ព័ត៌មាន

ពិធីបូជាសព ឯកឧត្តម កុយ ប៊ុនថា
នាយកដ្ឋានព័ត៌មាន(៣)
434
724 ពិធីបូជាសព ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា អតីត​​រដ្ឋមន្រ្តី ​ក្រសួង​ការ​ពារ​ប្រទេស​​ និង​អតីត​រដ្ឋមន្រ្តី ​ក្រសួង​សង្គម​កិច្ច​​ និង​​អតីត​យុទ្ធជន​

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​​ កែ​​​ គឹម​យ៉ាន​​ ឧបនាយក​រដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ ញៀន​​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ​​ ហ៊ុន​​ សែន​​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មករា ​ឆ្នាំ​២០១៩​នេះ ​បាន​អញ្ជើញ​ជា​អធិបតី​ ប្រទាន​ភ្លើង​បូជា​សព​​ ឯកឧត្តម​  នាយ​ឧត្តមសេនីយ៍ ​កុយ​​ ប៊ុន​ថា​​ អតីត​​រដ្ឋមន្ត្រី ​ក្រសួង​ការ​ពារ​ប្រទេស​​ និង​អតីត​រដ្ឋមន្ត្រី ​ក្រសួង​សង្គម​កិច្ច​​ និង​​អតីត​យុទ្ធជន​ ​ដែល​បាន​ទទួល​មរណភាព ​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​មករា​ ឆ្នាំ​២០១៩ ​ក្នុង​ជន្មាយុ​៦៧​ឆ្នាំ​​ ដោយ​រោគា​ពាធ​​​។​

     ​ស្ថិត​ក្នុង​វេលា​ដ៏​សែន​សោក​សង្រេង​នេះ ​ក្នុង​នាម​ សម្តេច​តេជោ ​ហ៊ុន ​សែន, ​ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ​បាន​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្តុក​ក្តួល ​សោក​ស្តាយ​ អាឡោះ ​អាល័យ​ជា​ទី​បំផុត ​និង​សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ជា​មួយ​ក្រុម​គ្រួសារ​នៃ​សព​ ​និង​ចាត់​ទុក​មរណភាព​របស់ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​កុយ​​ ប៊ុន​ថា​ គឺ​ជា​ការ​បាត់​បង់​យុទ្ធ​មិត្ត​ រួម​សម​រភូមិប្រយុទ្ធ ​ហ៊ាន​បូ​ជា​សាច់​ស្រស់​ ឈាម​ស្រស់​ លះ​បង់​អាយុ​ជីវិត​ ដើម្បី​ជាតិ​មាតុ​ភូមិ ​និង​ប្រជាជន​នៅ​គ្រប់​ដំណាក់​កាល ​គ្រប់​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជាតិ​ ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ​ពត​។ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍​​ កែ​​ គឹម​យ៉ាន​​ តំណាង​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា ​បាន​បួង​សួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​ នាយ​ឧត្តមសេនីយ៍ ​កុយ​​ ប៊ុន​ថា ​បាន​ទៅ​កាន់​សុគតិ​ភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ