ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩
នាយកដ្ឋានព័ត៌មាន(១)
428
753 សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៅព្រឹកថ្ងៃពុធ ១០ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៩នេះបានអញ្ជើញបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ការពារជាតិសេនានុព័ន្ធយោធានៃបណ្តាប្រទេសជាមិត្តព្រមទាំងសិក្ខាកាមដែលជានាយទាហាន ជំនាន់ក្រោយយ៉ាងច្រើនកុះករ។ឯ.ឧ នាយឧត្តមសេនីយ៏ សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការសាលកវិទ្យាល័យការពារជាតិបានលើកឡើងក្នុងរបាយការណ៏ឲ្យបានដឹងថា៖នៅក្នុងឆ្នាំ២០១៨កន្លងមកនេះសាកលវិទ្យាល័យ ការពារជាតិបានដំណើរការបណ្តុះបណ្តាល និងហ្វឹកហ្វឺនបានចំនួន១៦វគ្គដែលមាននិស្សិត និងសិក្ខាកាមសរុបចំនួន៩៥០នាក់ក្នុងនោះនិស្សិតសិក្ខាកាមជាតិ ចំនួន៨៧៤នាក់និស្សិតបរទេសចំនួន៧៦នាក់ (វៀតណាម៥៥នាក់,ឡាវ១៥នាក់,ភូមា២នាក់,ថៃ៣នាក់និងចិនម្នាក់)។ ចំពោះវគ្គដែលបានបញ្ចប់ការសិក្សាឆ្នាំក្នុងឆ្នាំ2018នេះគឺមានចំនួន11វគ្គដែលមានសិក្ខាកាមសារុប713នាក់ហើយនៅសល់ 5 វគ្គទៀតត្រូវធ្វើការបន្តការសិក្សាក្នុងឆ្នាំ2019បន្តទៀតដែលក្នុងនោះមានចំនួននិស្សិត103នាក់និស្សិតជាតិចំនួន 27នាក់និងនិស្សិតបរទេសចំនួន 76 នាក់។ឯកឧត្តមសាកលវិទ្យាធិការក៏បានបន្តឲ្យ ដឹងទៀតថាក្នុងឆ្នាំសិក្សា 2019នេះសាកលវិទ្យាល័យការពារជាតិនឹងបន្តបើកវគ្គសិក្សាថ្មីចំនួន12វគ្គក្នុងនោះមាននិស្សិតជាសិក្ខាកាមសរុបចំនួន691នាក់។ដូច្នេះបូករួមសរុបនិស្សិតនិងសិក្ខាកាមវគ្គបន្តនិងនិស្សិតនិងសិក្ខាកាមវគ្គថ្មីគឺមានចំនួន 794 នាក់។មានប្រសាសន៏បិទបណ្តុះបណ្តាលនិងហ្វឹកហ្វឺនឆ្នាំ២០១៨និងបើកវគ្គសិក្សាឆ្នាំ២០១៩សម្តេច ពិជ័យសេនាបានសំដែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រូយោធាចារ្យសិក្ខាកាមដែលជានិស្សិតបានខិតខំយកអស់កំលាំងកាយចិត្តបញ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ចនិងរបស់ខ្លួន ក្នុងការបង្រៀន និងរៀនសំដៅលើកកំពស់សមត្ថភាពជំនាញជាខ.ភ.មឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀតដើម្បីពង្រឹងកិច្ចការការពារឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី,ការពាររដ្ឋធម្មុញ្ញរាជរដ្ឋាភិបាលការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍន៏ ហើយបានចាត់ទុក ការសិក្សាយុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់កងទ័ពគឺជាភារកិច្ចមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកការធ្វើកំណែរទំរង់របស់ ខ.ភ.ម ។ សម្តេចបានបន្តទៀតថា៖តួនាទីរបស់ខ.ភ.មនៅតែជាកំលាំងស្នូលក្នុងកិច្ចការការពារជាតិ,សាសនា,ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់។ចូលរួម ក្នុងកិច្ចការសង្គមរក្សាសន្តិសុខនិងសុវត្តិភាពដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយប្រជាពលរដ្ឋ ឲ្យរួច ផុតពីគ្រោះ មហន្តរាយនានាជាដើម។ទាំងនេះគឺទាមទារឲ្យកងទ័ពយើងត្រូវមានឧត្តមគតិចាំបាច់មួយ គឺភាពស្មោះត្រង់ចំពោះជាតិមាតុភូមិគោរពស្រឡាញ់ប្រជាជនមានឆន្ទៈប្រយុទ្ធប្តូរផ្តាច់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារជាតិ មាតុភូមិ ទោះបីប្រទេសយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយនិងមាន ការអភិវឌ្ឍន៏រីកចំរើនគ្រប់វិស័យ។សម្តេច សង្ឃឹមថា៖តាមរយៈបទពិសោធន៏ក្នុងឆ្នាំកន្លងមកសាលកវិទ្យាល័យការពារជាតិ នឹងក្លាយទៅជាថ្នាលមួយសំរាប់បណ្តុះបណ្តាលធនធានមនុស្សលើវិស័យការពារជាតិទទួលបានគុណភាព,សមត្ថភាពនូវចំណេះដឹងវិទ្យាសាស្ត្រ ក្នុងសម័យបច្ចេកវិទ្យាទំនើប ៗដើម្បីសំរេចឲ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែរទំរង់របស់ខ.ភ.ម ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ