ព័ត៌មាន

ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆ័ត្រ​យោង​ជំនាន់​ទី​២៥ ​និង​បើក​វគ្គ​ជំនាន់​ទី​២៦​បន្ត​
នាយកដ្ឋានព័ត៌មាន(៣)
426
731 ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆ័ត្រ​យោង​ជំនាន់​ទី​២៥ ​និង​បើក​វគ្គ​ជំនាន់​ទី​២៦​បន្ត​

      បន្ទាប់​ពី​បាន​ដំណើរ​ការ​ហ្វឹក​ហាត់​ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្ត​ជាក់​ស្តែង​ នៅ​ទីលាន​អស់​រយៈ​ពេល​២​ខែ ​របស់​សិក្ខាម​ឆ័ត្រ​យោង​ជំនាន់​ទី​២៥ ​ត្រូវ​បាន​អនុវត្ត​លោត​ឆ័ត្រ​ជាក់​ស្តែង​ពី​លើ​ឧត្ថម្ភាគ​ចក្រ​ នៅ​លើ​ទី​លាន​ នៃ​ភូមិ​សាស្ត្រ​ក្តាន់​រយ ​ភូមិ​ថ្មរ​គោល​ ​​ឃុំ​សំបូរ ​ស្រុក​សំរោង​ទង​ខេត្ត​កំពង់​ស្ពឺ ​ដើម្បី​បញ្ចប់​វគ្គ​របស់​ខ្លួន​ប្រកប​ដោយ​ជោគ​ជ័យ​។ ជា​មួយ​និង​ពិធី​​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ ជំនាញ​ឆ័ត្រ​យោង​ជំនាន់​ទី​២៥ ​ក៏​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆ័ត្រ​យោង​ជំនាន់​ទី​២៦​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​មករា ​ឆ្នាំ​២០១៩ ​ផង​ដែរ​ ស្ថិត​​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ ​នាយ​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​  ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ចាប​ ភក្តី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ អាន​របាយ​ការណ៍​ជូន​អង្គ​ពិធី​

      ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ចាប​ ភក្តី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ បាន​បញ្ជាក់​ថា៖ ​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ហ្វឹក​ហ្វឺន​ របស់​មេប​ញ្ជាការ​កង​ទ័ព​ជើង​គោក​ និង​ផ្អែក​តាម​សេចក្តី​ត្រូវ​កា​រចាំ​បាច់​របស់​កង​យោធពល​ខេមរ​ភូមិន្ទ ​លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​លើ​ផ្នែក​ជំនាញ​ឆ័ត្រ​យោង ​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ បាន​ដំណើរ​ការ​នូវ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល ​ជំនាញ​ឆ័ត្រ​យោង​សំរាប់​ជំនាន់​ទី​២៥​ មួយ​វគ្គ​ឲ្យ​ដល់​សិស្ស​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​៨ ​ដែល​មាន​សិក្ខា​កាម​ចូល​រួម​ហ្វឹក​ហ្វឺន​សរុប​ចំនួន​៣១២​នាក់​ ក្នុង​នោះ​សិក្ខា​កាម ​នាយ​ទាហាន​ទ័ព​ជើង​គោក​ ចំនួន​២២៧​នាក់ ​ក្នុង​នោះ​នារី​ចំនួន​៣៩​នាក់ ​សិក្ខា​កាម​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ចំនួន​៤០​នាក់​ និង​សិក្ខា​កាម​មក​ពី​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេវរកម្ម​ចំនួន​១០​នាក់​ នារី​១​នាក់​។​ ក្រោយ​ការ​ហ្វឹក​ហាត់​ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្ត​លោត​ឆ័ត្រ​ជាក់​ស្តែង​អស់​រយៈ​ពេល​៦៥​ថ្ងៃ​ សិក្ខា​កាម​ទាំង​អស់​ទទួល​បាន​លទ្ធផល​និទ្ទេ​សល្អ៣៣​នាក់​, ​ល្អ​បង្គួ​២០០​នាក់​,​ មធ្យម​១៥​នាក់ ​និង​បញ្ហា​សុខ​ភាព​ចំនួន​៣​នាក់​។ ចំណែក​ឯ​វ​គ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆ័ត្រ​យោង ​ជំនាន់​ទី​២៦ ​ដែល​បាន​បើក​វគ្គ​នា​ពេល​នេះ ​គឺ​មាន​សិក្ខា​កាម​ចូល​រួម​សរុប​ ចំនួន​២០៧​នាក់ ​ក្នុង​នោះ​សិក្ខា​កាម​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២០​ ចំនួន​១០៧​នាក់​ ស្រី​១៦​នាក់​ សិក្ខា​កាមនៃ​អង្គភាព​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ ​ចំនួន​៥០​នាក់ ​និង​សិក្ខា​កាម​មក​ពី​អង្គភាព​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ចំនួន​១៥​នាក​ ហ្វឹក​ហ្វឺន​រយៈ​ពេល​២​ខែ​២​ថ្ងៃ​ដូច​គ្នា​ គិត​ចាប់​ពី​ថ្ងៃ​ទី​១៨ ​ខែ​មករា ​ឆ្នាំ​២០១៩​ដល់​ថ្ងៃ​ទី​២២​ ខែមីនា ឆ្នាំ២០១៩​។​  ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ាត់​ ក្នុង​នាម​​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេប​ញ្ជាការ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ មាន​មតិ​ផ្តាំ​ផ្ញើ​ដល់​អង្គ​ពិធី

​      ក្រោយ​ពី​បាន​តាម​ដាន​ស្តាប់​នូវ​របាយ​ការណ៍ ​និង​ទស្សនា​ការ​សម្តែង​លោត​ឆ័ត្រ​ហ្វ្រី​ហ្វល​ របស់​ក្រុម​គ្រូ ​យោធា​ចារ្យ​ ​នៃ​អង្គភាព​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​រួច​មក​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ាត់​ ក្នុង​នាម​​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេប​ញ្ជាការ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ ក្រសួង​ការពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ ​ជូន​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន​ ក្រុម​គ្រូ​យោធា​ចារ្យ​ សិក្ខា​កាម​ទាំង​អស់​ និង​ផ្ញើ​ការ​នឹក​រលឹក​ផង​ដែរ​ ចំពោះ​ក្រុម​គ្រួសារ ​យោធិន​ទាំង​អស់​ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​ដណ្តើម​ស្នា​ដៃ ​លើ​កិច្ច​ការ​ពារ​ បូរណ​ភាព​ទឹក​ដី ​ជូន​ជាតិ​មាតុ​ភូមិ​។​ ឯកឧត្តម​ ឥត​ សារ៉ាត់​ បាន​សម្តែង​ នូវ​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ ខិត​ខំ​ប្រឹង​ប្រែង​របស់​ ឯកឧត្តម​មេ​បញ្ជា​កា​រ មេ​បញ្ជាការ​រង​ និង​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ នៅ​ក្នុង​កង​ពល​ទាំង​អស់ ​ដែល​បាន​សហការ​សាមគ្គី​ ឯកភាព ​ធ្វើ​ឲ្យ​សម្រេច​នូវ​ផែន​ការ​ហ្វឹក​ហ្វឺន​ប្រចាំ​ឆ្នាំ​ របស់​កង​ពល​នា​ពេល​នេះ​។ ​ឯកឧត្តម​ ក៏​បាន​ផ្តល់​អនុសាសន៍ ​និង​ជំរុញ​ដល់​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ ​ត្រូវ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ បង្កើន​សមត្ថភាព ​ធន​ធាន​មនុស្ស​ ដើម្បី​ដើរ​តាម​ការ​វិវឌ្ឍន៍​ជឿន​លឿន​ លើ​គ្រប់​វិស័យ​ក្នុង​តំបន់ ​ពិសេស​ក្នុង​វិស័យ​ការ​ពារ​ជាតិ​។ ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ការ​ហ្វឹក​ហ្វឺន​ថ្ងៃ​នេះ ​គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​សម​ស្រប​ទាន់​ពេល​វេលា​ទៅ ​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​ ប្រកប​ដោយ​សមត្ថភាព​ គុណ​ភាព​ខ្ពស់​ ដើម្បី​បំរើ​ឲ្យ​ការ​បំពេញ​ភារកិច្ច​បំរើ​ជាតិ ​មាតុ​ភូមិ​របស់​យើង ​​ចំពោះ​មុខ​ និង​ទៅ​ថ្ងៃ​អនាគត​។ ឯកឧត្តម​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ នាយ​ទាហាន ​នាយ​ទាហាន​រង​ យោធា​ចារ្យ​ និង​សិក្ខា​កាម​ទាំង​អស់​ ដែល​បាន​ពុះ​ពារ​រាល់​ការ​លំបាក ​ជំរុញ​ដំណើរ​ការ​ហ្វឹក​ហ្វឺន​ ចាប់​ពី​ផ្តើម​រហូត ​ដល់​ពេល​បញ្ចប់​វគ្គ​ សម្រេច​បាន​លទ្ធផល​ប្រកប​ដោយ​ជោគ​ជ័យ​។​ ឯកឧត្តម ​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ប្អូន​ៗ​ដែល​ទើប​បញ្ចប់​ការ​ហ្វឹក​ហ្វឺន​ និង​ប្អូន​ៗ​ដែល​ត្រូវ​ហ្វឹក​ហ្វឺន​បន្ត​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​តស៊ូ ​អនុវត្ត​ឲ្យ​បាន​ល្អ​ និង​ត្រូវ​ព្យាយាម​ប្រឹង​ប្រែង​បន្ថែម​ទៀត​លើ​ការ​សិក្សា​រៀន​សូត្រ​គ្រប់​ជំនាញ ​វិជ្ជា​ជីវៈ ​ដើម្បី​ក្លាយ​ជា​អ្នក​បន្ត​វេន​ទៅ​ថ្ងៃ​អនាគត។​ ក្នង​ឱកាស​ប្រកាស​បិទ​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆ័ត្រយោង​​ជំនាន់​ទី​២៦​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់ ​ក៏​បាន​ឧបត្ថម្ភថវិកា ​១០​លាន​រៀល ​ដល់​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ និង​ឧបត្ថម្ភ​ដល់​ក្រុម​អាកាស​យាន​នឹក​ចំនួន​១​លាន​រៀល​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ