ព័ត៌មាន

សិក្ខា​កាម​វគ្គ​បំប៉ន​ការ​ងារ​រដ្ឋបាល ​និង​ឋាន​លេខា ​ចុះ​អនុវត្ត​ជាក់​ស្តែង​ភូមិ​សាស្រ្ត​ខេ​ត្ត​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
416
714 សិក្ខា​កាម​វគ្គ​បំប៉ន​ការ​ងារ​រដ្ឋបាល ​និង​ឋាន​លេខា ​ចុះ​អនុវត្ត​ជាក់​ស្តែង​ភូមិ​សាស្រ្ត​ខេ​ត្ត​កំពង់​ស្ពឺ

     ក្នង​គោល​បំណង​ដើម្បី​អោយ​សិក្ខា​កាម ​ក្នុង​វគ្គ​បំប៉ន​ការ​ងារ​រដ្ឋបាល ​និង​ឋាន​លេខា ​(វគ្គ​ពិសេស​) ​សម្រាប់​ឆ្នាំ​សិក្សា​២០១៨​-​២០១៩ ​របស់​អគ្គលេខាធិការ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​យល់​កាន់​​​តែ​ច្បាស់​​អំពី​មុខ​វិជ្ជា​ឋានលេខា ​គណៈកម្មការ​ដឹក​នាំ​គ្រប់​គ្រង​ការ​ងារ​ហ្វឹក​ហ្វឺន​ ដឹក​នាំ​ដោយ ​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ប៉ែន​  ផល​ពិសិដ្ឋ​ អគ្គលេខា​ធិការ​រង ​ក្រសួង​ការ​ពារ​ជាតិ ​ប្រធាន​គណៈកម្មការ​​ដឹក​នាំ​គ្រប់​គ្រង​ការ​ងារ​ហ្វឹក​ហ្វឺន​ និង​ជា​តំណាង ​ឯកឧត្តម​ អគ្គលេខា​ធិ​ការ​ក្រសួង​ការពារ​ជាតិ ​និងឯកឧត្តម​ ឧត្តម​សេនីយ៍ទោ ​ខៀវ ​ប៊ុន​ធឿន ​ប្រធាន​​អនុ​គណៈ​កម្មការ​ដឹកនាំ​គ្រ​ប់​គ្រង​​ការ​ងារ​ហ្វឹកហ្វឺន​ បាន​ដឹក​នាំ​សិក្ខា​កាម​ប្រមាណ​ជាង​២០០​នាក់ ​ចុះ​ធ្វើ​កម្ម​សិក្សា​ហ្វឹក​ហាត់​ នៅ​​ទីលាន​​ជាក់​ស្តែង​ ស្ថិត​នៅ​ក្នុង​ភូមិ​សាស្រ្ត​ ឃុំ​មហា​សាំង ​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​។​ 

     ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ ​ខៀវ ​ប៊ុន​ធឿន ​បាន​អោយ​ដឹង​ថា៖ ​គោល​បំណង​ចុះ​មក​​ធ្វើ​​ កម្មសិក្សា​នៅ​លើ​ទីលាន​នា​ពេល​នេះ ​គឺ​មាន​បំណង​ចង់​​អោយ​សិក្ខា​កាម​​ទាំង​អស់​​បាន​យល់​​ច្បាស់​ពី​មុខ​វិជ្ជា​​​ឋាន​​លេខា​ នៅ​លើ​ភូមិ​សាស្រ្ត​ជាក់​ស្តែង​ អោយ​សិក្ខា​កាម​​អាច​ចេះ​​វាយ​តំលៃ​នូវ​​អ្វី​ជា​​លក្ខណៈ​ភូមិ​សាស្រ្ត​យោធា ​អោយ​ចេះ​​អំពី​ការ​ហៅ ​ និង​រក​នូវ​និយាម​ការ ​និង​ការ​ប្រៀប​ធៀប ​ចំណុច​​​នៅ​លើ​ផែន​ទី ​និង​នៅ​លើ​ភូមិ​សាស្រ្ត​ជាក់​ស្តែង​​។ ​ឯកឧត្តម​​ ខៀវ ​ប៊ុន​ធឿន​ បាន​បញ្ជាក់​អោយ​ដឹង​ថា៖​ វគ្គ​បំប៉ន​ការ​ងារ​រដ្ឋបាល ​និង​ឋាន​លេខា​ មាន​រយៈ​ពេល​១០​ខែ ​ដែល​បាន​ដំណើរ​ការ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ចាប់​ពី​ខែ​មេសា​ ឆ្នាំ​២០១៨​ និង​ត្រូវ​បញ្ចប់​វគ្គ​នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ ​ដើម្បី​បង្កើន​នូវ​សមត្ថភាព​យល់​ដឹង​បន្ថែម​លើ​ការ​ងារ​គ្រប់​គ្រង​រដ្ឋបាល ​និង​ឋាន​លេខា ​ដល់​នាយ​ទាហាន​ក្នុង​ ខ.ភ.ម​។

     មាន​ប្រសាសន៍​សំណេះ​សំណាល ​និង​ផ្តាំ​ផ្ញើ​ដល់​សិក្ខា​កាម​វគ្គ​បំប៉ន​ការ​ងារ​រដ្ឋបាល ​និង​ឋាន​លេខា ​ដែល​បាន​ចុះ​អនុវត្តន៍​ ហ្វឹក​ហាត់​នៅ​លើ​ទីលាន​ជាក់​ស្តែង​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ​នា​ឱកាស​នោះ ​ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ប៉ែន​ ផល​ពិសិដ្ឋ​ បាន​សំណូមពរ​ដល់​សិក្ខាកាម​​ទាំង​អស់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​រៀន​សូត្រ​ ស្តាប់​​គ្រូ​ពន្យល់​ ពី​ព្រោះ​ថា៖​ មុខ​វិជ្ជា​ឋាន​លេខា​នេះ​ ជា​​មុខ​វិជ្ជា​​មួយ ​ដែល​មាន​សារៈ​សំខាន់ ​និង​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ខ.ភ.ម​ ក្នុង​ការ​​ចូល​រួម​​​ចំណែក​ដល់​ កិច្ច​ការ​ពារ​បូរណភាព​ទឹក​ដី ​ជាតិ​​មាតុ​ភូមិ​ទាំង​មូល​។ ​ឯកឧត្តម ​ប៉ែន​ ផល​ពិសិដ្ឋ​ ក៏​បាន​សំណូម​ដល់​សិក្ខា​កាម​ទាំង​អស់​ ត្រូវ​ចេះសហការ​ សាមគ្គី​គ្នា​ក្នុង​ពេល​​ហ្វឹក​​ហាត់​​ ត្រូវ​ចេះ​ចែក​រំលែក​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​យ៉ាង​ណា​អោ​យ​ពេល​​បញ្ចប់​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​អស់​គ្នា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ