ព័ត៌មាន

ឯកឧត្តម ​ហ៊ុន ម៉ាណែត​ បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ស្រុក​កង​មាស​ ខេត្ត​កំពង់​​ចាម​
នាយកដ្ឋានព័ត៌មាន(៣)
417
733 ឯកឧត្តម ​ហ៊ុន ម៉ាណែត​ បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ស្រុក​កង​មាស​ ខេត្ត​កំពង់​​ចាម​

     ផ្លូវ​ចាក់​កៅ​ស៊ូ​-​បេតុង​ចំនួន​២​ខ្សែ ​កសាង​ផ្លូវ​ដោយ​កង​វិស្វកម្ម​​ ក្រសួង​ការ​ពារ​ជាតិ ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពល​រដ្ឋ​ សម្រួល​ចរាចរណ៍​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ​ត​ភ្ជាប់​និស្ស័យ​ស្រុក​កង​​មាស​ មក​ស្រុក​ព្រៃ​ឈរ​ បាន​បើក​ការ​ដ្ឋាន​ស្ថាបនា​​ ថ្ងៃ​ទី​២០​​ ខែ​​មករា​​ ឆ្នាំ​២០១៩​ ដើម្បី​ការ​បង្កើន​ជីវភាព ​និង​ការ​ភ្ជាប់​ទំនាក់​ទំនង​ ខេត្ត​កំពង់​ចាម​។​ ពិធី​នេះ​បាន​ធ្វើ​ឡើង​ស្ថិ​ត​ក្រោម​អធិប​តី​ភាព ​​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​តេ​ជោ​ ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​​មាន​ប្រសាសន៍ក្នុងពិធីបើក​ការ​ដ្ឋាន​ស្ថាបនាផ្លូវ​ចាក់​កៅ​ស៊ូ​-​បេតុង​ចំនួន​២​ខ្សែ ​​ប្រវែង​១២.៩០០​ម៉ែត្រ

     ថ្លែង​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​នោះ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​មាន​ប្រសាសន៍​ថា​៖ រាជ​រដ្ឋាភិបាល​ ខិត​ខំ​កសាង​សមិទ្ធ​ផល ​លើក​ស្ទួយ​កម្រិត​ជីវភាព​ប្រជា​ពល​រដ្ឋ​មន្ត្រី​រាជ​ការ​ ផ្ដល់​សេវា​សា​ធារណៈ​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត ​។ សូម​លោក​តា​លោក​យាយ ​បង​ប្អូន​ប្រជាពល​រដ្ឋ​ជឿ​ទុក​ចិត្ត​ចុះ ​គឺ​ថា​រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​ សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​នឹង​ជួយ​ប្រជាពល​រដ្ឋ​បន្ត​ទៀត​ ដើម្បី​ជា​ការ​តប​ស្នង​សង​គុណ​ ដែល​ប្រជា​ពល​រដ្ឋ​បាន​ជឿ​ទុក​ចិត្ត​ គាំទ្រ​ចំពោះ​ការ​ដឹក​នាំ​របស់​សម្តេច​តេ​ជោ​ និង​រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​  ដើម្បី​យើង​រួម​គ្នា​កសាង​ភូមិ​ស្រុក​យើង​ជា​បន្ត​ទៅ​ទៀត​ ព្រោះ​គ្មាន​នរណា​ធ្វើ​ជំនួស​យើង​ទេ​ មាន​តែ​ខ្មែរ​ទេ។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ សម្តេច​តេជោ ​ហ៊ុន​ សែន ​លោក​ចេញ​ទៅ​ក្រៅ​ប្រទេស ​ខិត​ខំ​គៀង​គរ​ឲ្យ​វិនិយោ​គិន​ មក​វិនិ​យោគ​នៅ​ស្រុក​ខ្មែរ​ ដើម្បី​បង្កើត​ឱកាស​ការ​ងារ​ជូន​កូន​ចៅ​ប្រជា​ពល​រដ្ឋ​ ធ្វើ​ឲ្យ​ជីវភាព​ប្រជាពល​រដ្ឋ​សម្បូរ​សប្បាយ​ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​រុង​រឿង​។ ​ផ្ទុយ​ពី​អ្នក​នយោបាយ​ខ្លះ​ ដែល​ទៅ​អង្វរ​បរទេស​ឲ្យ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​មក​លើ​ប្រទេស​របស់​ខ្លួន ​និង​មិន​ឲ្យ​វិនិ​យោ​គិន​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ 

     គួរ​បញ្ជាក់​ដែរ​ថា​៖​ ផ្លូវ​ចាក់​កៅ​ស៊ូ-​បេ​តុង​២​ខ្សែ​នេះ ​ប្រវែង​១២.៩០០​ម៉ែត្រ​ ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ​ភូមិ​មៀន​ ដល់​ភូមិ​កំពង់​សំលាញ់ ​ឃុំ​មៀន ​ស្រុក​ព្រៃ​ឈរ​,​ ដល់​ផ្លូវ​ជាតិ​លេខ​៧០ ​នៅ​ភូមិ​អូរ​កណ្តាល​ ឃុំ​ព្រែក​ក្រ​បៅ ​ស្រុក​កង​មាស​ ខេត្ត​កំពង់​ចាម​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ