ព័ត៌មាន

ប្រលង​ជ្រើស​រើស​និសិ្សត​នាយ​ទាហាន​ឆ្នាំ​២០១៩​ លើ​វិញ្ញាសារ​កីឡា​
នាយកដ្ឋានព័ត៌មាន(៣)
756
725 ប្រលង​ជ្រើស​រើស​និសិ្សត​នាយ​ទាហាន​ឆ្នាំ​២០១៩​ លើ​វិញ្ញាសារ​កីឡា​

     បន្ទាប់​ពី​បាន​ដំណើរ​ការ​ប្រលង​ផ្នែក​ចំណេះ​ដឹង​ទូទៅ​ និង​ភាសា​បរទេស ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៣ ​ខែ​មករា​ ឆ្នាំ​២០១៩​កន្លង​មក​នោះ នៅ​ព្រឹក​ថ្ងៃ​ទី១៤​ ខែ​មករា ​បេក្ខជន​ទាំង​ពីរ​ភេទ​សំរាប់​៤​ជំនាន់​ ដែល​ត្រូវ​ជ្រើស​រើស​ក៍​ត្រូវ​បាន​គណៈកម្មាធិការ​ជ្រើស​រើស​ និង​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​ សិក្ខា​កាម​មក​បណ្តុះ​បណ្តាល​ក្នុង​ និង​ក្រៅ​ប្រទេស​ក្រសួង​ការ​ពារ​ជាតិ ​រួមជា​មួយ​អនុគណៈ​កម្មា​ធិការ​ហ្វឹក​ហ្វឺន​ផ្នែក​កីឡាខ.ភ.ម ​រៀប​ចំ​ឲ្យ​និស្សិត​ទាំង​នោះ​បាន​ចូល​ប្រឡង​ផ្នែក​កីឡា​កាយ​សម្បទា​ ទៅ​តាម​ផ្នែក​និមួយ​ៗ ​ដែល​អនុគណៈ​កម្មាធិការ​បាន​រៀប​ចំ​ នៅ​គ្រប់​ យោធភូមិ​ភាគ ​ខេត្ត ​រាជធានី ​នៅ​ទូទាំង​ប្រទេស​។​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មត្មាតពង

      ដោយ​ឡែក​នៅ​មណ្ឌល​ប្រឡង​ផ្នែក​កីឡា​ ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កី​ឡា​ខ.ភ.ម​ស្តាត​​ចាស់​ ​រាជ​ធានី​ភ្នំពេញ​ អនុគណៈ​កម្មាធិការ​បាន​ជ្រើស​យក​​ទី​តាំង​ស្តាត​ចាស់​ ដែល​ជា​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កីឡាខ.ភ.ម ​ធ្វើ​ជា​មណ្ឌល​សំរាប់​ដំណើការ​ប្រឡង​ផ្នែក​កីឡា ​កាយ​សម្បទា ​សម្រាប់​មណ្ឌល​ភ្នំពេញ។​ ក្នុង​កិច្ច​ដំណើការ​ប្រឡង​ជ្រើស​រើស​នេះ ​អនុគណៈ​កម្មាធិការ​ហ្វឹក​ហ្វឺន​ផ្នែក​កីឡា ​នៃខ.ភ.ម បាន​ដាក់​វិញ្ញាសារ​សំរាប់​ការ​ប្រឡង​រួម​មាន​៖ វិញ្ញាសារ​រត់​ចំងាយ​បុរស់-​នារី​, វិញ្ញាសារ​ចោល​ដុំ​ដែក​បុរស​-នារី, វិញ្ញាសារ​លោត​ចំងាយ​បុរស-នារី​ ដែល​ការ​ប្រឡង​ផ្នែក​វិញ្ញាសារ​កីឡា​នេះ ​មាន​រយៈ​ពេល​៤​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៤ ​ដល់​ថ្ងៃ​១៧​ ខែ​មករា​ ទើប​បញ្ចប់​។​ គណៈ​កម្មាធិការ​ជ្រើស​រើស​បាន​បញ្ចាក់​ឲ្យ​ដឹង​ថា៖​ សំរាប់​ឆ្នាំ​២០១៩​នេះ​ បេក្ខជន ​បេក្ខនារី​ ​ជា​សិស្ស​ និស្សិត​ ដែល​បាន​ដាក់​ពាក្យ​​សុំ​ចូល​ប្រលង​ជ្រើស​រើស​ជា​នាយ​ទាហាន​ទាំង​៤​ជំនាន់ ​សរុប​មាន​ចំនួន ៨,៣៥២​នាក់ ​ក្នុង​នោះ​មាន​បេក្ខនារី ​៣,២៧០​នាក់​ ដែល​ក្នុង​ចំណោម​បេក្ខជន​ទាំង​៨,៣៥២​នាក់​នេះ ​គណៈ​កម្មការ​ក្រសួង ​កំណត់​ជ្រើស​រើស​យក​នាយ​ទាហាន​សកម្ម​ចំនួន​២០០​នាក់​,​ នាយ​ទាហាន​ទ័ព​ជើង​គោក​ចំនួន​២៥០​នាក់​,​ នាយ​ទាហាន​បន្ត​វេន​ចំនួន​១៧០​នាក់ ​ និង​នាយ​ទាហាន​ជំនាញ​បច្ចេកទេស​ចំនួន​៦០​នាក់​ ក្នុង​នោះ​ត្រូវ​បាន​អនុគណៈ​កម្មាធិការ​បែង​ចែក​ការ​ប្រឡង​ជា​៦​មណ្ឌល​ ដែល​មាន​មណ្ឌល៖ ភ្នំពេញ​,​ យោធភូមិ​ភាគ​ទី១​, យោធ​ភូមិ​ភាគ​ទី​២​, យោធ​ភូមិ​ភាគ​ទី​៣​, យោធ​ភូមិ​ភាគ​ទី​៤​ និង​យោធ​ភូមិ​ភាគ​ទី​៥​ ដែល​គ្រប់​មណ្ឌល​ប្រឡង​ទាំង​អស់​ ប្រឡង​ស្រប​ពេល​ ថ្ងៃ​ ខែ ​ឆ្នាំ​ តែ​មួយ​ លើ​វិញ្ញាសារ​ ចំណេះ​ដឹង​ទូរទៅ​, ភាសារ​បរទេស ​និង​ផ្នែក​កាយ​សម្បទា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ