ព័ត៌មាន

ឯកឧត្តម នាង​ ផាត​ ប្រជុំ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ ​GBC​
នាយកដ្ឋានព័ត៌មាន(៣)
58
759 ឯកឧត្តម នាង​ ផាត​ ប្រជុំ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ ​GBC​

     គ្រប់​បណ្តា​កង​ឯក​ភាព​ដែល​ពាក់​ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ នូវ​ភារ​កិច្ច​រៀង​ៗ​ខ្លួន​ ដើម្បី​សំរេច​ក្នុង​គោល​ដៅ ​លើ​កិច្ចការ​ប្រុង​ប្រៀប​ត្រៀម​រៀប​ចំ​ឲ្យ​កិច្ច​ប្រជុំ​ក្រុម​លេខា​គណៈ​កម្មាធិការ​ព្រំដែន​ទូ​ទៅ(GBCs)​ និង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំ​ដែន​ទូ​ទៅ​(GBC​)​កម្ពុជា-ថៃ លើក​ទី​១៤​ ដែល​ត្រូវ​​ប្រព្រឹត្ត​ទៅ​នា​ពេល​ខាង​មុខ​ ឲ្យ​បាន​ល្អ​  ជៀស​វាង​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ជាយ​ថា​ហេតុ។​ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ

    ឯ.ឧ ​នាយ​ឧត្តមសេនីយ៏ ​នាង​ ផាត​ រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​លើក​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​(GBC​)  បាន​បន្ត​ឲ្យដឹង​ទៀត​ថា​៖ ​ដោយ​យោង​តាម​កម្ម​វិធី​កិច្ច​ប្រជុំ ​ក្រុម​លេខា​គណៈកម្មា​ធិការ​ព្រំ​ដែន​ទូទៅ​(GBCs)​ លើក​ទី​១៤ ​នឹង​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ និង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​(GBC)​ នឹង​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១៣ ​ដល់​ថ្ងៃ​ទី​១៤ ​ខែកុ​ម្ភៈ ​ឆ្នាំ​២០១៩​ នៅ​សណ្ឋា​គារ​កា​ដែន​ស៊ី​ធី​ រាជ​ធានី​ភ្នំ​ពេញ។​ កិច្ច​ប្រជុំ​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និងឯ.ឧ ​នាយ​ឧត្តម​សេនីយ៏​ប្រាវីដ​ វុង​ស៊ូ​វុន ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​។ ​ចំពោះ​គណៈ​ប្រតិភូ​ក៏​មាន​ដំណើរ​ទស្សន​កិច្ច​ក្នុង​រាជ​ធានី ​និង​អញ្ជើញ​ចូល​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ផង​ដែរ​ ។

    គួរ​បញ្ជាក់​ថា៖​ កិច្ច​ប្រជុំ​(GBC)​រវាង​កម្ពុជា​-ថៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ដោយ​ភាគី​ទាំង​២​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្តង​ម្នាក់​។ គោល​ដៅ​នៃ​កិច្ច​ប្រជុំ​ គឺ​ដើម្បី​លើក​កំពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​២​ ពិសេស​ការ​រក្សា​សន្តិភាព​ ស្ថេរភាព​ កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍន៏​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​២​ ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាបរាល់​សកម្មភាព​ខុស​ច្បាប់​នា​នា​ នៅ​តំបន់​ព្រំដែន​រួម​មាន​៖ បញ្ហា​រត់​ពន្ធ​គ្រឿង​ញៀន ​រត់​ពន្ធ​មនុស្ស​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នានា ​ដែល​ភាគី​ទាំង​២ ​និង​ពុះ​ពារ​ស្វែង​រក​​ដំណោះ​ស្រាយ ​និង​មាន​វិធាន​ការ​ទប់​ស្កាត់ ​ដើម្បី​រក្សា​ និង​ធានា​បាន​នូវ​ស្ថិរភាព ​សន្តិ​សុខ​ និង​ការ​អភិវឌ្ឍន៏​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រួម ​នៃ​ប្រទេស​ជិត​ខាង​ទាំង​២​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ