ព័ត៌មាន

​ពិធី​សច្ចា​​ប្រណិ​​ធាន​​និស្សិត​នាយ​ទាហាន​សកម្ម​​ជំនាន់​​ទី​១៩​​ នៅ​​មុខ​​ប្រាសាទ​​អង្គរ​វត្ត​
នាយកដ្ឋានព័ត៌មាន(៣)
413
745 ​ពិធី​សច្ចា​​ប្រណិ​​ធាន​​និស្សិត​នាយ​ទាហាន​សកម្ម​​ជំនាន់​​ទី​១៩​​ នៅ​​មុខ​​ប្រាសាទ​​អង្គរ​វត្ត​

      នាយ​ទាហាន​ទាំង​អស់​ ត្រូវ​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ការ​ពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ និង​ថែ​រក្សា​សុខ​សន្តិ​ភាព​ ស្ថេរ​ភាព​ ជូន​ប្រជពល​រដ្ឋ​ ការ​ពារ​ទឹ​កដី​ ការ​ពារ​ជាតិ​របស់​យើង​ស្មោះ​ត្រង់​ចំពោះ​ជាតិ​ខ្មែរ​របស់​យើង។​​ នេះ​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់នាយទាហាន នាយទាហានរង និងពលទា​ហាន​ទាំង​អស់​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​គឺ​ដាច់​ខាត​ខ្មែរ​ដើម្បី​ខ្មែរ​។​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​សច្ចា​ប្រណិ​ធាន​របស់​និស្សិត​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​១៩ ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​ កាល​ពី​ថ្ងៃ​​សុក្រ ​​​ទី២៥ ​មករា ​២០១៩​។​​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

     ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​ផ្ដាំ​ផ្ញើ​ដល់​និស្សិត​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​១៩ ​ត្រូវ​​ចាំ​ពាក្យ​ហ្នឹង​អោយ​ច្បាស់ ​ព្រោះ​ថា​ពេល​ប្អូន​ៗ​ចេញ​ទៅ​ធ្វើ​ការ​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ជា​ច្រើន​ នៅ​តា​មបណ្តា​ព្រំ​ដែន​ក្តី​ នៅ​ក្នុង​ប្រទេស​ក្តី​ នៅ​ក្នុង​ក្រសួង​ក្តី ​នៅ​អគ្គ​បញ្ជាការ​ក្តី ​ធ្វើ​ការ​ងារ​អ្វី​ទាំង​អស់​ គឺ​ក្នុង​ឆន្ទៈ​ និង​មន​សិការ​ជា​ខ្មែរ​ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​ ប្រយោជន៍​​កង​ទ័ព​ខ្មែរ​។​ ឯកឧត្តម​ បន្ត​ថា៖ ជា​មោទន​ភាព​របស់​ខ្ញុំ ​និង​របស់​គណៈ​កម្មការ​ជ្រើស​រើស​នាយ​ទាហាន​ដែល​កាល​ពី​៤​ឆ្នាំ​មុន ​ដាក់​ពាក្យ​ប្រឡង​ក្លាយ​ជា​កង​ទ័ព​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ប្អូន​ៗ​បាន​ក្លាយជា​នាយ​ទាហាន​ម្នាក់​ ដែល​មាន​សមត្ថ​ភាព​ទាំង​​ជំនាញ​យុទ្ធ​វិធី​ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​ ហើយ​ក៏​បាន​ក្លាយ​ខ្លួន​ជា​យុវជន​ម្នាក់​ទៅ​ជា​នាយ​ទាហាន​ម្នាក់​ត្រៀម​ខ្លួន​ដឹក​នាំ​នៅ​ក្នុង​កង​ទ័ព​នា​ពេល​ខាង​មុខ​។​ សូម​អបអរ​សាទរ​ប្អូន​ៗ​ដែល​បាន​សម្រេច​លទ្ធផល​នៅ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​នេះ ​និង​អបអរ​សាទរ​គណៈ​គ្រប់​គ្រង​ យោធា​ចារ្យ​ នៃ​សាលា​នាយ​ទាហាន​សកម្ម​ទាំង​អស់​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​និស្សិត​នាយ​ទាហាន​សកម្ម​ជំនាន់​​ទី​​១៩​នេះ ​ទទួល​បាន​ជោគ​ជ័យ ​និង​ផ្ដល់​នូវ​ធន​ធាន​មនុស្ស​ដ៏​សំខាន់​ ក្នុង​ការ​ដឹក​នាំនៅ​​ក្នុង​កង​ទ័ព​ជា​បន្ត​ទៅ​ទៀត​។ 

    អត្ថន័យ​ នៃ​ពិធី​សច្ចា​ប្រណិ​ធាន​នា​ពេល​នេះ​គឺ​ទី​១​ ទី​នេះ​គឺ​​ជា​កន្លែង​សក្តិ​សិទ្ធ​ ដែល​បុព្វ​បុរស​យើង​បាន​កសាង​ឡើង ​ទី​២​គឺ​ជា​និមិត្ត​រូប​ នៃ​ភាព​ជោគ​ជ័យ​របស់​ជាតិ​ខ្មែរ​របស់​យើង​ ដែល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​កសាង​នៅ​ក្នុង​ដំណាក់​កាល​ដែល​ខ្មែរ​ជា​អាណា​ចក្រ​ដ៏​ធំ​នៅ​អាស៊ី ​និង​អត្ថន័យ​មួយ​ទៀត​បង្ហាញ​ពី​កង​ទ័ព​ គឺ​ជា​ឆ្អឹង​ខ្នង​ នៃ​អាណាចក្រ​ខ្មែរ​នៅ​ក្នង​សម័យ​នៃ​ការ​កសាង​ កង​ទ័ព​គឺ​ជា​ឆ្អឹង​ខ្នង​នៅ​ក្នុង​ការ​ការ​ពារ​ជាតិ ​និង​ជា​ការ​ពង្រឹង​សក្តា​នុ​ពល​របស់​អាណា​ចក្រ​ខ្មែរ​របស់​យើង​។ ត្រូវ​ចង​ចាំ​នូវ​អត្ថន័យ​ នៃ​ការ​ធ្វើ​សច្ចា​ប្រណិ​ធាន​នៅ​ទី​នេះ ​នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ធ្វើ​ការ​នៅ​តាម​បណ្តា​អង្គភាព​ផ្សេង​ៗ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ