ព័ត៌មាន

ដំណើរមាតុភូមិនិវត្តន៏របស់កងកម្លាំងមួកខៀវកម្ពុជាពីសាធារណៈរដ្ឋលីបង់
នាយកដ្ឋានព័ត៌មាន(១)
372
749 ដំណើរមាតុភូមិនិវត្តន៏របស់កងកម្លាំងមួកខៀវកម្ពុជាពីសាធារណៈរដ្ឋលីបង់

កងកម្លាំងវិស្វកម្មមួកខៀវលេខ៩៦៣ចំនួន១៨៤នាក់​ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថភាពនៅព្រឹកថ្ងៃទី២៩ខែមករានេះហើយបន្ទាប់ពីបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋលីបង់​​រយៈពេល១ឆ្នាំ។ពិធីទទួលដំណើរមាតុភូមិនិវត្តន៏របស់កម្លាំងមួកខៀវទាំង១៨៤នាក់ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៏ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិជាតិ​ និងជាអគ្គនាយក​មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពព្រមទាំងនាយទាហានមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនិងក្រុមគ្រួសារជាច្រើននាក់ទៀតរង់ចាំទទួលស្វាគមន៏​នៅព្រឹកថ្ងៃ ទី២៩​ ខែមករា​ ឆ្នាំ២០១៩ ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ។ឯកឧត្តមនាយឧត្តមសេនីយ៏ សែម សុវណ្ណនី បាន​ថ្លែង​កោត​​សរសើរ​ចំពោះ​​ស្នាដៃ​របស់​កង​វិស្វកម្ម​លេខ៩៦៣​ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​របស់​​អង្គការ​​សហប្រជា​ជាតិប្រកបដោយជោគជ័យនៅ​​សាធារណ​រដ្ឋ​លីបង់​នា​ពេល​​នេះ​។​ ឯកឧត្តមបាន​បញ្ជាក់​ថា៖ ​ការ​និវត្តន៍​​របស់​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​​ថ្ងៃ​នេះ​បាន​បញ្ជាក់​នូវ​ឆន្ទៈ​ពិត​ប្រាកដ​ របស់​កង​ទ័ព​​មួក​ខៀវ​កម្ពុជា ​ពោរ​ពេញ​ទៅ​ដោយ​វិន័យ ​និង​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​សកម្មភាព​​មនុស្ស​ធម៌​ និង​​ថែ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជា​ជាតិ​។​ នេះ​ជា​សក្កានុពល​ដ៏​ខ្លាំង​ក្លា​របស់​​កង​យោធពល​ខេមរៈភូមិន្ទ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូល​ក្នុង​ប្រព័ន្ធ​ពហុជាតិ​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។ឯកឧត្តម​ សែម សុវណ្ណនី បញ្ជាក់ថា​​ “ថ្មីៗនេះអង្គការសហប្រជាជាតិបានស្រេចអោយរដ្ឋាភិបាល​ ដែលជាសមាជិកអង្គការសហប្រជាជាតិ​បញ្ជូនក្រុមអ្នកសង្កេតការណ៍​ ដើម្បីចូលរួមបេសកកម្មថ្មី១ទៀតនៅប្រទេសយេមែន។​ ក្នុងនោះគឺមានប្រទេសកម្ពុជាផងដែរ​ដែលអង្គការសហប្រជាជាតិផ្តល់អាទិភាពជ្រើសរើសកម្លាំងជាស្ត្រី​“។ឯកឧត្តម សែម សុវណ្ណនី ឲ្យដឹងទៀតថាអង្គការសហប្រជាជាតិសម្រេចអោយប្រទេសចំនួន១៥​​ដែលកម្លាំងមួកខៀវ​ជា​​អ្នកសង្កេតការណ៍ចំនួន៧៥នាក់​ មកពីប្រទេស Brazil, Peru, Ecuador, New Zealand, Zambia, Kenya, Nepal, Sierra Leone, India, Mongolia, Bhutan, Ethiopia, Uruguay, និងប្រទេសកម្ពុជា​ ដែលកម្លាំងទាំងអស់នោះ​ ជាកងកម្លាំងយោធា​ កងកម្លាំងនគរបាល និងកម្លាំងស៊ីវិល។ ឯកឧត្តម បន្តថា បេសកកម្មនេះគឺមានរយះពេលតែ៦ខែប៉ុណ្ណោះ​យោងទៅតាមកិច្ចព្រមព្រាងរវាងរដ្ឋាភិបាលយេមែន​និងអង្គការសហប្រជាជាតិឯកឧត្តមអគ្គនាយកមជ្ឈមណ្ឌលជាតិមានប្រសាសន៍ថា“អង្គការសហប្រជាជាតិ​សម្រេចទទួលយកប្រទេសកម្ពុជា​ដើម្បីបញ្ជូនអ្នកសង្កេតការណ៍មួកខៀវទៅកាន់ប្រទេសយេមែននេះ​ដោយសម្លឹងឃើញថាកម្ពុជា​​ធ្លាប់បានទទួលជោគជ័យជាច្រើននៅក្នុងបេសកកម្មចំនួន៨ប្រទេសរួចមកហើយ។​ហើយកម្ពុជានឹងបញ្ជូនកម្លាំងជាស្ត្រីម្នាក់ទៅចូលរួមបេសកកម្មសង្កេតការណ៍នៅទីនោះ​​ក្នុងឆ្នាំនេះ​នាពេលឆាប់ៗ។យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិផ្សាយលើគេហទំព័ររបស់ខ្លួននាពេលកន្លងទៅបានអោយដឹងថា ក្រុមឧទ្ទាម​ និងរដ្ឋាភិបាលយេមែន បានព្រមព្រាងគ្នា ទទួលយកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ​ ដើម្បីចូលរួមសង្កេតការណ៍ដើម្បីឈានទៅរកការបោះឆ្នោតមួយ​ដែលការងារនេះមានរយះពេលតែ៦ខែប៉ុណ្ណោះ​ ដែលជំហានដំបូងគឺធ្វើការត្រួតពិនិត្យលើកំពង់ផែ នៃប្រទេសយេមែនដើម្បីដឹកជញ្ជូនស្បៀងអាហារសំរាប់ប្រជាជនយេមែននិងកងកម្លាំងសង្កេតការណ៍អង្គការសហប្រជាជាតិ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ