ព័ត៌មាន

ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស​ សាលា​ពល​ទាហាន​យោធ​ភូមិ​ភាគ​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
440
720 ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស​ សាលា​ពល​ទាហាន​យោធ​ភូមិ​ភាគ​ពិសេស​

     ដើម្បី​ពង្រឹង​សមត្ថភាព ​និង​​កសាង​ប្រភព​បន្ត​វេន​ជំនាញ​បច្ចេក​ទេស​​ ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ ឲ្យ​កាន់​​​តែ​​មាន​​​ប្រសិទ្ធ​​ភាព​​ថែម​ទៀត​នោះ ​នា​ព្រឹក​ថ្ងៃ​ទី​១៦​ ​​​ខែ​មករា ​ឆ្នាំ​២០១៩​ នៅ​សាលា​ពល​ទាហាន​យោធ​ភូមិភាគ​ពិសេស​ ស្ថិត​​ក្នុង​ភូមិ​សាស្ត្រ​ ខេត្ត​កំពង់​ឆ្នាំង​ បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បច្ចេក​ទេស​ជួស​ជុល​អាវុធ​ គ្រឿង​ចក្រ​គ្រប់​ប្រភេទ​ ឲ្យ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​យោធ​ភូមិ​ភាគ​ពិសេស ​ស្ថិត​ក្រោម​​អធិបតី​ភាព​របស់​​ ឯកឧត្តម​ ​នាយ​ឧត្តម​សេនីយ៍ ​ម៉ក់ ​សារ៉ុន ​អគ្គ​មេ​បញ្ជាការ​រង​ នៃកង​យោធពល​ខេមរ​ភូមិន្ទ​ ព្រម​ទាំង​មាន​វត្ត​​មាន​ ​ឯកឧត្តម​ នាយ​ទាហាន​​ជាន់​​ខ្ពស់​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេបញ្ជាការ ​យោធ​ភូមិ​ភាគ ​និង​កម្ម​​សិក្សា​​ការី​ជា​​ច្រើន​​រូប​ទៀត។ឧត្តម​សេនីយ៍​ត្រី ​កង ប៊ុនធឿន នាយក​សា​លា​ពល​ទាហាន​​យោធ​​ភូមិ​ភាគ​​​ពិសេស 

      បន្ទាប់​ពី​របាយ​ការណ៍​ស្វាគមន៍​របស់​ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ ​សោម​ សុវណ្ណ​ មេ​បញ្ជការ​រង​ យោធភូមិ​ភាគ​ពិសេស​ និង​ជា​ប្រគណៈ​គ្រប់​គ្រង​វគ្គ​ហ្វឹក​ហ្វឺន​, ​ឧត្តម​សេនីយ៍​ត្រី ​កង ប៊ុនធឿន នាយក​សា​លា​ពល​ទាហាន​​យោធ​​ភូមិ​ភាគ​​​ពិសេស ​អាន​ផែន​ការ​ហ្វឹក​ហ្វឺន​​របស់​តំណាង​នាយក​ទីចាត់​ការ​​បច្ចេក​ទេស​ អគ្គ​បញ្ជា​ការ​​ ស្តី​​ពី​ការ​ងារ​ហ្វឹក​​ហ្វឺន​​​បំប៉ន ​ជំនាញ​​បច្ចេកទេស ​ជួស​ជុល​អាវុធ​ គ្រាប់​ គ្រឿង​ចក្រ​គ្រប់​ប្រភេទ ​ដែល​មាន​រយៈ​ពេល​៣​ខែ ​ដោយ​ដំណើរ​ការ​ហ្វឹក​ហ្វឺន​ចាប់​ពី​ចុង ​ឆ្នាំ​២០១៨ ​ហើយ​​ត្រូវ​បាន​បញ្ចប់​នា​ថ្ងៃ​នេះ ​ដែល​មាន​​សិក្ខា​ការ​មក​ពី​បណ្តា​កង​ឯក​ភាព​ចំណុះ​យោធ​ភូមិ​ភាគ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ សរុប​ចំនួន​៤៥​នាក់​ ដោយ​មាន​គ្រូ​បង្វឹក​មក​ពី​ទី​ចាត់​ការ​បច្ចេក​ទេស​អគ្គ​បញ្ជា​កា​រ យោធ​ភូមិ​ភាគ​ពិសេស ​និង​សាលា​ពល​ទាហាន​សរុប​ចំនួន​១៣​នាក់​។​ សិក្សា​លើ​​ខ្លឹមសារ​ហ្វឹក​ហ្វឺន​ អប់រំ​ចិត្ត​សាស្រ្ត​ បទ​បញ្ជា​ទូទៅ ​យោធា​រួម ​និង​ជំនាញ​បច្ចេក​ទេស​។​ ជា​លទ្ធផល​បញ្ចប់​វគ្គ​នាថ្ងៃ​នេះ​ សិក្ខា​កាម​ទទួល​បាន​និទ្ទេស​ល្អ​ណាស់​ចំនួន​​៩​នាក់​ ស្នើ​នឹង​ ២០​​%​, ល្អ​១០​នាក់ ​ស្នើ​នឹង​ ២២,២៣% , គ្រាន់​បើ​២១​នាក់ ​ស្នើ​នឹង៤៦,៦៦​​% ​និង​មធ្យម​ ចំនួន​៥​នាក់ ​ស្នើ​នឹង​១១​,១១​% ​។ឯកឧត្តម​ ​នាយ​ឧត្តម​សេនីយ៍ ​ម៉ក់ ​សារ៉ុន ​អគ្គ​មេ​បញ្ជាការ​រង​ នៃកង​យោធពល​ខេមរ​ភូមិន្ទ

       ក្នុង​នាម ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ឯកឧត្តម​ ​នាយ​ឧត្តម​សេនីយ៍ ​ម៉ក់ ​សារ៉ុន ​អគ្គ​មេ​បញ្ជាការ​រង​ បាន​សម្តែង​​នូវ​មោទន​​ភាព​យ៉ាង​ខ្លាំង​ ចំពោះ​ជំនាញ​រួម​ និង​យោធា​ចារ្យ​ បាន​សហការ​ឲ្យ​ដំណើរ​ការ​ហ្វឹក​​ហ្វឺន​​​បំប៉ន​ជំនាញ​​បច្ចេក​ទេស ​ជួស​ជុល​អាវុធ ​គ្រាប់​ គ្រឿង​ចក្រ​គ្រប់​ប្រភេទ​ឲ្យ​ដល់​កម្លាំង​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន​យោធ​ភូមិ​ភាគ​ពិសេស​ ​ក្នុង​ការ​ពង្រឹង​ពង្រីក​ធន​ធាន​មនុស្ស​​ ដើម្បី​កសាង​​ប្រភព​បន្ត​វេន​សំរាប់​វិស័យ​បច្ចេកទេស ​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​ប្រកប​ដោយ​ជោគ​ជ័យ​នា​ពេល​នេះ​​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ម៉ក់​ សារ៉ុន ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖  តាម​រយៈ​លទ្ធផល​រៀន​សូត្ររបស់​​សិក្ខា​​​កាម​ម្នាក់ៗ​​ បាន​​បង្ហាញ​​នូវ​ស្មារតី​​​​​ទទួល​ខុស​ត្រូវ​ខ្ពស់​លើ​ការ​សិក្សា​រៀន​សូត្រ​ និង​បង្ហាត់​បង្រៀន​ បាន​​​ជា​​លទ្ធផល​​គួ​ជា​ទី​មោទនៈ។​ ​ឯក​ឧត្តម​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ​ជំនាញ​ដែល​​ពាក់​ព័ន្ធ​​ទាំង​​អស់​ ​ដែល​បាន​ធ្វើ​​ឲ្យ​វគ្គ​​​នេះ​​​ទទួល​បាន​​បញ្ចប់​វគ្គ​​ដោយ​​​​ជោគ​​ជ័យ​។​ ដើម្បី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ជោគ​ជ័យ​ទៅ​តាម​ទិស​ដៅរ​បស់​អគ្គ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ យោធិន​ទាំង​អស់​ត្រូវ​ប្តេជ្ញា​ការ​ពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​សន្តិភាព ​ដែល​យើង​កសាង​យ៉ាង​លំបាក,​ ការ​ពារ​រដ្ឋ​ធម្មនុញ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​អនុវត្ត​យ៉ាង​ម៉ឺង​មាត់​រាល់​គោល​នយោបាយ​ដឹក​នាំ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដើម្បី​រក្សា​ការពារ​សេចក្តី​សុខ ​ភាព​សុខ​ដុមរមនា​របស់​ប្រជាពល​រដ្ឋ​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ,​ ប្រឆាំង​ដាច់​ខាត​រាល់​សកម្មភាព​ញុះ​ញង់ណា​មួយ​ដែល​បង្​កអស្ថិរភាព​ក្នុង​សង្គមជាតិ ​និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា​ ពី​ជន​ខាង​ក្រៅ​ដែល​មិន​ទុក​ឲ្យ​ជន​ក្បត់​ជាតិ​ឃុប​ឃិត​ជា​មួយ​បរទេស​ បំផ្លាញ​ជាតិ​ត​ទៅ​ទៀត​ឡើយ។​ ឯកឧត្តម​ ម៉ក់​ សារ៉ុន ​បាន​ផ្តាំ​ផ្ញើ​ដល់​ នាយ​ទាហាន​ជំនាញ​ព្រម​ទាំង​​កម្ម​សិក្សា​ការី​​ទាំង​អស់​​ថា​៖ នៅ​​គ្រ​ប់​កាលៈ​ទេសៈ ​កង​ទ័ព​ត្រូវ​តែ​មាន​កិច្ចការ​បច្ចេក​ទេស​ជា​ជំនួយ​ការ​លើ​ការ​ងារ​ប្រុង​​ប្រៀប​​ធានា​ ​និង​បំរើ​ដល់​​គ្រប់​បណ្តា​​កង​​ឯក​ភាព​ ​ពិសេស​កង​ឯកភាព​ទ័ព​ជំនាញ ​ទាំង​មុន​ពេល​ប្រយុទ្ធ​ ពេល​ប្រយុទ្ធ ​និង​​ក្រោយ​​ពេល​​ប្រយុទ្ធ​ លើ​មូល​ដ្ឋាន​​គ្រឿង​​បំពាក់​​គ្រប់​​ប្រភេទ​។​​ដូច្នេះ​ជំនាញ​បច្ចេក​ទេស​​នេះ​ មាន​សារៈ​សំខាន់​ណាស់​​ក្នុង​ការ​​ចូល​រួម​​​ចំណែក​​បន្ត​​អនុវត្ត​គោល​នយោបាយ​យុទ្ធ​សាស្រ្ត​​ចតុ​កោណ​​ដំណាក់​​កាល​​ទី៤​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សភាព​ការណ៍ ​​និង​​តម្រូវ​​ការ​ជាក់​ស្តែង​ ពិសេស​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ការ​​កសាង​​ប្រភព​បន្ត​វេន ​ក្នុង​កង​ទ័ព​ ក្នុង​ការ​ពង្រឹង​​ប្រៀប​​ការ​ពារ​ជាតិ ​ការ​ពារ​បូរណភាព​ទឹក​ដី ​ថែ​រក្សា​សន្តិភាព ​ធានា​​បាន​​នូវ​ការ​អភិវឌ្ឍន៍​ជាតិ​ជានិរន្ត​។​ ចំពោះ​សិក្ខា​កាម​គ្រប់​រូប​ពេល​វិល​ទៅ​កង​ឯកភាព​វិញ​ត្រូវ​គោរព​វិន័យ​ ច្បាប់​ ព្រម​ទាំង​លក្ខន្តិកៈ​ទូទៅ​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​សម្រាប់​យក​ទៅ​អនុវត្ត​ក្នង​កង​ឯកភាព​របស់​ខ្លួន​ ឲ្យ​សម្រេច​បាន​ជោគ​ជ័យ​ទៅ​​តាម​បទ​ដ្ឋាន​បច្ចេក​​ទេស​គ្រប់ៗ​គ្នា​។​ ពិសេស​យោធិន​គ្រប់​រូប​ត្រូវ​គោរព​ឲ្យ​បាន​ម៉ឺង​មាត់​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​និង​បទ​បញ្ជា​របស់​អគ្គ​បញ្ជាការ​ ក៏​ដូច​ជា​ឋានានុ​ក្រម​ប្រព័ន្ធ​ដឹក​​នាំ​បញ្ជា​។​ គោរព​ត្រឹ​មត្រូវ​ច្បាប់​របស់​រដ្ឋ​ ក្រឹត្យ​វិន័យ​របស់​កង​ទ័ព ​រក្សា​សីលធ៌ម​គុណ​ធ៌ម ​និង​គោរព​ក្រម​សីលធ៌ម​ក្នុងការ​បំពេញ​ទួនាទី​ភារកិច្ច​របស់​ខ្លួន​។​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ភារកិច្ច​តាម​ទួនាទី ​រក្សា​សាមគ្គី​ភាព ​ឯកភាព​ខ្ពស់​ទាំង​ស្មារតី​ ឆន្ទះ​ និង​សកម្មភាព​ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គ្រប់​គ្រង​កម្លាំង ​និង​មធ្យោបាយ​សម្ភារៈ​គ្រឿង​បំពាក់ ​ធានា​បាន​គុណភាព​ និង​បរិមាណ ​ព្រម​ទាំង​រក្សា​កំរិត​បច្ចេកទេស​ឲ្យ​បាន​កំរិត​ខ្ពស់​បំផុត​ សំដៅ​បំរើ​ឲ្យ​អង្គភាព​បំពេញ​ភារកិច្ច​ ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ពេល​មាន​បទ​បញ្ជា​របស់​ថ្នាក់​លើ។​ ចំពោះ​សិក្ខាកាម​ ដែល​ត្រូវ​បញ្ចប់​វគ្គ​នា​ពេល​នេះ ​ត្រូវ​យក​ចំណេះ​ដឹង​ដែល​បាន​រៀន​សូត្រ​ក៏​ដូច​ជា​ការ​ណែ​នាំ​របស់​សមត្ថកិច្ច​ជំនាញ​ថ្នាក់​លើ ​និង​ការ​ដឹក​នាំ​បញ្ជា​របស់​មេ​បញ្ជាការ​អង្គភាព ​អនុវត្ត​ និង​បំពេញ​ការ​ងារ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក័្ខណ្ឌ​ការ​ងារ​ជំនាញ​បច្ចេក​ទេស​។​ ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ​ឲ្យ​យោធិន​ក្នុង​អង្គភាព​ឲ្យ​យល់​ដឹង​អំពី​លក្ខ័ណ្ឌ​បច្ចេក​ទេស​ នៃ​សម្ភារៈ​គ្រឿង​បំពាក់​ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ម្ចាស់​ការ​ចូល​រួម​ក្នុង​ការ​គ្រប់​គ្រង​ ប្រើ​ប្រាស់​ថែ​ទាំ​បច្ចេកទេស ​សំដៅ​រក្សា​កំរិត​បច្ចេក​ទេស​ខ្ពស់​បំផុត ​និង​បង្កើន​អាយុ​កាល​ប្រើ​ប្រាស់​ សម្ភារៈ​គ្រៀង​បំពាក់​របស់​អង្គភាព​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ