ព័ត៌មាន

ឯកឧត្តម​ វង្ស​ ពិ​សេន​ បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ឆ្នាំ​២០១៨ ​និង​ទិស​​ដៅ​ ​ឆ្នាំ​២០១៩​ កង​ទ័ព​ជើង​ទឹក​
នាយកដ្ឋានព័ត៌មាន(៣)
430
755 ឯកឧត្តម​ វង្ស​ ពិ​សេន​ បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ឆ្នាំ​២០១៨ ​និង​ទិស​​ដៅ​ ​ឆ្នាំ​២០១៩​ កង​ទ័ព​ជើង​ទឹក​

     បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​(ជ្រោយ​ចង្វា​) ​បាន​ប្រារព្ធ​​សិក្ខា​សាលា ​បូក​សរុប​លទ្ធផល​ការ​ងារ ​ឆ្នាំ​២០១៨ ​និង​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០១៩​,​ នា​ថ្ងៃ​ទី​៣០ ​ខែ​មករា​នេះ​ ស្ថិត​​ក្រោម​​អធិបតី​ភាព ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​នៃ​ខ.​ភ.​ម​។ ឯកឧត្តម ​​នាយ​ឧត្តម​នាវី​ ទៀ ​វិញ ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​ កង​ទ័ព​ជើង​ទឹក​ 

     ឯកឧត្តម ​​នាយ​ឧត្តម​នាវី​ ទៀ ​វិញ ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​ កង​ទ័ព​ជើង​ទឹក​ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ​ក្នុង​ការ​ដឹក​នាំ ​អនុវត្តន៍​បទ​បញ្ជារ​ និង​ការ​បំពេញ​ភារកិច្ច​តាម​តួនាទី ​ជា​ពិសេស​​លើ​ការ​ងារ​ការ​ពារ​ដែន​ទឹក​ និង​ដែន​សមុទ្រ ​ពី​ព្រោះ​ថា​ សមុទ្រ​គឺ​ជា​ច្រក​ចេញ​ចូល​ នៃ​ពាណិជ្ជកម្ម​ជា​មួយ​ប្រជាជាតិ​ជុំ​វិញ​ពិភព​លោក​ ហើយ​កោះ​ឆ្នេរ​ទាំង​ឡាយ ​គឺ​ជា​គោល​ដៅ​សេដ្ឋកិច្ច​ និង​ជា​តំបន់​ទាក់​ទាញ​វិនិយោគ​ ភោគ​​ផល​ធម្មជាតិ​ជា​ច្រើន​នៅ​សមុទ្រ ​ដែល​នាំ​មក​នូវ​ប្រយោជន៍​យ៉ាង​ច្រើន​​សម្រាប់​​ខឿន​​សេដ្ឋកិច្ច​​ជាតិ​។​ ក្នុង​ន័យ​នេះ ​កង​ទ័ព​ជើង​ទឹក​​​ នឹង​ខិត​ខំ​ពង្រឹង​ កសាង​ហេដ្ឋរចនា​សម្ព័ន្ធ​នា​នា ​នៅ​តាម​​កោះ​​ឆ្នេរ​ ដើម្បី​ធ្វើ​ឲ្យ​មាន​​សមត្ថភាព​គ្រប់​គ្រាន់​ សំដៅ​អនុវត្តន៍​ភារកិច្ច ​ថែ​រក្សា​​ការ​ពារ​​បូរណ​​ភាព​ដែន​សមុទ្រ​ ពង្រឹង​សន្តិ​សុខ​ លម្ហ​សមុទ្រ​ ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ ​ដើម្បី​បង្កា​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ នា​នា​នៅ​ដែន​សមុទ្រ​ ឲ្យ​ប្រកប​ដោយ​លទ្ធផល​ខ្ពស់​​ល្អ​គួរ​ជា​ទី​មោទនៈ​។ 

      ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ ​នៃ ​ខ.ភ.ម ​និង​គណៈ​កម្មា​ធិការ​​ជាតិ​ សន្តិ​សុខ​លម្ហ​សមុទ្រ​, ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​បាន​ថ្លែង​នូវ​ការ​​​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​នាយ​នាវី ​និង​ពល​នាវឹក​ នៃ​កង​ទ័ព​ជើង​ទឹក ​ដែល​ក្នុង​​រយៈ​​ពេល​​កន្លង​មក ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារបូរណ​ភាព​ទឹក​ដី ​ថែ​រក្សា​​សន្តិសុខ​លម្ហ​សមុទ្រ ​ការ​ពារ​កោះ​ឆ្នេរ​ជ្រោយ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​បាន​រួម​​ចំណែក​​ថែ​រក្សា​សុខ​សន្តិភាព ​ស្ថេរ​ភាព ​និង​សណ្តាប់​សង្គម​ បាន​ល្អ​ប្រសើរ​។​ ឯ.ឧ​ នាយ​ឧត្តម​សេនីយ៍ ​បាន​បញ្ជាក់​ថា​៖ ឆ្នាំ​២០១៨​កន្លង​មក​នេះ ​តាម​រយៈ​វិធាន​ការ​ច្បាប់ ​កម្ពុជា​ទទួល​បាន​​ជោគ​ជ័យ​​យ៉ាង​ធំ​ធេង​ ក្នុង​ការ​ទប់​ស្កាត់​ និង​កម្ចាត់​ចោល​ទាន់​ពេល​វេលា ​នូវ​ឧបាយ​កល ​ដែល​ប៉ុន​ប៉ង​​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​។​ ការ​អនុវត្ត​វិធាន​ការ​ដ៏​ម៉ឺង​ម៉ាត់​នេះ ​ដើម្បី​រក្សា​ការ​ពារ​​ឲ្យ​​បាន​រឹង​មាំ​នូវ​សន្តិភាព ​ព្រោះ​ថា​សន្តិភាព​ ​គឺ​ជា​កត្តា​ចាំ​បាច់​តែ​មួយ​គត់​ ដើម្បី​អភិវឌ្ឍ​​ប្រទេស​​ជាតិ​។​ ក្នុង​ន័យ​នេះ ​ខ.ភ.ម ​ត្រូវ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុង​ការ​ពង្រឹង​​ខឿន​ការ​ពារ​ជាតិ​​របស់​ប្រជា​ជន​​ និង​ចាត់​វិធាន​ការ​ចាំ​បាច់​នានា​ ដើម្បី​ការ​ពារ​ឲ្យ​បាន​ដាច់​ខាត​​នូវ​សុខ​សន្តិ​ភាព ​ឯក​រាជ្យ ​អធិប​តេយ្យ ​និង​បូរណភាព​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​​​ជា​មូល​ដ្ឋាន​​គ្រឹះ​ដ៏​រឹង​មាំ​ធានា​ឲ្យ​រាជរដ្ឋាភិបាល​បន្ត​កា​រ​អភិវឌ្ឍប្រទេស​ជាតិ ​ឲ្យ​កាន់​តែ​​រីក​ចម្រើន​​រុ​ង​រឿង​​ថែម​ទៀត​។​ ឯ.ឧ ​នាយ​ឧត្តម​សេនីយ៍ ​អគ្គ​មេ​បញ្ជាការ ​ក៍​បាន​គូស​បញ្ជា​ក់​ថា​៖ សុខ​សន្តិភាព​​ ស្ថេរភាព​​នយោ​បាយ ​គឺ​ជា​កត្តា​អំណោយ​ផល​សម្រាប់​កង​យោធពល​ខេមរ​ភូមិន្ទ​ ​បន្ត​ធ្វើ​កំណែ​ទម្រង់​ឲ្យ​​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ ដើម្បី​ឈាន​ទៅ​ការ​កសាង​ឲ្យ​បាន​រឹង​មាំ ក្នុង​ការ​ធានា​ការ​ពា​​អធិប​តេយ្យ​​ភាព​​ បូរណ​ភាព​ទឹក​ដី​​ ការ​ថែ​រក្សា​សន្តិភាព​ ​ស្ថិរភាព​នយោ​បាយ​សន្តិ​សុខ​​ សណ្ដាប់​​ធ្នាប់​​សាធារណៈ ​និង​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ