ព័ត៌មាន

ឯកឧត្តម​ ខួង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំ​ពេញ ​ចុះ​សួរ​សុខ​ទុក្ខ​បង​ប្អូន​កង​ទ័ព​យើង​ នៅ​កង​ពល​តូច​អន្ត​រាគមន៍​លេខ​១២៨ ​អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី​១​
នាយកដ្ឋានព័ត៌មាន(៣)
374
748 ឯកឧត្តម​ ខួង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំ​ពេញ ​ចុះ​សួរ​សុខ​ទុក្ខ​បង​ប្អូន​កង​ទ័ព​យើង​ នៅ​កង​ពល​តូច​អន្ត​រាគមន៍​លេខ​១២៨ ​អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី​១

    ​  ឯកឧត្តម​ ខួង ​ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ​​ និង​លោក​ជំទាវ​​ បាន​ដឹក​នាំ​មន្ត្រី​រាជ​ការ​ស្ថាប័ន​នា​នា​ ជុំ​វិញ​សា​លា​រាជ​ធានី​ភ្នំពេញ ​ចុះ​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន ​របស់​កង​ពល​តូច​អន្ត​រា​គមន៍​លេខ​១២៨ ​អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី​១​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​គិលាន​ដ្ឋាន​ចំនួន​២​ខ្នង​ ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្តី នៃ​ព្រះ​រា​ជា​ណា​​ចក្រ​កម្ពុជា ​និង សម្តេច​គត្តិព្រឹទ្ធ​​​បណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​សែន​ តាម​រយៈ​សា​លា​រាជ​ធានី​ភ្នំពេញ ​នៅ​តំបន់​អូរ​ពង​មាន់​  ក្រុង​ស្ទឹង​ត្រែង​ ខេត្ត​ស្ទឹង​ត្រែង​។ ឯកត្តម ​ឧត្តម​សេនីយ៍​ទោ ​មៀច ​សា​មុត ​មេ​​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី​១ ​និង​ជា​មេ​​បញ្ជាការ​កង​ពល​តូច​អន្ត​រាគមន៍​លេខ​១២៨​ អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី​១

    ឯកត្តម ​ឧត្តម​សេនីយ៍​ទោ ​មៀច ​សា​មុត ​មេ​​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី​១ ​និង​ជា​មេ​​បញ្ជាការ​កង​ពល​តូច​អន្ត​រាគមន៍​លេខ​១២៨​ អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី​១ ​បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​យ៉ាង​រ៉ាក់​ទាក់​កក់​ក្តៅ ​ចំពោះ​វត្ត​មាន​របស់​គណៈ​អធិបតី ​ព្រម​ទាំង​ភ្ញៀវ​ទាំង​អស់​ និង​បាន​ថ្លែង​អំណរ​គុណ​ជា​ពន្លឹក​ ចំពោះ​គំនិត​ផ្តួច​ផ្តើម​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បង្កើត​ឲ្យ​មាន​ការ​ចង​សម្ព័ន្ធ​​មេត្រី​ភាព ​រវាង​សាលា​រាជធានី​ភ្នំពេញ ​ជា​មួយ​កង​ពល​តូច​អន្ត​រាគមន៍​លេខ​១២៨ ​អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី​១​ និង​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​កិច្ច​ដំណើរ​ការ​សាង​សង់​អគារ​គិលាន​ដ្ឋាន​ របស់​កង​ពល​តូច​អន្ត​រាគមន៍​លេខ​១២៨​​ ដោយ​បាន​សាង​សង់​អគារ​ពិនិត្យ​ពិគ្រោះ​ជំងឺ​​១​ខ្នង​ ទំហំ​៧ម​x​១៦ម​=​១១៩​ម២ ​អស់​ថវិកា​ចំនួន​ ២៤​​​.៧៦៤​​ដុល្លា។ សាង​សង់​អគារ​សម្រាក​ព្យាបាល​​អ្នក​​ជំងឺ​១​ខ្នង​ ទំហំ​៧ម​x​៣០ម​=​២១០​ម​២ ​អស់​ថវិកា​ចំនួន ៣៨​.​៣៧៨​ដុល្លា​។​ កសាង​របង​ក្លោង​ទ្វារ​ប្រវែង​៦៨​ម ​អស់​ថវិកា​ចំនួន​៦​.៩៨០​ដុល្លា​។​ អាង​ទឹក​ចំណុះ ​១៨​ម​៣​ ចំនួន​១​,​ បន្ទប់​ទឹក​១, បង្គន់​អនាម័យ​​ចំនួន​៣​, គ្រែ​ដេក​សំរាប់​អ្នក​ជំងឺ​​ចំនួន​៣០​គ្រែ​ អស់​ថវិកា​ចំនួន​១៦.២៩១​ដុល្លា​។​ ការ​សាង​សង់​បាន​សំរេច​ជា​ស្ថាពរ​ នៅ​ក្នុង​ខែ​​មីនា​ ឆ្នាំ​២០១៨​ ដោយ​ចំណាយ​ថវិកា​សរុប​ ៨៩.២៧៤​ដុល្លា​។ឯកឧត្តម​ ខួង ​ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ​​

    មាន​មតិ​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ខួង ​ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ ​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្តី ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ របស់​កង​ពល​តូច​អន្តរាគមន៍​លេខ​១២៨​ អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី​១​ ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេរ​ តែង​តែ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ចំពោះ​​សុខ​ទុក្ខ​របស់​កង​ទ័ព​ទូ​ទាំង​ប្រទេស ​ជា​ពិសេស​បង​ប្អូន​កង​ទ័ព​ដែល​ឈរ​ជើង​ កា​រ​ពារ​បូរណ​ភាព​ទឹក​ដី ​នៅ​សមរ​ភូមិ​មុខ​។ ឯក​ឧត្តម​ ខួង ​ស្រេង​ ក្នុង​នាម​មន្តី្រ​រាជ​ការ​ សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ ​វិរៈ​ភាព​ដ៏​អង់​អាច​​ក្លា​ហាន ​ប្រកប​ដោយ​មនសិការ​ស្នេហា​ជាតិ​ខ្ពស់​ របស់​បង​ប្អូន​កង​ទ័ព​យើង​ ដែល​ហ៊ាន​លះ​បង់​គ្រប់​បែប​យ៉ាង​ ឈរ​ជើង​ការ​ពារ​យ៉ាង​រឹង​មាំ​ នូវ​បូរណ​ភាព​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មិន​ឲ្យ​ខ្មាំង​សត្រូវ​​​​ណា​មក​រំលោភ​បំពាន​បាន​ឡើយ​។ ​ឯកឧត្តម​បាន​សង្កត់​ធ្ងន់​ថា៖​ កង​ទ័ព​ជា​ឆ្អឹង​ខ្នង​របស់​ប្រទេស​ជាតិ​ ដូច​នេះ​​ត្រូវ​ប្តេជ្ញា​ការ​ពារ​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​ ប្រឆាំង​ដាច់​ខាត​រាល់​សង្គ្រាម​ចិត្ត​សាស្ត្រ​ និង​ប្តេជ្ញា​កំទេច​ចលនា​បដិ​វត្តន៍​ព៌ណ​ ដែល​ប៉ុន​ប៉ង​ផ្តួល​រំលំ ​រាជ​រដ្ឋភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ ក្នុង​ចេត​​នាំ​មក​នូវ ​អ​សន្តិសុខ​សង្គម ​និង​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ ឯកឧត្តម​បាន​ផ្តាំ​ផ្ញើ​សូម​ឲ្យ​បង​ប្អូន​យក​ចិត្ត​ទុក្ខ​ដាក់ ​ថែ​រក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ​ ដើម្បី​ធានា​បាន​នូវ​កម្លាំង​ប្រយុទ្ធ ​ត្រៀម​ប្រយុទ្ធ​ ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។

​    ក្នុង​ឱកាស​នោះ​ដែរ​  ឯកឧត្តម​ ខួង ​ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ ​និង​លោក​ជំទាវ​ បាន​ពាំ​នាំ​នូវ​អំណោយ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្តី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង សម្តេច​គត្តិ​ព្រឹទ្ធបណ្ឌិត​ មាន​គ្រឿង​ឧភោគ ​បរិភាគ ​និង​ថវិការ​ ទៅ​ចែក​ជូន​បង​ប្អូន​កង​ទ័ព​យើង​នៅ​ទី​នោះ ​រួម​មាន​៖ ជូន​កង​ពល​តូច​អន្ត​រាគមន៍​លេខ​១២៨ ​មី​២១០០​កេស​តូច​, ទឹក​ត្រី​​១៤០០​យួរ​, ទឹក​ស៊ី​អ៊ីវ​១៤០០ ​យួរ​, ស្រា​បៀ​៤៥០​កេស​,​ ប្រង​ម៉ា​ស៊ូត​៧៥០០​លីត្រ​, ប្រេង​សាំង​១០០០​លីត្រ​, ​អង្ករ​១០​តោន, ស័ង្ក​សី​២០០០​សន្លឹក​,  ដែក​គោល​ចំរុះ​៨០​សុង​, ដែក​គោល​មួក​៦០​សុង​, ឱសថ​ចំនួន​៧៤​មុខ​ ជូនថវិការ​ដល់​គ្រប់​អង្គភាព​ចំណុះ​ទី​បញ្ជាការ​កង​ពល​ សរុប​ចំនួន ​កៅ​សិប​លាន​រៀល​។ ជូន​ថវិការ​ផ្ទាល់​ដៃ ​ដល់​កង​ទ័ព​​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិការ ​ប្រាំ​ម៉ឺន​រៀល ​អស់​ថវិកា​សរុប​ ពីរ​រយ​​កៅ​សិប​ពីរ​លាន ​ប្រាំ​ពីរ​សែន​រៀល។ អ្នក​ជម្ងឺ​ក្នុង​គិលាន​ដ្ឋាន​ចំនួន​៣០​នាក់​  ក្នុង​ម្នាក់​ៗ​ទទួល​បាន ​អាវ​រងារ​១, កៅ​ស៊ូ​ភ្លៀង​១, ​​សារុង​​​១​, ក្រ​ម៉ា ​ទឹក​ដោះ​គោ​ឆៅ​១​យួរ​, ថវិការ​៥​ម៉ឺន​ ជូន​គ្រូ​ពេទ្យ​ ចំនួន​១៥​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិការ​ សាម​សិប​ម៉ឺន​រៀល​ សរុប​ថវិការ​ទាំង​អស់​ចំនួន ​បី​រយ​ប៉ែត​សិប​ប្រាំ​លាន​ ប្រាំ​ពីរ​សែន​រៀល​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ