ព័ត៌មាន

កម្ពុជា​បញ្ជូន​កង​កម្លាំង​មួក​ខៀវ​ទៅ​ចូល​រួម​បេសសកម្ម​រក្សា​សន្តិភាព​អង្គការ​សហប្រជា​ជាតិ​(អ.ស.ប)​នៅ​សាធារណៈ​រដ្ឋ​លី​បង់​
នាយកដ្ឋានព័ត៌មាន(៣)
419
743 កម្ពុជា​បញ្ជូន​កង​កម្លាំង​មួក​ខៀវ​ទៅ​ចូល​រួម​បេសសកម្ម​រក្សា​សន្តិភាព​អង្គការ​សហប្រជា​ជាតិ​(អ.ស.ប)​នៅ​សាធារណៈ​រដ្ឋ​លី​បង់​

     កម្ពុជា​បញ្ជូន​កង​វិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ​៦៩៣ ​ចំនួន​១៨៤​នាក់​ ចេញ​ទៅ​បំពេញ​បេសក​កម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​សាធារណៈ​រដ្ឋ​លី​បង់​ ដើម្បី​ធ្វើ​ការ​ប្តូរ​វេន​កម្លាំង​វិស្វកម្ម​លេខ​៩៦៣​ចំនួន​១៨៤​នាក់​ដែល​ត្រូវ​ធ្វើ​មាតុ​ភូមិ​និវត្តន៏​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ បន្ទាប់​ពី​បាន​បញ្ចប់​អាណត្តិ​បេសក​កម្ម​រយៈ​ពេល​មួយ​ឆ្នាំ​របស់​ខ្លួន ​ក្នុង​បំណង​ស្វែង​រក​សន្តិភាព​សម្រាប់​ប្រទេស​នេះ​។​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព

     ក្នុង​ពិធី​ជូន​ដំណើរ​កង​កម្លាំង​វិស្វកម្ម​លេខ​៦៩៣​នា​រាត្រី​ថ្ងៃ​ទី​២៧ ​ខែ​មករា ​នៅ​អាកាស​យាន​ដ្ឋាន​អន្តេរ​ជាតិ​ភ្នំពេញ ​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាពថ្លែង​ថា​៖ “​នេះ​ជា​លើក​ទី​៤០​ហើយ​ ដែល​កម្ពុជា​បញ្ជូន​កង​កម្លាំង ​ទៅ​ចូល​រួម​បំពេញ​បេសក​កម្ម​ក្រោម​ឆ័ត្រ​ អង្គ​ការ​សហប្រជា​ជាតិ ​និង​ជា​លើក​ទី៩​ ចូល​រួម​បេសក​កម្ម​នៅ​សាធារណៈ​រដ្ឋ​លី​បង់​ ដើម្បី​ស្វែង​រក​សន្តិភាព​ជូន​ប្រទេស​នេះ​។​ កង​វិស្វកម្ម​ទាំង​១៨៤​នាក់​ត្រូវ​ចេញ​ទៅ​បំពេញ​បេសក​កម្ម​នេះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​បញ្ជាក់​ថា​៖ “ក៏​មាន​អម​ដោយ​កម្លាំង​ដោះ​មីន​ផង​ដែរ​ គឺ​ជា​កម្លាំង​បាន​ទទួល​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ត្រឹម​ត្រូវ​ តាម​ស្តង់​ដា​របស់​អង្គការ​សហប្រជា​ជាតិ ​ដែល​កម្លាំង​ទាំង​នោះ​បាន​មក​ពី​ស្ថាប័ន​ ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ មជ្ឈមណ្ឌល​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ បញ្ជា​ការ​ដ្ឋាន​ទ័ព​ជើង​ទឹក​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​អាកាស ​បញ្ជាការ​ដ្ឋាន​ជាតិ​ប្រឆាំង​ភេវរកម្ម​ និង​ពី​ស្ថាប័ន​ទ័ព​មួយ​ចំនួន​ទៀត​។​ ឯកឧត្តម​ សែម​ សុវណ្ណ​នី ​ថ្លែង​ថា​៖ កម្លាំង​កំពុង​បំពេញ​បេសក​កម្ម ​អង្គការ​សហប្រជា​ជាតិ​ នៅ​ប្រទេស​លី​បង់​ គឺ​មាន​ចំនួន​១៨៤​នាក់​ ទាំង​កម្លាំង​វិស្វក​កម្ម​ និង​កម្លាំង​ដោះ​មីន​។​ ការ​ដែល​ប្រតិបត្តិ​ការ​រាល់​ថ្ងៃ​គឺ​ដោះ​មីន ​ដើម្បី​សាង​សង់​ព្រំ​ដែន​សីមា​ រវាង​ប្រទេស​អ៊ី​ស្រា​អែល ​និង​លី​បង់​។​ នា​ពេល​កន្លង​ទៅ​លោក ​Hubert​ Staberhoter​ តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ​ធ្លាប់​បាន​ថ្លែង​ថា​៖ “​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទាំង​១៨៤​នាក់​ ទៅ​កាន់​ប្រទេស​លី​បង់​ គឺ​កម្ពុជា​បាន​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​ខ្លួន ​ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព​ របស់​អង្គការ​សហប្រជាជាតិ ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ ​ដ៏​ស្មុគ​ស្មាញ ​និង​ការ​ពារ​ជន​ស៊ី​វិល​ ដែល​ជា​ភារ​កិច្ច​ដ៏​សំខាន់​បំផុត ​និង​ជា​សក្ខី​ភាព​ជាក់​ស្តែង​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា៖ ​ព្រឹតិ្តការណ៍​ប្រមាណ​២៣​ឆ្នាំ​មុន​ កង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​បញ្ជូន​មក​កាន់​​កម្ពុជា​។​ តែ​​បច្ចុប្បន្ន​កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​មួយ​បញ្ជូនកង​កម្លាំង ​និង​ក្រុម​ជំនាញ​ចូល​រួម​ប្រតិបត្តិការ​រក្សា​សន្តិភាព ​ក្នុង​នាម​មនុស្ស​ធម៌​ ទៅ​កាន់​ប្រទេស​ចំនួន​៨​រួច​មក​ហើយ​។​ 

     សូម​បញ្ជាក់​អោយ​ដឹង​ដែរ​ថា៖ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ កម្ពុជា​​បាន​​បញ្ជូន​កម្លាំង ​ចំនួន​សរុប​ជាង​៥៧០០​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន​ជាង​២៦០​នាក់ ​ទៅ​ចូល​រួម​បេសក​កម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។​ ដែល​បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​ចំនួន​ជិត​១០០០​នាក់​ ដែល​កំពុង​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ចំនួន​៥​ រួម​មាន​ ប្រទេស​ស៊ូ​ដង់ ​ស៊ូ​ដង់​ខាង​ត្បូង ​អាហ្វ្រិ​កកណ្តាល ​លី​បង់ ​និង​ម៉ាលី​។​ ហើយ​កម្លាំង​មួក​ខៀវ​ទាំង​អស់​នេះ ​ដែល​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើន​ជាង​គេ​លំដាប់​ទី​២​ នៅ​ក្នុង​តំបន់​អាស៊ាន​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ