ព័ត៌មាន

អដ្ឋិធាតុ​កង​ទ័ព​វៀត​ណាម​១៨​អដ្ឋិ​ធាតុ ​ដែល​រក​ឃើញ​នៅ​ខេត្ត​កំពង់​ធំ ​ប្រគល់​ជូន​ភាគី​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
413
730 អដ្ឋិធាតុ​កង​ទ័ព​វៀត​ណាម​១៨​អដ្ឋិ​ធាតុ ​ដែល​រក​ឃើញ​នៅ​ខេត្ត​កំពង់​ធំ ​ប្រគល់​ជូន​ភាគី​វៀត​ណាម​

     នា​រសៀល​ថ្ងៃ​ទី​១៨ ​ខែ​មករា​​ ឆ្នាំ​២០១៩ ​នៅ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ កំពង់​ធំ ​បាន​​ចុះ​​ហត្ថលេខា​​ផ្ទេរ​​ប្រគល់​​អដ្ឋិធាតុ​​កង​ទ័ព​​ស្ម័គ្រ​ចិត្ត​​វៀត​ណាម​​ ចំនួន​​១​៨​​អដ្ឋិ​ធាតុ​​ ដែល​​បាន​​ជីក​​រុក​រក​​ឃើញ​​នៅ​​ក្នុង​​ភូមិ​​សាស្ត្រ​​ខេត្ត​កំពង់​ធំ ​ក្នុង​ជំហានទី​១​​ ដំណាក់​កាល​​ទី​​១៨​​ រដូវ​​ប្រាំង ​​ឆ្នាំ​​២០១៨​-​២០១៩​​ ដែល​​មាន​​សមាស​ភាព​​ភាគី​​ថ្នាក់​ដឹក​នាំ​​បញ្ជាការ​​ដ្ឋាន​​តំបន់​​ប្រតិបត្តិការ​​សឹក​​រង​​ កំពង់​ធំ ​​ដើម្បី​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ទៅ​កាន់​មាតុ​ប្រទេស ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​វិញ​។

      ប្រតិបត្តិការ​ស្វែង​រក​អដ្ឋិធាតុ​នេះ​ ដឹក​នាំដោ​យ​ ឧត្តម​សេនីយ៍​ទោ​ សោម ​ស៊ុន ​មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី​៤ ​និង​ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ ​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ ​គណៈ​កម្មការ​ជីក​រុក​រក​អដ្ឋិ​ធាតុ ​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ​ ចំនួន​​២៥​​នាក់​​ និង​​ភាគី​​ថ្នាក់​ដឹក​នាំ​​បញ្ជាការ​​ដ្ឋាន​​យោធា​​ខេត្ត​​ប៊ិញ​ភឿក​​ ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ​ដឹក​នាំ​ដោយ​ ​វរសេនីយ៍​ឯក ​ទ្រិញ ​ថាញ់តាម ​មេ​​បញ្ជាការ​រង​ បញ្ជាការ​ដ្ឋាន​យោធា​ខេត្ត​ប៊ិញ​ភឿក ​រួម​ជា​មួយ​​ក្រុម​បច្ចេក​ទេស​ជីក​រុក​រក​អដ្ឋិធាតុ​​(K72)​ ចំនួន​​២២​​នាក់​​។

      គួរ​​បញ្ជាក់​​​ថា​៖​​ អដ្ឋិធាតុ​​កង​ទ័ព​​ស្ម័គ្រ​ចិត្ត​​វៀត​ណាម​​​ ដែល​​ក​ង​កម្លាំង ​​នៃ​បញ្ជាការ​​ដ្ឋាន​​តំបន់​​ប្រតិបត្តិការ​​សឹក​​រង​​កំពង់​ធំ​ សហការ​​ជា​មួយ​​ក្រុម​​បច្ចេកទេស​​(K70+K72) រួម​ជា​មួយ​​អាជ្ញាធរ​​ដែន​ដី​​ប្រជាពល​រដ្ឋ​​ នៅ​​ទូ​ទាំង​​ខេត្ត​​កំពង់​ធំ​​ បាន​​ជីក​​រុក​រក​​ឃើញ​​តាំង​ពី​​ឆ្នាំ​​២០០៣​​ រហូត​​មក​​ដល់​​ពេល​​នេះ ​មាន​​ចំនួន​​១,១០០​​អដ្ឋិធាតុ​​រួច​​ហើយ ​(ក្នុង​នោះ​ ​​សហការ​​ជីក​​យក​​បាន​​នៅ​​ក្រៅ​​ខេត្ត​កំពង់​ធំ​​ បាន​ចំនួន​០៨​អដ្ឋិធាតុ)​​ ដែល​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​។​ លោក​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា៖ ​«​យើង​នឹង​​បន្ត​​សហការ​ជីក​រុក​រក​បន្ត​អដ្ឋិធាតុ ​ដែល​នៅ​សេស​សល់​ប្រមាណ​៣៥​​ទៅ​​៤០​​អដ្ឋិ​ធាតុ​​ទៀត​ ​នៅ​​ជំហាន​​​ទី​​២​​ ដំណាក់​កាល​ទី​១៨​ រដូវ​ប្រាំង​ឆ្នាំ​២០១៨-២០១៩​ នៅ​ពេល​ខាងមុខ​ទៀត»​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ