ព័ត៌មាន

ឯ.ឧ.មាស សាវ៉ន ជូនពរអនុព័ន្ធយោធាវៀតណាម និងចិនប្រចាំកម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
377
751 ឯ.ឧ.មាស សាវ៉ន ជូនពរអនុព័ន្ធយោធាវៀតណាម និងចិនប្រចាំកម្ពុជា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចិន និង វៀតណាម ដែលនឹងឈាន​ចូលមកដល់​ខាងមុខនេះ នៅរសៀលថ្ងៃទី២៩ ខែមករា ឯ.ឧ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធសេវា ក្រសួងការពារជាតិ បានអញ្ជើញសួរសុខទុក្ខ និង ​ជូនពរជ័យ​លោក​វរសេនីយ៍ឯក ង្វៀន ថាញ់ជីញ  ប្រធានការិយាល័យ​អនុព័ន្ធ​យោធា​វៀតណាមប្រចាំកម្ពុជា រួមនឹងសហការី ។ក្នុងឱកាសជូនពរឆ្នាំថ្មី នាពេលនោះ ឯ.ឧ មាស សាវ៉ន បានមានប្រសាសន៍ថា ចំណងមិត្តភាព សាមគ្គីភាព​កងទ័ព និងប្រទេសទាំង២ កម្ពុជាវៀតណាម មានជាយូរលុងណាស់មកហើយ ហើយបច្ចុប្បន្ន​នៅតែ​ពង្រឹងកាន់តែរឹងមាំថែមទៀត ដែលបង្ហាញឲ្យប្រទេសក្នុងតំបន់ និង សកលលោក​មើលឃើញ​ប្រទេស​កម្ពុជា វៀតណាម ឡាវ ជាមុំចង្ក្រានសន្តិសុខ ។ ឯ.ឧ.បានបន្តថា ក្នុងឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការ ក្រសួងការពារជាតិ នៃប្រទេស​ទាំង២ បានទទួលលទ្ធផលជាផ្លែផ្កាច្រើនណាស់ ក្នុងនោះការរៀបចំខួបចំណងកាទូតលើកទី ៥០ឆ្នាំ ពិធីជួបជុំ​សិក្ខាកាម​​សិក្សានៅវៀតណាម និងសម្ព័ន្ធមេត្រីភាព នៃបណ្តាកងឯកភាពនានា​កងទ័ព​ទាំង២ តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន ។ក្នុងខណៈនោះ លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ និងបានថ្លែងនូវអំណរគុណ​យ៉ាង​ជ្រាលជ្រៅផងដែរ ចំពោះឯ.ឧ មាស សាវ៉ន និងនាយទាហាន​ជាន់ខ្ពស់ នៃ​អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិកម្ពុជា ដែលបានជូនពរនាពេលនេះ ពិសេសបាន​ជួយសំរួល និងបង្ក​លក្ខណៈ​ងាយស្រូល​ជាច្រើនដល់អនុព័ន្ធយោធាវៀតណាម សម្រេចលទ្ធផល​ការងារបានដោយជោគជ័យ តាមផែនការ​របស់ក្រសួងការពារប្រទេសវៀតណាម ។ លោកវរសេនីយ៍ បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៨កន្លងមកនេះ កិច្ចសហប្រតិបត្តិការកងទ័ពទាំង២ បានសម្រេច​លទ្ធផលលើគ្រប់វិស័យ ពិសេស អគ្គស្នងការនយោបាយវៀតណាម ជាមួយនឹង អគ្គនាយកដ្ឋាន​យោធសេវា កម្ពុជា។ លោកអនុព័ន្ធយោធា បានថ្លែងនូវការជឿជាក់ថា ចំណងមិត្តភាព សាមគ្គី ភាពកងទ័ព និងប្រទេសទាំង២ កម្ពុជាវៀតណាម នៅតែរឹងមាំថែមទៀត ។

 នៅរសៀលថ្ងៃទី២៩ ខែមករានេះដែរ ឯ.ឧ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធសេវា ក្រសួងការពារជាតិ បានអញ្ជើញសួរសុខទុក្ខ និង​ ជូនពរជ័យ លោក​វរសេនីយ៍ឯក លី នីងយ៉ា (Li Ningya) ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា រួមនឹង​សហការីផងដែរ ។ឯ.ឧ មាស សាវ៉ន ក្នុងនាមអគ្គនាយកដ្ឋានយោធសេវា និងថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ បានសម្តែ​ងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោក​វរសេនីយ៍ឯក អនុព័ន្ធ​យោធាចិន បានខិតខំពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយអង្គភាព​ស្ថាប័ននានាចំណុះ​ក្រសួង​ការពារ​ជាតិ និង ខ.ភ.ម ។ ឯ.ឧ បានបញ្ជាក់ថា ប្រទេសចិនជាប្រទេស មួយដែលប្រពៃណី​ទំនាក់​ទំនង​ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទតាំងយូរលុង​មក​ហើយ ជាពិសេសរវាងប្រមុខរដ្ឋ និងថ្នាក់ដឹកនាំនៃ​សាធារណរដ្ឋប្រជាមានិតចិន ជាមួយ​នឹង​ព្រះមហា​វរក្សត្រ ព្រះរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ក៏ដូចព្រះករុណាព្រះមហាក្សត្រ​សម្តេច​ព្រះនរោម មុនីនាថ សីហមុនី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងការពារជាតិចិនបាន និង​កំពុងធ្វើ​កិច្ច​សហ​ប្រតិបត្តិការយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយជា​មួយព្រះរាជាណាចក្រកម្ពុជា ក្រសួង​ការពារជាតិ។លោកវរសេនីយ៍ឯក លោក​វរសេនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិន បានថ្លែង​នូវអំណរអរគុណចំពោះ ឯ.ឧ មាស សាវ៉ន អគ្គនាយកដ្ឋានយោធសេវា ក៏ដូចជាអង្គភាពស្ថាប័ន​ចំណុះក្រសួងការពារជាតិ និង ខ.ភ.ម ដែលកន្លង​មកនេះបានជួយសម្រួលដល់ការងារទំនាក់ទំនង និងការងារកាទូតរបស់លោក ឲ្យទទួលបាន​ជោគ​ជ័យ​នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបាន​បញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ចិននិងកម្ពុជា បានឈានដល់​កិច្ច​សហ​ប្រតិ​បត្តិការ​គ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះ ត្រូវបង្កើនផងដែរ​រវាង​កងទ័ពចិន និង ខ.ភ.ម ។ ជាមួយគ្នានេះលោកវរសេនីយ៍ អនុព័ន្ធយោធាចិនប្រចាំកម្ពុជា ក៏បានបញ្ជាក់ថា ខិតខំបន្ត​ពង្រឹង​ពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ ការរវាង​កងទ័ពទាំងពីរ​ឲ្យកាន់តែ​ខ្លាំង​ក្លា​ឡើងទ្វេឡើងថែមទៀត ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ