ព័ត៌មាន

មេបញ្ជាការកងទ័ពជើងគោគភូមិន្ទថៃចូលជួបម្តែងការគួរសមសម្តេចពិជ័យសេនា ទៀ បាញ់
នាយកដ្ឋានព័ត៌មាន(១)
394
750 សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងគោគភូមិន្ទថៃ

នៅរសៀល ថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០១៩ សម្តេចពិជ័យសេនា ទៀ  បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអនុញ្ញាតឱ្យគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង( APIRAT KONGSOMPONG) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបសម្តែងការគួរសម ទីស្តីការគណៈរដ្ឋមន្ត្រី។ថ្លែងក្នុងឪកាសជំនួបពិភាក្សានោះសម្តេចពិជ័យសេនាទៀ  បាញ់ បានសំដែងនូវការស្វាគមន៏និងអបអរសាទរចពោះឯកឧត្តម នាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង(Apirat Kongsompong) ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។សម្តេចពិជ័យសេនាបានចាត់ទុកកងទ័ពដែលជាប្រទេសមានភូមិផងរបងជាមួយគ្នាមានតួនាទីសំខាន់ណាស់ក្នុងការធ្វើឲ្យប្រទេសទាំងពីរទទួលបានសន្តិភាពនិងកិច្ចសហប្រតិបត្តិការល្អនាំមកនូវផលប្រយោន៏ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។មានមតិឆ្លើយតបវិញឯកឧត្តម អាប់ភីរ៉ាត់ គង់ស៊ុមភុង (Apirat Kongsompong) បញ្ជាក់ថា៖ នេះជាលើកទីមួយហើយដែល ឯកឧត្តម បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណចក្រកម្ពូជាចាប់តាំងពី ឯកឧត្តម ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។ឯកឧត្តមបានជម្រាបជូនសម្តេចពិជ័យសេនា ទៀ  បាញ់ ពីសភាពការណ៏និងដំណើរការរៀបចំបោះឆ្នោតក្នុងប្រទេសថៃនាខែមិនាខាងមុខ ហើយឯកឧត្តមក៏បានសំដែងនូវការអបអរសាទរផងដែរចំពោះគណៈបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតដោយមានគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃបានវាយតម្លៃខ្ពស់ពីសភាពការណ៏ដែលកំពុងវិវត្តយ៉ាងល្អប្រសើតាមបណ្តោយព្រពដែននៃប្រទេសទាំង២ ដែលលទ្ធផលទាំងនេះបានមកដោយ សារថ្នាក់ដឹកនាំនៃមេបញ្ជការកងទ័ពទាំងពីរសហការណ៏គ្នាបានយ៉ាងល្អតាមបណ្តោយព្រំដែន ។តាមរយៈការលើកឡើងរបស់ ឯឧត្តម មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ សម្តេចពិជ័យសេនា ទៀ  បាញ់ បានបញ្ជាក់បន្ថែមថា៖ កងទ័ពទាំងពីរ កម្ពុជា-ថៃ គឺជាអ្នកនាំមុខក្នុងការដោះស្រាយបញ្ហាផ្សេងៗនាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋទាំងពីរក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនិងការអភិវឌ្ឍន៏នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ