ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ជើញ​ចូល​រួម​បិទ​ពីធី​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១៨​ របស់​អគ្គ​បញ្ជាការ​ដ្ឋាន​
នាយកដ្ឋានព័ត៌មាន(៣)
51
767 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ជើញ​ចូល​រួម​បិទ​ពីធី​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១៨​ របស់​អគ្គ​បញ្ជាការ​ដ្ឋាន

    បន្ទាប់​ពី​បើក​ដំណើរ​ការ​ពេញ​មួយ​ថ្ងៃ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១៨ ​របស់​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នា​រសៀល​ថ្ងៃ​ទី​០៨​ កុម្ភះ​ ឆ្នាំ​២០១៩​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​​បិទ​ពីធី​​បូក​​សរុប​​លទ្ធ​ផល​​ការ​​ងារ​​ឆ្នាំ​​២០១៨​​ របស់​​អគ្គ​បញ្ជាការ​ដ្ឋាន​ នៅ​សាល​ប្រជុំ​អគ្គ​បញ្ជាការ​រាជ​ធានី​ភ្នំពេញ​។​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីឯកឧត្តម​ លោក​ជំទាវ​ ជា​រដ្ឋ​លេខា​ធិការ ​អនុ​រដ្ឋ​លេខា​ធិការ ​ឯកឧត្តម​ លោក​ជំទាវ​អគ្គ​មេ​បញ្ជាការ​រង​ អស់​លោក ​លោក​ស្រី ​ក្នុង​ស្ថាប័ន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ជា​ច្រើន​រូប​ទៀត​។សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ 

     សូម​បញ្ជាក់​ថា​ពិ​ធី​ផ្សព្វ​ផ្សាយ​បូក​សរុប​លទ្ធផល​ការ​ងារ​ ឆ្នាំ​២០១៨​នេះ ​គឺ​តាម​បណ្តា​អង្គភាព​ទាំង​យោធភូមិ​​ភាគ​ កង​ពល​ និង​បណ្តា​ស្ថាប័ន​ទាំង​បី​ប្រភេទ​ទ័ព​ បាន​លើក​ឡើង​ពី​ចំណុច​ខ្លាំង ខ្សោយ​ និង​ទិស​ដៅ​បន្ត​សំរាប់​ឆ្នាំ​២០១៩​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​។​ បន្ទាប់​ពី​ស្តាប់​របាយ​ការណ៍​របស់​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​ នៃ​ខ.ភ.ម​រួច​មក​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​របស់​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង ​នាយ​ទាហាន ​ពល​ទាហាន​ទាំង​អស់​ក្នុង​ខ.ភ.ម​ ដែល​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​២០​១៨​ សម្រេច​បាន​លទ្ធផល​ប្រសើរ​ហើយ​ក្នុង​ឆ្នាំ​២០១៩ ​នេះ ​ត្រូវ​រួម​សហការ​គ្នា​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត​ ដើម្បី​ឱ្យ​កង​យោធពល​ខេមរ​ភូមិន្ទ​កាន់​តែ​រឹង​មាំ​ ទាំង​ផ្នែក​ការ​ពារ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​ កសាង​អង្គ​ភាព ​ហ្វឹក​ហ្វឺន​នាយ​ទាហាន​វ័យ​ក្មេង​ ដើម្បី​បន្ត​វេន​ទៅ​ថ្ងៃ​អនាគត​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ជា​លំដាប់​ទាំង​ក្នុង​ប្រទេស ​និង​លើ​ឆាក​អន្តរ​ជាតិ​ ​​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ