ព័ត៌មាន

រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ទស្សនា​វិមាន​ឈ្នះ​ ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
441
781 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ប្រាវីត​ វង្ស​សុវណ្ណ​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស ​នៃ​ព្រះ​រាជាណាចក្រ​​ថៃ

    ក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ចូល​រួម​ក្នុង​​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ​លើក​ទី​១៤ ​នៅ​សណ្ឋាគារ​ហ្គា​ឌីន​ស៊ី​ធី​ រាជ​ធានី​ភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ​ គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ថៃ ​ដឹក​នាំ​ដោយ​ ឯ.ឧ ​នាយ​ឧត្តម​សេនីយ៍ ​ប្រាវីត​ វង្ស​សុវណ្ណ​ (Prawit Wongsuwon) ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជា​ណាចក្រ​ថៃ ​បាន​អញ្ជើញ​ទស្សនា​​វិមាន​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ​ ស្ថិត​នៅ​សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​​ជ្រោយ​ចង្វា ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​។ ពេល​អញ្ជើញ​ដល់​វិមាន​ឈ្នះ​ ឈ្នះ ​គណៈ​ប្រតិភូ​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​នាយ​ទាហាន​ជាន់​ខ្ពស់​ នៃ​ខ.ភ.ម​ ជា​ច្រើន​រូប​ទៀត​។

   ក្នុង​​ឱកាស​​នោះ​ ឯ.ឧ ​នាយ​ឧត្តមសេនីយ៍ ​ប្រាវីត ​វង្ស​សុវណ្ណ​ បាន​ទស្សានា​រូប​ចំលាក់​ជុំវិញ​វិមាន​ឈ្នះ ​ឈ្នះ ​ដែល​រូប​ចំលាក់​ថ្ម​ទាំង​នោះ​ បាន​បង្ហាញ​​ពី​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តូល​រលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ថ្ងៃ​ទី​ ២០​ ខែ​មិថុនា ​ឆ្នាំ​១៩៧៧​ និង​រូប​ចំលាក់​ស្តី​ពី​សកម្ម​ភាព​របស់​រដ្ឋាភិបាល​កម្ពុជា ​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ជ័យ​ជំនះ ​៧ ​មករា​​ ឆ្នាំ១៩៧៩ រ​ហូត​ដល់​ ព្រះ​រាជាណាចក្រ​កម្ពុជា ​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ក្រោមគោល​នយោបាយ​ឈ្នះ ឈ្នះ ​របស់​ សម្តេច​​តេ​ជោ​ ហ៊ុន សែន ​នៅ​ចុង​ឆ្នាំ​១៩៩៨។ បន្ទាប់​​មក​គណៈ​ប្រតិភូ​ក៏​បាន​ទៅ​ទស្សនា ​សួន​តេជោ​សន្តិភាព​ ដែល​នៅ​ក្នុង​សួន​នេះ​​បាន​ដាក់​តាំង​​បង្ហាញ​​ពី​​សមិទ្ធផល​ និង​សម្ភារៈ​យោធា ​លើ​វិស័យ​ការ​ពារ​ជាតិ​ ដែល​បាន​រួម​ចំនែក​នាំ​មក​នូវ​​សុខ​សន្តិភាព​​ជូន​ជាតិ​មាតុ​ភូមិ​កម្ពុជា​​ និង​បន្ត​ទៅ​ទស្សនា​ សារ​មន្ទីរ​មគ្គុទេសន៍​សម្តេច​តេជោ​ផង​ដែល​​។ ​សូម​បញ្ជាក់​ថា៖ ​ការ​សាង​សាង់​វិមាន​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះ​ ​ហៅ​កាត់​ថា​៖​  ​​វិមាន​ឈ្នះ ​ឈ្នះ ​ត្រូវ​បាន​បើក​ការ​ដ្ឋាន​បញ្ចុះ​បឋម​សិលា​សាងសង់​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​ ឆ្នាំ២០១៦​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ និង​ ជា​ប្រធាន ​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​។​ សំណង់​វិមាន​ឈ្នះ​ឈ្នះ​បាន​សាង​សង់​តាម​ទំរង់​ ៣.៥ និង៧​ តាម​គោល​នយោបាយ​ឈ្នះ​ឈ្នះ ​របស់ សម្តេច​តេជោ ​ហ៊ុន ​សែន​។​ ក្នុង​គម្រោង​ប្លង់​ តួ​វិមាន​ឈ្នះ​ឈ្នះ​មាន​ផ្ទៃ​អគារ​ទំហំ​១១៧ម៉ែត្រ×១១៧​ម៉ែត្រ​ និង​មាន​កំពស់​៥៤​ម៉ែត្រ​ ដោយ​បាន​ចែក​ចែញ​ជា​៣​តំបន់​ គឺ​តំបន់​ទី​១​ ជា​តំបន់​សុខ​ដុមនីយ​កម្ម​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ តំបន់​ទី​២ ​ជា​តំបន់​ស្នូល ​ជា​តំបន់​សន្តិភាព ​និង​តំបន់ទី​៣​ ជា​តំបន់​សមិទ្ធផល​ ដែល​ទទួល​បាន​ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៨​មក​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ