ព័ត៌មាន

កិច្ច​ប្រជុំ​សេចក្តី​ព្រាង​​របាយ​ការណ៍​​បូក​​សរុប​​ការ​ងារ​​ ខែ​​មករា​​ និង​​លើក​​ទិស​​ដៅ​​អនុវត្តន៍​​ការ​​ងារ​​ខែ​ កុម្ភះ​​ ឆ្នាំ​​២០១៩ ​ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
58
757 កិច្ច​ប្រជុំ​សេចក្តី​ព្រាង​​របាយ​ការណ៍​​បូក​​សរុប​​ការ​ងារ​​ ខែ​​មករា​​ និង​​លើក​​ទិស​​ដៅ​​អនុវត្តន៍​​ការ​​ងារ​​ខែ​ កុម្ភះ​​ ឆ្នាំ​​២០១៩ ​ក្រសួង​ការ​ពារ​ជាតិ​

     ស្ថិត​ក្រោម​អធិបតី​ភាព ​ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខា​ធិការ​ប្រចាំ​ការក្រសួង​ការ​ពារ​ជាតិ​ នា​​​ព្រឹក​ថ្ងៃព្រហស្បតិ៍ ​១១​រោច ​ខែ​បុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ​ខែ​មករា​ ឆ្នាំ​២០១៩​ ក្រសួង​ការ​ពារ​ជាតិ​បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​ការ​ងារ ​ខែ​មករា ​និង​លើក​ទិស​ដៅ​សម្រាប់អនុវត្ត​បន្ត​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​  ។

 ​​ ​ ឯកឧត្តម​ ឧត្តម​សេនីយ​ឯក​ ចាន់ ​សា​រ៉ាង​ អគ្គ​លេខា​ធិការ​​រ​ង​​ ក្រសួង​​កា​រ​ពារ​ជាតិ ​បាន​អាន​របាយ​ការណ៍ ​បូក​សរុប​ការ​ងារ ​ដោយ​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​សំខាន់ ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្​រកម្ពុជា​​ និង​បាន​បង្ហាញ​ពី​សភាព​ការណ៍ ​វិវត្តន៍​រីក​ចំរើន​ថ្មីៗ​​​ ក្នុង​ខែ​មករា ​កន្លង​មក​ ដែល​បាន​កើត​ឡើង​នូវ​ព្រឹត្តិ​ការណ៏​ធំ​ៗ​ពិសេស​, អបអរ​ខួប​លើក​ទី​៤០ ​ថ្ងៃ​ជ័យ​ជំនះ ៧​ មករា ​១៩៧៩​-២០១៩។ របាយ​ការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​ ពី​លទ្ធផល​ការ​ងារ ​នៃ​កិច្ច​ការ​ពារ​ សន្តិ​សុខ ​ស្ថិរ​ភាព ​សណ្តាប់​ធ្នាប់​ សាធារណៈ ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជាកង​រាជ​អាវុធ​ហត្ថ​ ខិត​ខំ​ពុះ​ពារ​សំរេច​បាន​ នៅ​ក្នុង​រយៈ​ពេល១​ខែកន្លង​ទៅ​ ក្រោម​កិច្ច​សហការ​ជា​មួយ ​កំលាំង​ ​មាន​សមត្ថ​កិច្ច​​ និង​អាជ្ញាធរ​មូល​ដ្ឋាន ​ក្នុង​ភារ​កិច្ច​ការ​ពារ​ជាតិ។​ ចំណែក​លទ្ធផល​ការ​ងារ​កែ​ទំរង់​កង​យោធពល​ខេមរ​ភូមិន្ទវិញ​ នៅ​ក្នុង​រយៈ​ពេល​១ខែ​មករា​​នេះ របាយ​ការណ៍​បាន​បញ្ជាក់​ថា៖​ បាន​បន្ត​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល ​និង​បំប៉ន​ជំនាញ ​នៅ​តាម​បណ្តា​សាលា ​និង​កង​ឯកភាពនានា នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ។ ខ.ភ.ម​បាន​ធ្វើ​ម្ចាស់​ការ​លើ​ការ​ពង្រឹង​ និង​ការ​ពារ​នៅ​​តាម​បណ្តោយ​ព្រំ​ដែន ​និង​បណ្តា​កោះ​មួយ​ចំនួន ​ព្រម​ទាំង​មាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​។ យើង​បាន​ម្ចាស់​ការ​ និង​សហ​ប្រតិបត្តិ​ការ​បាន​ល្អ​ ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ព្រម​ទាំង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​ច្បាប់​ ទប់​ស្កាត់​រាល់​បទ​ល្មើស​ផ្សេង​ៗ ​ដើម្បី​ឲ្យ​ភូមិ​​ ឃុំ មាន​សុវត្តិភាព​។ សំរាប់​ទិស​ដៅ​អនុវត្ត​បន្ត​នៅខែ​​កុម្ភៈ ​របាយ​ការណ៍​បាន​ដាក់​ចេញ ​នូវ​ទិស​ដៅ​អោយ​គ្រប់​បណ្តា​អង្គភាព ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​អនុវត្ត​ផែន​ការ​កែ​ទំរង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ នៅ​តាម​ព្រំ​ដែន ​ត្រៀម​គ្រ​ប់លក្ខណៈ​ចុះ​ជួយ​សង្រ្គោះ​ប្រជា​ពល​រដ្ឋ​នៅ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង ​និង​បន្ត​រួម​សហការ ​ការ​ពារ​សន្តិ​សុខ ​សុវត្ថិ​ភាព ​ជូន​ប្រជា​ពល​រដ្ឋ​តាម​មូល​ដ្ឋាន​អោយ​បាន​​ល្អ​ប្រសើរ​​។

     ក្នុង​ឱកាស​នោះ ​ឯ.ឧ ​នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត ​រដ្ឋ​លេខាធិ​ការ​​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​សមាជិក​អង្គ​ប្រជុំ​ទាំង​អស់​ ក៏​បាន​ធ្វើ​ការ​ពិភាក្សា​លើ​ខ្លឹម​សារ​​របាយ​ការណ៍​ បូក​សរុប​ការ​ងារ​​ ខែ​មករា​ និង​ខែ ​កុម្ភៈ ​ឆ្នាំ​២០១៩ ​ដើម្បី​ដាក់​ចេញ​អោយ​អនុវត្ត​សំរេច​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ