម ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យស្ថានការណ៍សន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម

កាលពីថ្ងៃទី១៥ ខែគុម្ភះឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទអមដំណើដោយឯកឧត្តម អស់លោកជាមន្ត្រីយោធាជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ,និងមន្ត្រីយោធាមកពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀតបានអញ្ជើញចុះពិនិត្យស្ថានការណ៍សន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា វៀតណាមក្នុងភូមិសាស្ត្រខេត្តកែប,ខេត្តតាកែវនិងច្រកជ្រៃធំក្នុងខេត្តខេត្តកណ្តាលនិងក៍ជួបសំណេះសំណាលសាកសួរសុខទុក្ខដល់នាយ ពលទាហានកងកម្លាំងការពារព្រំដែននៃ ខ ភ ម ដែលកំពុងបំពេញបេសកម្មការពារបូរណ:ភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងភូមិសាស្ត្ររបស់ខេត្តកែបខេត្តតាកែវ និងច្រកជ្រៃធំ របស់ខេត្តកណ្ដាលផងដែរ។ ក្នុងឱកាសនោះក្រុមការងារបានអញ្ជើញទៅកាន់តំបន់ព្រំដែនកម្ពុជា វៀតណាមក្នុងភូមិសាស្ត្ររបស់ខេត្តកែប ខេត្តតាកែវនិងច្រកជ្រៃធំរបស់ខេត្តកណ្ដាលគឺក្នុងគោលបំណងពិនិត្យមើលស្ថានការណ៍សន្តិសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ឋតាមបណ្ដោយព្រំដែននៃខេត្តទាំងបីរបស់កម្ពុជាផង ហើយក៏នឹងឆ្លៀតឱកាសបានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងកងការពារព្រំដែនគោក របស់កងយោធពលខេមរៈភូមិន្ទដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជានៅតំបន់ទាំងនោះផងមុននឹងឈានដល់ដំណើរចុះសាកសួរសុខទុក្ខរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ទៅកាន់តំបន់ទាំងនោះនាពេលខាងមុខផងដែរ។សូមបញ្ជាក់ថា:ដំណើរចុះពិនិត្យមើលស្ថានការណ៍សន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា និងវៀតណាម និងជួបសាកសួរសុខទុក្ខដល់នាយពលទាហាន កងការពារព្រំដែនរបស់តំបន់ប្រតិបត្តិការសឹករងខេត្តទាំងបីរបស់ប្រតិភូអគ្គមេបញ្ជាការទៅកាន់តំបន់ព្រំដែននោះផងដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រួមនឹងក្រុមការងារក៏បានអញ្ជើញចុះពិនិត្យមើលផងដែរ នៅបង្គោលព្រំដែនលេខ៣១៤នៅច្រកព្រែកចាកខេត្តកែប,បង្គោលព្រំដែនលេខ ៣០១ នៅច្រកភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ និងបង្គោលលេខ ២៧៥ នៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ព្រមទាំងបានចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយនាយ ពលទាហានកងការពារព្រំដែន ក្នុងវរៈសេនាតូចលេខ២ របស់តំបន់ប្រតិបត្តិការសិករងខេត្តកែប នៅព្រែកចាក ជួបសំណេះសំណាលជាមួយនាយ ពលទាហាន ក្នុងវរៈការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ នៅច្រកភ្នំដិន និងកងអនុសេនាធំល្បាតទី ២ របស់យោធភូមិភាគពិសេស នៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាលផងដែរ។នៅគ្រប់អង្គភាពកងការពារព្រំដែននៃខេត្តទាំងបីដែលឯកឧត្តម  ឥត សារ៉ាត់ ចុះទៅដល់ ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការខ្ពស់របស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់និងនាយ ពលទាហានក្នុងអង្គភាពកងការពារព្រំដែនគោករបស់ខេត្តទាំងបីដែលបានសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរដែនដីនិងគ្រប់សមត្ថកិច្ចពាក់ព័ន្ធពិសេសជាមួយកងកម្លាំងការពារព្រំដែនប្រទេសជាមិត្ត ក្នុងការរក្សាបាននៅបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចំរើន ។ ឯកឧត្តម ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃ ខ ភ ម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និងដឹងគុណដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន  អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្ញើជូននាយ ពលទាហានទាំងអស់ក្នុងឱកាសនេះផងដែរ ។ ឯកឧត្តម ឥត សារ៉ាត់ ក៏បានជំរុញឲ្យមេបញ្ជាការ មេបញ្ជាការរង និងនាយ ពលទាហាន គ្រប់កងឯកភាពការពារព្រំដែនគោកទាំងអស់ឲ្យបន្តស្នាដៃ គំរូវីរភាពដ៏ល្អនេះបន្តទៀត ពិសេសត្រូវបង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ជាមួយកងការពារព្រំដែន និងអាជ្ញាធរដែនដីនៃប្រទេសជិតខាងក្នុងការថែរក្សា សន្តិសុខ សុវត្តិភាព តាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម អោយក្លាយជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនយូអង្វែង ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ