ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ណឹម​ សុវត្ថិ​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​អនុ័ព្ធ​យោធា​ឥណ្ឌា​ប្រចាំ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
422
718 ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ណឹម​ សុវត្ថិ​ អគ្គ​នាយក ​ អគ្គនាយក​ដ្ឋាន​នយោ​បាយ ​និង​កិច្ចការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ និង លោក ​វរសេនីយ៍​ឯក​ វ៉ារ៉ាដាន​ គូម៉ា​ នាយ​ការិយាល័យ​អនុ័ព្ធ​យោធា​ឥណ្ឌា​ប្រចាំ​កម្ពុជា​

      កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ណឹម​ សុវត្ថិ​ អគ្គ​នាយក ​ អគ្គនាយក​ដ្ឋាន​នយោ​បាយ ​និង​កិច្ចការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាតិ​អោយ​ លោក ​វរសេនីយ៍​ឯក​ វ៉ារ៉ាដាន​ គូម៉ា​ នាយ​ការិយាល័យ​អនុ័ព្ធ​យោធា​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ដែល​មាន​និវេសន​ដ្ឋាន​នៅ​ទី​ក្រុង​ហា​ណូយ​ ប្រទេស​វៀត​ណាម​ ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​។ 

      នៅ​ក្នុង​ជំនួប​នោះ ​ឯកឧត្តម​ ណឹម​ សុវត្ថិ ​បាន​មាន​ប្រសាសន៍​ថា៖​ ទំនាក់​ទំនង​ កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​កម្ពុជា​ និង​ឥណ្ឌា ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ គឺ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ​ដែល​បាន​រួម​ចំណែក​ដល់​ការ​ពង្រឹង​សមត្ថ​ភាព​កង​យោធពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​ការ​រួម​ចំណែក​ជួយ​ពង្រឹង​សមត្ថភាព​ កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព​ របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ផង​ដែរ​​។ 

      ក្នុង​ឱកាស​នោះ ​លោក ​វរសេនីយ៍​ឯក​ វ៉ា​រ៉ា​ដាន​ គូ​ម៉ា​ អនុ័ព្ធ​យោធា​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ក៏​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​ពីរ​កម្ពុជា ​និង​ឥណ្ឌា ​ដែល​មាន​ទំនាក់​ទំនង​គ្នា​កាន់​តែ​ជិត​ស្និត​ ហើយ​កិច្ច​សហប្រតិបត្តិការ​នេះ​ បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជួយ​បណ្តុះ​បណ្តាល​ដល់​នាយ​ទាហាន ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជំនាញ​ប្រតិបត្តិការ​រក្សា​សន្តិភាព​។ ក្នុង​ជំនួប​នោះ​ដែរ​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ណឹម ​សុវត្ថិ ​និង​លោក វរសេនីយ៍​ឯក​ វ៉ារ៉ា​ដាន​ គូម៉ា ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ការ​ជួយ​ឧបត្ថម្ភ សម្ភារៈ​ដល់ខ.ភ.ម ​ការ​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​ដល់​​កង​កំលាំង​ប្រតិបត្តិការ​រក្សា​សន្តិភាព ​និង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា​​ និង​ឥណ្ឌា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ