ព័ត៌មាន

នាយ​ទាហាន​មួក​ខៀវ​កម្ពុជា​ ចំនួន​០៤​រូប​ ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ពី​អង្គការ​សហ​ប្រជាជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
152
766

    នាយ​​ទា​ហាន​​សង្កេត​ការណ៍​មួក​ខៀវ​កម្ពុជាចំនួន០​៤​ រូបបានទ​ទួល​ការវាយតម្លៃ​ខ្ពស់​ពី ​នាយកដ្ឋាន ​រក្សា​សន្តិភាព ​អង្គការសហប្រជាជាតិ​។ លោក​វរសេនីយ៍ឯក Human ​Chohan​ ជា​​ប្រធានផ្នែក Force​Generation Service នៃ​នាយកដ្ឋាន DPKO អង្គការសហប្រជាជាតិបាន​វាយតម្លៃ​លើ​ការ​បំពេញ​ការងារ​ក្នុង​បេសកកម្ម MINUSCA នៅសាធារណរដ្ឋ​អាហ្វ្រិក​កណ្តាលរបស់​នាយទាហានកម្ពុ​ជា០៤​រូប​ ដែលមានលោក​វរសេនីយឯក សំ សឿន,​ លោកវរសេនីយ៍ត្រី ចេនឡា រដ្ឋា,​លោក​វរសេនីយ៍ត្រី ញ៉េ បញ្ញា​ និង លោកវរសេនីយ៍ត្រី ភួង សុភា​រៈ ។ ​ ចំពោះ​លទ្ធផល​នៃ​ការវាយតម្លៃ​បានបញ្ជាក់​ថា៖ នាយទាហាន​ទាំង​០៤​រូប ​ខាងលើ គឺមាន​ស្នាដៃ​ឆ្នើម​លើសពី​ការរំពឹងទុក (exceedsexpectations ) នេះ​បើ​យោង​តាម​របាយការណ៍ ​វាយតម្លៃរបស់លោកវរសេនីយ៍ឯក Human Chohan ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈឆ្នាំ​២០១៩​​។

​​    ជាមួយគ្នានេះដែរ​ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ BALLA KEITAមេបញ្ជាការ​ប្រចាំ​បេសកកម្ម MINUSCA បាន​បញ្ជាក់​ថា ពួកគាត់​ពិត​មានស្នាដៃដ៏​ធំធេង និង​ដឹកនាំ​ការងារ​បាន​យ៉ាង​ល្អ គឺ​បាន​អនុវត្ត​ទៅតាម​ច្បាប់របស់អង្គការសហប្រជាជាតិ និង​បាន​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ទៅ​ប្រជាជនអាហ្វ្រិក កណ្តាល​ផងដែរ​។​ ​នេះ​សរ​បញ្ជាក់​អោយឃើញថាអស់លោកជា​កុលបុត្រឆ្នើម​របស់​កម្ពុជាក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែលបាន​ដឹកនាំ​ប្រទេស​កម្ពុជា​ ឱ្យមាន​សន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស និង​បង្កើតបាន​នូវ​ធនធានមនុស្ស​ដ៏​ល្អៗ បញ្ជូនទៅ​ចូលរួម​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​។ សម្តេច​តេ​ជោ មាន​ប្រសា​ន៍​រួចហើយ​ថា កម្ពុជា​បន្ត​បញ្ជូន​កងកំ​លាំងមួក​ខៀវ ទៅ​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិជា​បន្តបន្ទាប់​។​​សម្តេច​តេជោបន្តថាកម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពេញលេញបន្តចូលរួម​ឲ្យ​កាន់តែ​សម្រេចថែមទៀតលើ​បេសកកម្មនៃ​ការថែរក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិដែលថា​ តើ​ប្រទេស​ណា​ទៀតត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ក្នុងការចូលរួម​បំពេញបេសកកម្មមនុស្ស​ធម៌ក្រោមឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

    ឯកឧត្តម ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ មានប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ជួយ​ដល់ អង្គការសហប្រជាជាតិ ពិសេស​វត្តមាន​កងទ័ព​មួក​ខៀវ ដែល​ពោរពេញ​ទៅ​ដោយ​វិន័យ​ និង​មាន​សមត្ថភាព​ពេញលេញក្នុង​សកម្មភាព​មនុស្សធម៌​ និង​ថែរក្សា​សន្តិភាពអង្គការសហប្រជាជាតិ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ