ព័ត៌មាន

ទស្សន​កិច្ច​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏​ Apirat​ kong​som​pong ​អគ្គ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ភូមិន្ទ​ថៃ ​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
425
754 ទស្សន​កិច្ច​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏​ Apirat​ kong​som​pong ​អគ្គ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ភូមិន្ទ​ថៃ ​នៅ​កម្ពុជា​

   ​ តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក ​ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​គណៈ​ប្រតិភូ​អគ្គ​បញ្ជាការ​​កង​ទ័ព​​ជើង​​គោក​​ភូមិន្ទ​ថៃ ​នៃ​ព្រះ​រាជា​ណាចក្រ​ថៃ ​ដឹក​នាំ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​Apirat kong​som​pong ​អគ្គ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ភូមិន្ទ​ថៃ ​បាន​បំពេញ​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ និង​មិត្ត​ភាព ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃ​ទី​៣០ ​ខែ​មករា​ ឆ្នាំ​២០១៩​។ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក ​ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

     ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៩​ បន្ទាប់​​ពី​​ការ​​ប្រារព្វ​វន្ទនៈ​កិច្ច​រួច​មក​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ Apirat kongSompong បាន​អញ្ជើញ​ជួប​សវនាការ​ជា​មួយ​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត ​នៅ​ទី​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ក្រុង​ភ្នំពេញ​។​ នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​បាន​សំដែង​ការ​អបអរ​សាទរ​វត្ត​មាន​គណៈប្រតិភូ​យោធា​ជាន់​ខ្ពស់​កង​ទ័ព​ភូមិន្ទ​ថៃ ​ដឹក​នាំ​ដោយ​ ឯកឧត្តម នាយឧត្តមសេនីយ៏ Aparit kongsompong និង​គណៈ​ប្រតិភូ​ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ទឹក​ដី​ ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​នា​ពេល​នេះ។ ឯកឧត្តម​  ហ៊ុន​ ម៉ា​ណែត ​បាន​ចាត់​ទុក្ខ​ថា​ តាមរយៈ​ដំណើរ​ទស្សន​កិច្ច​នេះ​ ពិត​ជា​បាន​នាំ​ម​ក​នូវ​ទំនាក់​ទំនង​ល្អ ​រវាង​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​និង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​និយាយ​រួម​ និង​និយាយ​ដោយ​ឡែក​កង​ទ័ព​ជើង​គោក ​នៃ​កង​ទ័ព​ភូមិន្ទ​ថៃ ​និង​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ក្នុង​ការ​បង្កើន​នូវ​ចំណង​មិត្តភាព​ សហ​ប្រតិបត្តិ​ការ​កាន់​តែ​ប្រសើរ​ថែម​ទៀត​។​ ឯកឧត្ត​ម ក៏​បាន​គូស​បញ្ជាក់​ពី​សភាព​ការណ៏​នយោ​បាយ​នៅ​កម្ពុជា​ ពិសេស​ក្រោយ​ការ​បោះ​ឆ្នោត​សកល ​អណត្តិ​ទី​៦ ​នៃ​រដ្ឋសភា ​កម្ពុជា​បាន​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​ប្រទេស​។ ដោយ​ឡែក​កង​យោធ​ពល​ខេមរ​ភូមិន្ធ​ បាន​ធ្វើ​ការ​កែរ​ទម្រង់​ជា​បន្ត​បន្ទាប់​ ដើម្បី​បង្រឹង​ប្រៀប​ការ​ពារ​ជាតិ​​។​ ឯកឧត្តម​ ក៏​បាន​គូស​បញ្ជាក់​ជូន​ភ្ញៀវ​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​នាំ​មក​នូវ​សុខ​សន្តិភាព​ពេញ​លេញ ​បង្រួប​បង្រួម​ជាតិ ​និង​ឈាន​ដល់​ការ​អភិវឌ្ឃន៏​ដូច​សព្វ​ថ្ងៃ​ ក្រោម​នយោបាយ​ឈ្នះ​ ឈ្នះ​ របស់​រាជ​រដ្ឋា​ភិបាល​។ ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​កង​ទ័ព​ភូមិន្ទ​ថៃ ​ដែល​កន្លង​មក​បាន​ជួយ​បណ្តុះ​បណ្តាល​ដល់​នាយ​ ពល​ទាហាន ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ មាន​លទ្ធភាព​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​ការ​ពារ​បូរណៈភាព​ទឹក​ដី​បាន​រឹង​មាំ។ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត ​ក៏​បាន​ស្នើរ​សុំ​ភាគី​ថៃ​បន្ត​ជួយ​ផ្តល់​ និង​បន្ត​​​ទទួល​យក​ នាយ ​ពល​ទាហាន​កម្ពុជា ​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​ផ្សេង​ៗ​ផង​ដែរ​។ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​Apirat kong​som​pong ​អគ្គ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ភូមិន្ទ​ថៃ ​

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​Apirat​ kong​som​pong ​បាន​សំដែង​ក្តី​សោមនស្ស​រីក​រាយ​ចំពោះ​បដិ​សណ្ឋារ​កិច្ច​ស្វាគមន៏​របស់​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ចំពោះ​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​គោក​ភូមិន្ទ​ថៃ ​នា​ពេល​នេះ ​ដែល​បង្ហាញ​ភ្ជាប់​ពី​ចំណង​មិត្ត​ភាព​ សាមគ្គី​ភាព​កាន់​តែ​ល្អ​រវាង​កង​ទ័ព​ និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពី​រ។ នាយ​ឧត្តមសេនីយ៏ ​Apirat​ kongsompong បាន​អបអរ​សាទរ​កម្ពុជា​ដែល​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ និង​បាន​សាទរ​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត​​ ដែល​បាន​ព្រះ​មហាក្សត្រ​ ត្រាស់​បង្គាប់​តែង​តាំង​មុខ​ងារ​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​។ នាយ​ឧត្តមសេនីយ៏ ​Apirat ​kong​som​pong ​មាន​ប្រសាសន៏​បន្ថែម​ទៀត​ថា៖ កង​ទ័​ព​ប្រទេស​យើង​ទាំង​ពីរ​ ត្រូវ​បន្ត​សហការ​ធ្វើ​ការ​រួម​គ្នា​តាម​បណ្តោយ​ខ្សែរ​​បន្ទាត់​ព្រំ​ដែន​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​ និង​អំពើរ​ភារវកម្ម​ឆ្លង​ដែន​ និង​បង្កើន​នូវ​បរិយាកាស​ល្អ​ប្រសើរ​តាម​ខ្សែរ​បន្ទាត់​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​ ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រទេស​ទាំង​ពីរ​មាន​ក្តី​រីក​រាយ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ បង្កើន​ជីវភាព​ និង​រួម​ចំណែក​បង្កើន​នូវ​សេដ្ឋកិច្ច​ជាតិ​ និង​បន្ត​ពង្រឹង​ និង​បង្កើន​ចំណង​មិត្ត​ភាព​​ សាមគ្គី​ភាព ​កិច្ច​សហប្រតិបត្តិ​ការណ៏​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹង​មាំ។ 

      នៅ​ក្នុង​កិច្ច​ជំនួប​ពិក្សា​នោះ​ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏​បាន​ឯកភាព​ចំពោះ​ការ​បន្ត​ជំរុញ​ការ​បង្កើន​ ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ ដើម្បី​រៀនសូត្រ​ដក​ពិសោធន៏​ការ​ងារ​ទៅ​វិញ​ទៅ​មក​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ