ព័ត៌មាន

ឯកឧត្តម​ ​ប្រាវីត​ វង្ស​សុវណ្ណ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​មក​ទស្សន​កិច្ច​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
458
778 ឯកឧត្តម​ ប្រាវីត​ វង្ស​សុវ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​មក​ទស្សន​កិច្ច​កម្ពុជា​

     ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​​ប្រាវីត​ វង្ស​សុវណ្ណ ​(Prawit​ Wong​su​won​)​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ ​នៃ​ព្រះ​រាជាណាចក្រ​ថៃ​​ បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​​​ជា​​ផ្លូវ​ការ​​​ នៅ​​ព្រះ​រាជាណាចក្រកម្ពុជា រសៀល​ថ្ងៃ​ទី១៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩។

     អញ្ជើញ​ដល់​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍ ​​ប្រាវីត​ វង្ស​សុវណ្ណ ​ត្រូវ​បាន​ទទួល​បដិ​សណ្ឋា​កិច្ច​ស្វាគមន៍​ពី​សំណាក់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុត​ លើត ​រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុ​ជា​ និង​នាយ​ទាហាន​ជាន់​ខ្ពស់​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ជា​ច្រើន​រូប​ទៀត​។​ ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​របស់​ ឯកឧត្តម ​នាយ​​ឧត្តម​សេនីយ៍ ​​ប្រាវីត​ វង្ស​សុវណ្ណ ​(Prawit Wongsuwon)​ ធ្វើ​ឡើង​តប​តាម​ការ​​អញ្ជើញ​​របស់​ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​​ព្រះ​រាជា​ណា​​ចក្រ​​កម្ពុជា ​រយៈ​ពេល​ពីរ​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១៣ ​ដល់​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​ដើម្បី​ចូល​រួម​​នៅ​ក្នុង​​​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​កម្ពុជា​-​ថៃ ​លើក​ទី​១៤​ នៅ​សណ្ឋាគារ​ហ្គា​ឌីន​ស៊ី​ធី ​រាជ​ធានី​ភ្នំពេញ​។ នា​រសៀល​ថ្ងៃ​ទី​១៣​នេះ​ដែរ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​​ប្រាវីត​ វង្ស​សុវណ្ណ ​(Prawit Wongsuwon) ក៏​បាន​អញ្ជើញ​​ទស្សនា​​វិមាន​អនុស្សាវរីយ៍​ឈ្នះ​ៗ ​ស្ថិត​នៅ​សង្កាត់​ព្រែក​តា​សេក ​ខណ្ឌ​​ជ្រោយ​ចង្វា ​រាជ​ធានី​ភ្នំ​ពេញ ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ