ព័ត៌មាន

អនុសាសន៏​សំខាន់​ៗ​១០​ចំណុច​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​នាយ​ឧត្តម​សេនីយ៏​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​ពិធី​រំលឹក​ខួប​ទី​២០​ នៃ​ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោគ​ នៃខ.ភ.ម​(២៤​.​​​មករា​.​​១៩៩៩​-​២៩​.​មករា​.​២០១៩​)​
នាយកដ្ឋានព័ត៌មាន(៣)
457
744 សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​នាយ​ឧត្តម​សេនីយ៏​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា

      ទី១​៖​ ត្រៀម​​ខ្លួន​​ជា​​ស្រេច​​ ការ​​ពារ​ឯករាជ្យ​ អធិប​តេយ្យ​ជាតិ ​បន្ត​អនុវត្ត​ឲ្យ​បាន​ ខ្ជាប់​ខ្ជួន​នូវ ​ខឿន​ការ​ពារ​ជាតិ​របស់​ប្រជាជន។​

      ទី២៖ រួម​ជា​មួយ​កម្លាំង​ផ្សេង​ទៀត​រក្សា​សន្តិភាព​ ស្ថិរភាព​នយោបាយ ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​ ចូល​រួម​អនុវត្ត​នយោ​បាយ ​ភូមិ​ឃុំ​មាន​សុវត្តិភាព ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើ​ចោរ​កម្ម​​គ្រឿង​ញៀន​ ជួញ​ដូរ​មនុស្ស​ និង​អំពើ​អសកម្ម​ផ្សេងៗ​។ ត្រូវ​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង ​ទៅ​ជា​ប្រទេស​ ដែល​មាន​សុខ​សន្តិភាព​ពិត​ប្រាកដ​។ ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ​មិន​ត្រូវ​ បណ្តែតបណ្តោយ​ឲ្យ​អ្នក​ណា​មួយ​មក​បំផ្លាញ​​សន្តិភាព​ដែល​យើង​រក​បាន​ដោយ​លំបាកនោះ​ទេ​។​ ហើយ​ត្រូវ​តែ​ខិត​ខំ ​រក្សា​នូវ​សន្តិភាព​នេះ​ ត្រូវ​ខិត​ខំ​ចូល​រួម​រក្សា​ នូវ​ស្ថេរ​ភាព​នយោ​បាយ ​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សង្គម​ និងចូល​រួមចំណែក​បំផ្លាញ​ចោល​រាល់​អំពើ​អសកម្ម​ទាំង​ឡាយឲ្យអស់​។

       ទី៣៖ ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ និង​វាយ​កម្ទេច​ចោល ​ឱ្យ​ទាន់​ពេល​វេលា​នូវ​ ឧបាយ​កល​បដិវត្តន៍​ពណ៌ ​ដែល​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ តាម​រយៈ​មធ្យោបាយ​ មិន​ប្រជា​ធិប​តេយ្យ ​និង​ផ្ទុយ​ជា​មួយ​រដ្ឋ​ធម្មនុញ្ញ​។ កង​កម្លាំង​ប្រដាប់​អាវុធ ​មាន​ភារកិច្ច ​ការ​ពារ​រដ្ឋ​ ដូចច្នេះ​ មិន​មាន​ពាក្យ​ថា ​អព្យា​ក្រឹត​ជា​មួយ​ពួក​ឧទ្ទាម​ ទាំង​​ឧទ្ទាម​ក្នុង​ព្រៃ​ និង​ឧទ្ទាមក្នុង​ទី​ក្រុង​នោះ​ទេ​។​ ​កង​ទ័ព​ ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើ​ភេរវកម្ម​ គ្រប់​រូបភាពដែល​កំពុង​​គំរាម​កំហែង​ពិភព​លោក​បច្ចុប្បន្ន​ហើយការពាជាដាច់ខាត ​មិន​​ឲ្យ​កម្ពុជា ​ក្លាយ​ទៅ​ជា​ជម្រក​របស់​ភេរវកម្មករ​ ឬ​ជា​ទី​កន្លែង​នៃ​ការ​វាយ​ប្រហារ​ភេវរ​កម្ម​នោះ​ទេ​ យើង​ក៏​ត្រូវ​ផ្ដល់​នូវ​ កិច្ច​សហប្រតិបត្តិការជា​មួយ​ប្រទេស ​ទាំង​អស់​ នៅ​លើ​ពិភព​លោក​ ដើម្បី​រួម​គ្នា​ប្រឆាំង ​នឹង​អំពើ​ភេរវ​កម្ម ​ដែល​កំពុង​គំរាម​កំហែង​ពិភព​លោក​។​ ជា​មួយ​នឹង​ការ​ប្រឆាំង​ភេរវ​កម្ម​ ក៏​ត្រូវ​កម្ចាត់​ចោល​ជា​បន្ទាន់​ ដោយ​មិន​ចាំ​បាច់​រង់​ចាំ​បទ​បញ្ជា ​នូវ​ទង្វើ​ណា​ក៏​ដោយ ​ដែល​ប៉ុន​ប៉ង​ ដើម្បី​ដណ្ដើម​អំណាច​ក្រៅ​ប្រព័ន្ធ​​ប្រជាធិប​តេយ្យ​,​ ក្រៅ​កា​រ​បោះ​ឆ្នោត​ ដែល​ផ្ទុយ​នឹង​រដ្ឋ​ធម្ម​នុញ្ញ​។ 

      ទី៤៖ ​កង​ទ័ព​ទាំង​អស់ត្រូវ​ចូល​រួម​ជា​មួយ​កម្លាំង​ផ្សេង​ទៀត​ដើម្បី​ជួយ​​ដល់​ប្រជា​ជន​ ពិសេស​ពេល​មាន​គ្រោះ​មហន្ត​រាយ​។ ​កង​ទ័ព​ជា​កូន​ចៅ​ប្រជា​ជន​ ដូច្នេះនៅ​ទី​ណា​ក៏​ដោយ ​កងទ័ពត្រូវធ្វើខ្លួនឲ្យស្អាតស្អំហើយនិង​រួមសុខ​ទុក្ខគ្រប់​កាលៈ​ទេសៈ ជាមួយ​ប្រជា​ជន​ ជួយ​​ប្រជា​​ជន​ដែល​មាន​ការ​លំបាក ​ខិត​ខំ​ធ្វើ​​កិច្ច​ការ​គ្រប់យ៉ាងដែល​យើង​អាច​ធ្វើ​ទៅ​បាន​ ដើម្បីជួយ​ប្រជា​ជន​ ជា​ពិសេស​ប្រជា​ជន​ដែល​មាន​ជីវភាព​ក្រី​ក្រ​ ជួប​ការ​លំបាក​។

      ទី៥៖  កង​ទ័ព​ត្រូវ​គាំទ្រ​ដល់​កម្លាំង ​អនុវត្ត​ច្បាប់ ​ដើម្បី​ឈាន​ទៅ​ដល់​ ការ​ការ​ពារ​ព្រៃ​ឈើ ​ជល​ផល និ​ង​ធន​ធាន​ធម្មជាតិ​ដទៃ​ទៀត​។​ ចូល​រួម​រក្សា​នូវ​ធន​ធាន ​ជល​ផល​ដ៏​កម្រ​របស់យើង ​ក្នុងការទប់ស្កាត់​​ អំពើ​អសកម្ម​នា​នា​ ទាក់​ទង​នឹង​វិស័យ​ជល​ផល​ ដូចជា​ការ​ធ្វើ​នេ​សាទ​ ​ខុស​ច្បាប់​ជាដើមហើយ​ត្រូវ​ចូល​រួម​រក្សា​នូវ​ធន​ធាន​ធម្មជាតិ​ដទៃ​ទៀត ​ដែល​មាន​នៅ​ក្នុ​ង ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ត្រូវ​ដាក់​ទោស​ទណ្ឌ​ អ្នក​ណា​ក៏​ដោយ​  ឋានៈ​ណា​ក៏​ដោយ​ ដែល​ឃុប​ឃិត ​ឬ​ក៏​បំពាន ​​លើ​បទ​បញ្ជា​ទាំង​នោះ​។

      ទី៦៖ ត្រូវ​គាំទ្រ​ដល់​ការ​ប្រមូល​ថវិកា​ជាតិ​ ទាំង​ថ្នាក់​ជាតិ ​ទាំង​ថ្នាក់​ក្រោម​ជាតិ។

      ទី៧៖ ខិត​ខំ​ពង្រឹង​វិន័យ​កង​ទ័ព ​ដើម្បី​បង្កើន​សមត្ថភាព​ លើ​គ្រប់​ផ្នែក​។ ចំណុច​នេះ ​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ចំពោះការ​ហ្វឹក​ហ្វឺន​ ហើយត្រូវ​ធ្វើ​ជា​ប្រចាំ​គ្រប់​មុខ​ជំនាញ ​ទាំង​អស់​។​

       ទី៨៖ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សម្ភារៈ ​ឧបករណ៍​គ្រប់​ប្រភេទ​ទាំង​អស់​​ ដែល​ជា​គ្រឿង​បំពាក់​សម្រាប់​កង​ទ័ព​។

      ទី៩៖ យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​កង​ទ័ព ​ជា​ពិសេស​ចំពោះ​តំបន់​ដាច់​ស្រយាល ​ទាំង​អស់​ត្រូវ​មាន​ការ​រៀបចំ​ ដើម្បី​ឲ្យ​កង​ទ័ព​យើង​មាន​គ្រប់​លក្ខណៈ​សម្បត្តិ​  និង​ថែ​ទាំ​សុខ​ភាព​ជម្រក​ស្នាក់​នៅ ​គ្រប់​ទី​កន្លែង​។

      និង​ទី​១០​៖ កង​ទ័ព​ត្រូវ​ដើរ​តួនាទី ​ជា​អ្នក​ការ​ទូត ​ក្នុង​ការ​កសាង ​ទំនាក់​ទំនង​ល្អ​​ជា​មួយ​ប្រទេស​ជិត​ខាង ​និង​កសាង​ទំនាក់​ទំនង​ល្អ ​ជា​មួយ​ប្រទេស​ជា​មិត្ត​ទាំង​អស់​ នៅ​លើ​ពិភព​លោក​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ