ព័ត៌មាន

មិទ្ទីង​ខួប​លើក​ទី​៤០​ជ័យ​ជំនះ ​៧ ​មករា​ ១៩៧៩​-​៧ ​មករា​ ២០១៩​ នៅ​ខេត្ត​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
420
722 មិទ្ទីង​ខួប​លើក​ទី​៤០​ជ័យ​ជំនះ ​៧ ​មករា​ ១៩៧៩​-​៧ ​មករា​ ២០១៩​ នៅ​ខេត្ត​កោះ​កុង​

     ខេត្ត​កោះ​កុង​បាន​ប្រារព្ធ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៤០​ នៃ​ទិវា​ជ័យ​ជំនះ​៧ ​មករា​ ១៩៧៩​-​៧ ​មករា​ ២០១៩​  ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​, ​លោក​ជំទាវ​ មិថុនា ​ភូ​ថង ​អភិបាល​ខេត្ត​កោះ​កុង​, អភិបាល​រង​ខេត្ត​ រួម​ទាំង​មន្ត្រី​រាជ​ការ​ ក្រោម​ឱវាទ​ គ្រប់​ស្ថាប័ន ​ព្រះ​សង្ឃ​ សិស្សា​នុ​សិស្ស​ រួម​ទាំង​ប្រជាពល​រដ្ឋ​ និង​មាន​ក្បួន​ដង្ហែរ​ព្យុះ​ហយាត្រា​ របស់​មហា​ជន​តាម ​មន្ទីរ​ ស្ថប័ន ​ចំណុះ​ខេត្ត​កោះ​កុង ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​ ដើម្បី​បង្ហាញ​នូវ​ស្មារតី​ចង​ចាំ​ជានិច្ច​ នូវ​​គុណូបការៈ​ដ៏​ឧត្តុង​ឧត្តម​ ដែល​រៀប​ចំ​ឡើង​នៅ ​សួន​ច្បារ​មុខ​សាលា​ខេត្ត​ កោះ​កុង​។​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ

    សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧ​បនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​លើក​ឡើង​ថា​៖ ថ្ងៃ ៧​ មករា​ គឺ​ជា​កំណើត​ទី២​ របស់​ប្រជាជន​កម្ពុជា​ទាំង​មូល ​ដែល​បាន​រំដោះ​ប្រជាជន​ ឱ្យ​រួច​ផុត​ពី​របបប្រល័យ​​ពូជ​សាសន៍ ​ប៉ុល ពត​ ​ជា​របប​វាល​ពិឃាដ ​របប​ផ្តាច់​ការ ​ឪពុក​ម្តាយ​មិន​ស្គាល់​កូន​ កូន​មិន​ស្គាល់​ឪពុក​ម្តាយ​ បង​មិន​ស្គាល់​ប្អូន​ ប្អូន​មិន​ស្គាល់​បង​ ដែល​បាន​កាប់​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​។ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បន្ថែម​ថា​៖ ទិវា​ជ័យ​ជំម្នះ​ ៧​ មករា ​ជា​ថ្ងៃ​ដែល​កម្លាំង​សាមគ្គី​ជាតិ​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ទាំង​៣​ មាន​ សម្តេច​អគ្គ​មហា​ធម្មពោ​ធិសាល​ ជា​ ស៊ីម​, សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន​ និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ទើប​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ និង​ប្រជាជន​កម្ពុជា ​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​​«ប៉ុល​ពត​»​ ជា​របប​ខ្មៅ​ងងឹត ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ដល់​ចំណុច​សូន្យ​។​ ហេតុ​ដូច្នេះ​សូម​បង​ប្អូន​ត្រូវ​ចង់​ចាំ​ជា​និច្ច​ យើង​​មាន​ថ្ងៃ​នេះ​ ដោយ​សារ​គុណ​បុណ្យ​ថ្ងៃ​ជ័យ​ជំម្នះ​ ៧ ​មករា​ ហើយ​សូម​បង​ប្អូន​កូន​ក្មួយ​ទាំង​អស់​កុំ​ជឿ ​តាម​ការ​ញុះ​ញុង​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​អោយ​សោះ​។ ​សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា៖​ មាន​ថ្ងៃ​ជ័យ​ជំនះ​៧ ​មករា​ ទើប​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ ​មាន​​ការ​អភិវឌ្ឍន៍​ជា​និច្ច​ តាំង​ពី​ចំណុច​សូន្យ​មក​ម្ល៉េះ ​ហើយ​ធន​ធាន​មនុស្ស​កាន់​តែ​រីក​​​ធំ​ធាត់ ​មិន​ដូច​របប​ ៣​ឆ្នាំ ​៨​ខែ ​២០​ថ្ងៃ​ឡើយ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ