ព័ត៌មាន

គ្រឿង​ញៀន​ជាង​១៥​គីឡូ​ក្រាម​ រួម​នឹង​ជន​សង្ស័យ​ចំនួន​០៣​នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​ ខេត្ត​បាត់​ដបង​ បង្ក្រាប​!​
នាយកដ្ឋានព័ត៌មាន(៣)
423
779 គ្រឿង​ញៀន​ជាង​១៥​គីឡូ​ក្រាម​ រួម​នឹង​ជន​សង្ស័យ​ចំនួន​០៣​នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​ ខេត្ត​បាត់​ដបង​ បង្ក្រាប​!​

     អនុវត្តន៍​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជារ​របស់​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​សៅ ​សុខា អ​គ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ អំពី​ភារៈ​កិច្ច​ជា​ប្រចាំ​ គឺ​បង្ការ​ បង្រ្កាប​ និង​សង្រ្គោះ​ ពិសេស​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ភូមិ​/​ឃុំ ​មាន​សុវត្ថិភាព ​ជូន​ប្រជាពល​រដ្ឋ​។​

     ជាក់​ស្តែង​កម្លាំង ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង ​ឋិត​ក្រោម​ការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​របស់​ ឧត្តម​សេនីយ៍​ត្រី​ មាស ​សុវណ្ណ​ មេ​បញ្ជាការ​​​កង​​រាជ​អាវុធ​ហត្ថ​ខេត្ត​។​ នៅ​វេលា​ម៉ោង​​១១​ព្រឹក​ នៅ​ថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​ត្រង់​ចំណុច​ក្រុម​ទី​៨ ​ភូមិ​កម្មករ ​សង្កាត់​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង ​កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​ ខេត្តបាត់​ដំបង​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣​នាក់​ ពាក់​ព័ន្ធ​ករណី​គ្រឿង​ញៀន​​ ជន​សង្ស័យ​រួម​មាន​៖​

    ១-​ ឈ្មោះ ​តាត​ គីរី​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​មុខ​របរ​គ្មាន​

    ២-​ ឈ្មោះ ​ឈួន ​ម៉ារី ​ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ​ មុខ​របរ​បំរើ​ខារ៉ា​អូ​ខេ​

    ៣- ឈ្មោះ ​ពុំ ​ស៊ន​ ភេទ​ស្រី​ អាយុ ​៦០​ឆ្នាំ​ មុខ​របរ​កសិករ​ស្នាក់​នៅ​ក្រុម​ទី​៨ ​ភូមិ​កម្មករ ​សង្កាត់​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង ​ខេត្ត​បាត់​ដំបង​។

   កម្លាំង​បាន​ដក​ហូត​វត្ថុ​តាង ​ថ្នាំ​ញៀន​សរុប​ទម្ងន់​១៥,៨​គីឡូ​ក្រាម​ ក្នុង​នោះ​គ្រឿង​ញៀន​ប្រភេទ​WY ​ចំនួន​ ២៦៩​កញ្ចប់​ ទម្ងន់​៦​គីឡូ នឹង​១០០​ក្រាម​ ស្មើ​នឹង​៥៣​,​៨០០​គ្រាប់​,​ ម៉្សៅ​ក្រាម​ពណ៌ស​ថ្លា​ ចំនួន៩​គីឡូ ​និង​៦០០​ ក្រាម​,​ ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​ចំនួន​០២​គ្រឿង​,​ រថយន្ត​ចំនួន​០១​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​,​ ប្រាក់​រៀល​ចំនួន​១,៧៨៩,០០០​រៀល ​និង​២,៣៦០​បាត​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង​ កំពុង​បន្ត​នីតិ​វិធី​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ