នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃខ.ភ.ម ប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់នាគមាសឆ្នាំ២០១៩ កម្ពុជា- ចិន អមដំណើដោយ ឯកឧត្តម អស់លោកជាមន្ត្រីយោធាជំនាញមកពីអង្គភាពរថក្រោះ.កាំភ្លើងធំ.វិស្វកម្ម.វិទ្យុទាក់ទង.កងទ័ពជើងអាកាស.កងរាជអាវុធហត្ថ.ក្រុមការងារធានារបស់ក្រសួងការពារជាតិ.កងពលតូចលេខ៧០.កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១.និងមន្ត្រីយោធាមកពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញបន្តចុះទៅត្រួតពិនិត្យមើលសកម្មភាព នៃការរៀបចំទីលានសមយុទ្ធហ្វឹកហ្វឺនលំហាត់នាគមាសឆ្នាំ២០១៩ កម្ពុជា-ចិន ដែលបច្ចុប្បន្ន នាយ និងពលទាហានក្នុងអង្គភាពកងពលតូចលេខ៧០ កំពុងមមាញឹកក្នុងការស្ថាបនាទីលានលំហាត់ កន្លែងស្នាក់នៅ និងប្រព័ន្ធទីលានលំហាត់ប្រយុទ្ធ.ប្រព័ន្ធផ្លូវ.ចល័តទ័ព ដែលបំរើឲ្យសកម្មភាពសមយុទ្ធលំហាត់នាគមាស២០១៩ នៅក្នុងភូមិសាស្ត្រតំបន់វាលចំបក់ ប្រជុំភ្នំព្រះ នៃជួរភ្នំចង្អោតូច ចង្អោធំ ភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយករង ទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ ដែលជាក្រុមការងារទីបញ្ជាការលំហាត់នាគមាសឆ្នាំ២០១៩ រវាងខ.ភ.ម ជាមួយកងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងថា៖ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងរៀបចំធ្វើសមយុទ្ធហ្វឹកហ្វឺនលំហាត់នាគមាសឆ្នាំ២០១៩ ដែលមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ លើប្រធានបទ៖ (សមយុទ្ធរួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធ៌ម) ហើយត្រូវបានជ្រើសរើសយកទីតាំងសំរាប់ធ្វើលំហាត់ គឺនៅទីលានបាញ់គ្រាប់ពិតនៃសាលាហ្វឹកហ្វឺនតេជោ សែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រតំបន់វាលចំបក់ ប្រជុំភ្នំព្រះ នៃជួរភ្នំចង្អោតូច ចង្អោធំ ភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត នៃយោធភូមិភាគទី៣ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ ដែលមានរយៈពេល២៨ថ្ងៃទើបបញ្ចប់។ ក្នុងលំហាត់នោះ ភាគីកម្ពុជា គ្រោងនឹងបញ្ជូនកម្លាំងចូលរួមក្នុងពិធីបើក និងបិទ នៃកិច្ចដំណើការធ្វើលំហាត់សរុប២៥៤២នាក់ ក្នុងនោះកម្លាំងធ្វើលំហាត់ចំនួន៣៨២នាក់. កម្លាំងបំរើការក្នុងលំហាត់ ៤៤៨នាក់ កម្លាំងចូលរួមពិធីបើក និងបិទចំនួន១៦៨៥នាក់ រួមនឹងសំភារ: យោធូបករណ៍ និងយោធបរិក្ខាយោធា មានយន្តហោះប្រភេទឧត្ថម្ភាគចក្រកងទ័ពអាកាសមី១៧. ឧត្ថម្ភាគចក្រប្រភេទ ហ្ស៊ែតណាញ(Z9) រួមនឹងអាវុធគាំទ្រពីលើអាកាស. រថពាសដែក បេ អឹម ប៉េ វ័ន បំរើឲ្យថ្មើរជើងទិសខាងឆ្វេង. បំរើឲ្យទិសខាងស្តាំ .រថក្រោះតេ៥៥ បាញ់បុកទិសខាងមុខ.កាំភ្លើងធំត្បាល់60mm.82mm.100mm. និងកាំភ្លើងធំប្រភេទអូសសណ្តោង122D30A រួមនឹងសព្វាវុធធុនស្រាលមួយចំនួនទៀត។ រីឯភាគីកងទ័ពរំដោះប្រជាជនចិនបានគ្រោងនឹងបញ្ជូនកម្លាំងមកចូលរួមសរុប២៥២នាក់ រួមនឹងគ្រឿងសព្វាវុធ យោធូបករណ៍ សំរាប់កិច្ចប្រតិបត្តិការលំហាត់ មានឧត្ថមភាគចក្រ មី១៧១.រថពាសដែក.បរិក្ខាប្រឆាំងភារវកម្ម អាវុធធន់ស្រាល.បរិក្ខាបំរើឲ្យសកម្មភាពស៊ើបការណ៍.បរិក្ខាវិស្វកម្ម.នឹងបរិក្ខាការពារគីមីសាស្ត្រ។ មន្ត្រីយោធាជាន់ខ្ពស់ក្នុងកងពលតូចលេខ៧០ ដែលកំពុងប្រតិបត្តិការកសាង និងរៀបចំទីលានធ្វើលំហាត់នាគមាស២០១៩ នៅឯស្រុកជុំគីរី ខេត្តកំពត ក៍បានឲ្យដឹងដែរថា៖ នាយ ពលទាហាន អង្គភាពកងពលតូចថ្មើរជើងលេខ៧០ បាននឹងកំពង់ដុតដៃ ដុតជើង ក្នុងការកសាងទីលានលំហាត់នេះ ឲ្យហើយរួចរាល់មុនការកំណត់។ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃខ.ភ.ម ប្រធានគណៈកម្មាធិការដឹកនាំធ្វើលំហាត់នាគមាសឆ្នាំ២០១៩
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃខ.ភ.ម បានសំដែងនូវការអបរសាទរ ចំពោះលទ្ធផលទាំងឡាយដែលកើតចេញពីកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នា រៀបចំធ្វើទីលានលំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៩កម្ពុជា ចិននេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា៖ កាលឆ្នាំកន្លងៗមក ភាគីខ.ភ.ម និងកងទ័ពរំដោះប្រជាជនចិន ធ្លាប់បានធ្វើលំហាត់សមយុទ្ធនាគមាស រួមគ្នាចំនួន២លើករួចមកហើយ ដែលលើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០១៦ នៅឯភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងលើកទី២ ធ្វើនៅភ្នំម្រះព្រៅក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តែលំហាត់នោះមានទ្រង់ទ្រាយតូច ជាសមយុទ្ធប្រឆាំងភេរវកម្ម និងការងារមនុស្សធ៌ម។ ឯកឧត្តមនាយសេនាធិការចម្រុះ បានជំរុញឲ្យជំនាញពាក់ព័ន្ធត្រូវសហការគ្នា ឲ្យកាន់តែជិតស្និទ្ធិជាមួយកងពលតូចលេខ៧០ ពិសេសជាមួយកងទ័ពរំដោះប្រជាជនចិន ក្នុងការសិក្សាលំអិតអំពីទីតាំងនិមួយៗ ដើម្បីជំរុញដល់កិច្ចដំណើការសមយុទ្ធលំហាត់នេះឲ្យកាន់តែជោគជ័យ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា៖ លំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលនឹងធ្វើជាមួយកងទ័ពចិននោះ នឹងប្រព្រឹត្តទៅធំជាងមុន ល្អជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀតក្នុងបេសកកម្មការងាររួមគ្នានោះ ៕