ព័ត៌មាន

ឯកឧត្តម​ សៅ ​សា​រឿន ​ផ្តល់​ថវិកា​គ្រួសារ​សព​ឯកឧត្តម​ ស៊ឹម ​សឿន ​២៣.​០១.​១៩​
នាយកដ្ឋានព័ត៌មាន(៣)
410
735 ឯកឧត្តម​ សៅ ​សា​រឿន ​ផ្តល់​ថវិកា​គ្រួសារ​សព​ឯកឧត្តម​ ស៊ឹម ​សឿន ​២៣.​០១.​១៩​

     ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​នាយ​អាវុធ​ហត្ថ​ នាយ​រង​ និង​ពល​អាវុធ​ហត្ថ​ខេត្ត​​តា​កែវ​ នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ២៣​ ខែ​មករា ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ដឹក​នាំ​ដោយ​ ឯកឧត្តម​​ ឧត្តម​​សេនីយ៍​ឯក​ សៅ ​សារឿន​ អគ្គ​​នាយក​​​រង​ ​អគ្គ​នាយក​ដ្ឋាន​​យោធ​​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ ប្រធា​អនុ​គណៈកម្មា​ធិការ​រៀប​ចំ​បុណ្យ​សព​ ​អប​ដំណើរ​ដោយ​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ឌៀប ​វណ្ឌី​ នាយ​រង​សេនា​ធិការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​សមាជិក​ក្រុម​ការ​ងារ​​បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខ័ន្ធ​សព​​ លោក​​ឧត្តម​សេនីយ៍​ត្រី​ ស៊ឹម ​សឿន ​ព្រម​ទាំង​បាន​នាំ​យក​នូវ​​​ថវិកា​​គោល​​​នយោបាយ​ របស់​ក្រ​សួង​​ការ​​ពារ​​ជាតិ​​ចំនួន​ជាង​៣០​លាន​រៀល​ ប្រគល់​​ជូន​​លោក​​ជំទាវ​ ជា​ភរិយា ​នៃ​ក្រុម​គ្រួសារ​សព​ លោក​ឧត្តម​សេនីយ៍​ត្រី​ ស៊ឹម ​សឿន ​ដើម្បី​រៀប​ចំ​ពិធី​​បុណ្យ​​សព​ទៅ​តាម​​ប្រពៃ​​ណី​​​ព្រះ​ពុទ្ធ​សាសនា​​ និង​​បែប​ពិធី​ការ​​កង​ទ័ព​។ឯកឧត្តម​​ ឧត្តម​​សេនីយ៍​ឯក​ សៅ ​សារឿន​ អគ្គ​​នាយក​​​រង​ ​អគ្គ​នាយក​ដ្ឋាន​​យោធ​​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ ប្រធា​អនុ​គណៈកម្មា​ធិការ​រៀប​ចំ​បុណ្យ​សព

     សូម​បញ្ជាក់​ថា​៖​ សព​​ឧត្តម​សេនីយ៍​ត្រី​ ស៊ឹម ​សឿន មេ​​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ ​បាន​ទទួល​មរណ​ភាព​ ថ្ងៃទី​១៥ ​ខែ​មករា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៨:​៤៥​ នាទី​យប់​ ក្នុង​ជន្មាយុ៦២​ឆ្នាំ ​ដោយ​រោគា​ពាធ​។​ ក្នុង​នាម​ សម្តេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​ ឯកឧត្តម​​ សៅ​ សា​រឿន ​បាន​បញ្ជាក់​​ថា​៖ ​ថវិកា​ឧបត្ថម្ភ​សម្រាប់​​ក្នុង​ពិធី​ចូល​រួម​រៀប​​ចំ​ បុណ្យ​​សព​នា​ពេល​នេះ​​ គឺ​បាន​មក​ដោយ​​គំនិត​​ផ្តួច​ផ្តើម​ដ៏​​ថ្លៃ​ថ្លា​របស់​ ​សម្តេច​​តេជោ ​ហ៊ុន ​សែន ​និង​​ថ្នាក់​ដឹក​​នាំ​របស់​ក្រសួង​​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ ​ដែល​ជា​និច្ច​កាល​ ​សម្តេច​ទាំង​ទ្វេរ​ ​តែង​​​តែ​គិត​​គូរ​ខ្ពស់​ ​និង​​យក​ចិត្ត​ទុក​ដាក់​បំផុត​​ចំពោះ​​សុខ​ទុក្ខ​​របស់​នាយ​ទាហាន ​នាយ​ទា​ហាន​រង​​  និង​ពល​ទាហាន​​ទាំង​អស់​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​​ និង​បង​ប្អូន​គ្រួសារ​អតីត​យុទ្ធ​ជន​ទាំង​អស់​ ទោះ​​ស្ថិត​​​ក្នុង​ការ​គ្រប់​គ្រង​ ឬ​ចូល​​និវត្ត​ន៍​ហើយ​ក៏​​ដោយ​​ ​​ក៏​រាជ​រដ្ឋា​ភិបាល​តាម​បី​​បាច់​​ថែ​​រក្សា​​ជា​​និច្ច​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ