ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ាត់ ​ ប្រគល់​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​១​គ្រឿង​អំណោយ​សម្តេច​តេ​ជោ ​ ជូន​ដល់​គិលាន​ដ្ឋាន​ នៃ​តំបន់​ប្រតិបត្តិកា​សឹក​រង​ ខេត្ត​កំពង់​ធំ​
នាយកដ្ឋានព័ត៌មាន(៣)
379
738 នាយ​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ាត់ ​ ប្រគល់​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​១​គ្រឿង​អំណោយ​សម្តេច​តេ​ជោ ​ ជូន​ដល់​គិលាន​ដ្ឋាន​ នៃ​តំបន់​ប្រតិបត្តិកា​សឹក​រង​ ខេត្ត​កំពង់​ធំ​

     រថយន្ត​ពេទ្យ​គិលាន​សង្គ្រោះ​បន្ទាន់​ចំនួន​១​គ្រឿង​ ដែល​មាន​បំពាក់​សំភារៈ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ គ្រប់​មុខ​ជា​អំណោយ​ដ៍​ថ្លៃ​ថ្លា​របស់ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សម្ដេច​គត្តិព្រឹទ្ធិ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន​ សែន​ ផ្ដល់​តាម​រយៈ​អ្នក​ឧកញ៉ា​បណ្ឌិត​ ជា រតនា ទី​ប្រឹក្សា​សម្ដេច​នាយក​រដ្ឋមន្ត្រី​ និង​លោក​​ជំទាវ ​លី ​ហៀក ​រតនា ​ជូន​ដល់​គិលាន​ដ្ឋាន​ នៃ​តំបន់​ប្រតិបត្តិកា​សឹក​រង​ខេត្ត​កំពង់​ធំ​ ត្រូវ​បាន​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ នៃខ.ភ.ម រួម​ជា​មួយ​អ្នក​​ឧកញ៉ា​បណ្ឌិត​ ជា​ រតនា ​ទី​ប្រឹក្សា​សម្ដេច​តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ព្រម​ទាំង​ឯកឧត្តម​ អស់​លោក​ ជា​ថ្នាក់​ដឹក​នាំ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​គិលាន​ដ្ឋាន​ក្នុង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ ខេត្ត​កំពង់​ធំ​ ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​ដឹក​ជញ្ជូន​សង្គ្រោះ​បន្ទាន់​​ដល់​កង​ទ័ព ​គ្រួសារ​កង​ទ័ព​ និង​ប្រជាពល​រដ្ឋ​ ដែល​នៅ​ជិត​មូល​ដ្ឋាន​កង​ទ័ព​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ​មករា​ ឆ្នាំ២០១៩​នេះ ​។ ឧត្តមសេនីយ៍​ទោ ​សោម ​ស៊ុន ​មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​​ទី​៤ ​និង​ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​កំពង់​ធំ ​

     ឧត្តមសេនីយ៍​ទោ ​សោម ​ស៊ុន ​មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​​ទី​៤ ​និង​ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​កំពង់​ធំ ​បាន​បញ្ជាក់​ថា​៖ ថ្ងៃ​នេះ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​កំពង់​ធំ ​មាន​មោទនភាព​ណាស់​ ដែល​បាន​ទទួល​នូវ​រថយន្ត​គិលាន​សង្គ្រោះ​បន្ទាន់​១​គ្រឿង​ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សម្ដេច​កិតិ​ព្រឹទ្ធិ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន ​សែន តាម​រយៈ​ ឯកឧត្តម​ឧកញ៉ា ​ជា​ រតនា ​និងលោក​ជំទាវ​ លី​ ហៀក ​ដល់​គិលាន​ដ្ឋាន​នៃ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ ខេត្ត​កំពង់​ធំ​នា​ពេល​នេះ​។​ ក្នុង​នាម​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន ​គ្រួសារ​កង​ទ័ព ​និង​ប្រជាពល​រដ្ឋ​ ដែល​មាន​ភូមិ​ដ្ឋាន​នៅ​ជិត​កន្លែង​បោះ​ទ័ព​ នៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​កំពង់​ធំ​ សូម​គោរពថ្លែង​​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី​ ហ៊ុន​ សែន ​ដែល​​បាន​​ផ្ដល់​​នូវ​រថយន្ត​គិលាន​សង្គ្រោះ​១​គ្រឿង​ ជូន​ដល់​គិលាន​ដ្ឋាន​របស់​តំបន់​ប្រតិបត្តិការ​សឹក​រ​ង​ ខេត្ត​កំពង់​ធំ​ ​ដើម្បី​គិលាន​ដ្ឋាន​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​ដឹក​ជញ្ជូន​សង្គ្រោះ​បន្ទាន់​ដល់​យុទ្ធ​ជំងឺ ​របួស ​អ្នក​ជំងឺ ​អ្នក​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ ​នៅ​ក្នុង​តំបន់​ភូមិ​សាស្ត្រ​គ្រប់​គ្រង​ការ​ពារ​សន្តិសុខ ​របស់​ខេត្ត​កំពង់​ធំ។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ នៃខ.ភ.ម

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត​ សារ៉ាត់​ ជំនួស​មុខ​ឲ្យ​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​ពាំ​នាំ​នៅ​បណ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ​និង​ក្តី​នឹក​រលឹក​ប្រកប​ដោយ​មនោ​សញ្ចេតនា​គោរព ​ស្រលាញ់ ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ ​ពី​សំណាក់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិបណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន ​សែន ជូន​ចំពោះ​បង​ប្អូន​យោធិន ​និង​នាយ​ ពល​ទាហាន ​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​កំពង់​ធំ​ នា​ឱកាស​នេះ។ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ ជំនួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​នៃខ.ភ.ម ​និង​នាយ ​ពល​ទាហាន​ ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​កំពង់​ធំ ​បាន​សំដែង​នូវ​អំណរ​គុណ​យ៉ាង​អនេក​ចំពោះ​ សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ​ដែល​ជា​និច្ច​ជា​កាល ​តែង​តែ​គិត​គូរ ​ពី​សុខ​ទុក្ខ និង​គ្រប់​ការ​លំបាក​ របស់​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​ប្រជាជន ​ដោយ​បាន​ឧបត្ថម្ភ​ទាំង​ស្មារតី​ សំភារ:​ ថវិកា ​ដើម្បី​ជួយ​ដល់​ការ​លើក​កំពស់​ការ​គាំ​ពារ​សុខ​មាល​ភាព​កង​ទ័ព ​និង​ប្រជាជន​នៅ​ទូរ​ទាំង​ប្រទេស ​ឲ្យ​កាន់​តែ​ទទួល​បាន​សេវា​គាំ​ពារ​សុខ​មាល​ភាព​កាន់​តែ​ប្រសើរ​។ ឯកឧត្តម​បាន​រំលឹក​ថា៖​ បច្ចុប្បន្ន​នេះ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹក​នាំ​ប្រទេស​ដោយ​សម្តេច​តេ​ជោ ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ​កសាង​នៅ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ មាន ​ផ្លូវ ​ថ្នល់​ គមនាគមន៍ ​មន្ទីរពេទ្យ​ សា​លា​រៀន ​វត្ត​អារាម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត ​សំដៅ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ​មាន​ជីវភាព​រស់​ល្អ​ប្រសើ។ ដោយ​ឡែក​គិលាន​ដ្ឋាន​ មណ្ឌល​សុខ​ភាព​ ឬ​ឃ្លី​និច​ឯក​ជន​ ​ក៏​មាន​ច្រើន​, ត្រូវ​បាន​រាជ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​តាំង​ពី​ខេត្ត​ ក្រុង ​ស្រុក​ ខ័ណ្ឌ​ រហូត​ដល់​ឃុំ ​សង្កាត់​។ ​ចំ​ណែក​វិស័យ​សេវា​ថែ​រក្សា​សុខ​ភាព​ឯក​ជន​ តាម​ខេត្ត​និមួយៗ​ក៍​មាន​ច្រើន​ផង​ដែរ​។​ ឯកឧត្តម​ ឥត​ សារ៉ាត់ ​ក៍​បាន​ធ្វើ​ការ​អំពាវ​នាវ​ផង​ដែរ​ ដល់​មេ​បញ្ជាការ​., មេ​បញ្ជាការ​រង​ នាយ​ ពល​ទាហាន​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ ខេត្ត​កំពង់​ធំ​ទាំង​អស់​ ក្រោយ​ទទួល​បាន​នូវ​រថយន្ត​គិលាន​សង្គ្រោះ​នេះ​ទៅ​ហើយ​ ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ប្រកប​ដោយ​តម្លាភាព​  និង​ការ​ថែ​រក្សា​។​ ឯកឧត្តម ​ឥត​ សារ៉ាត់​ ក៍​បាន​ប្រគល់​រថយន្ត​គិលាន​សង្គ្រោះ​១​គ្រឿង​ដល់​គិលាន​ដ្ឋាន​យោ​ធា​ខេត្ត​ ដាក់​ឲ្យ​ប្រើ​ប្រាស់​ចាប់​ពី​ពេល​នេះ​ត​ទៅ ​ព្រម​ទាំង​ផ្តល់​ថវិការ​ដល់​គិលាន​ដ្ឋាន​យោធា​ខេត្ត​ចំនួន​ ៦​លាន​រៀល​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ