ព័ត៌មាន

ឯកឧត្តម​ ​នាង​ ផាត ​ផ្សព្វ​ផ្សាយ​អំពី​ការ​ងារ​លិខិត​ស្នាម​ក្នុង​ខ.ភ.ម
នាយកដ្ឋានព័ត៌មាន(៣)
428
713 ឯកឧត្តម​ ​នាង​ ផាត ​ផ្សព្វ​ផ្សាយ​អំពី​ការ​ងារ​លិខិត​ស្នាម​ក្នុង​ខ.ភ.ម

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ​ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ តំណាង​ សម្តេច​​ពិជ័យ​​សេនា​  ទៀ ​បាញ់ ​បាន​អញ្ជើញ​ជា​អធិបតីភាព​​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ ​អំពី​ការ​ងារ​លិខិត​ស្នាម​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​ នា​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ។​ 

     ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ប៉ាង​ ធារ៉ូ ​អគ្គលេខា​ធិការ​រង​ អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​​ការ​ពារ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​៖ ពិធី​នេះ​បាន​រៀប​ចំ​ឡើង​ ដោយ​អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​ទទួល​បន្ទុក​ការ​ងារ​រដ្ឋបាល ​មក​ពី​គ្រប់​​ស្ថាប័ន​​អង្គភាព​ ចំណុះ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ដ្ឋាន ​និង​បណ្តា​ទ័ព​ជំនាញ ​ជើង​គោក​ ជើង​ទឹក​ ជើង​អាកាស ​និង​កង​រាជ​អាវុធ​ហត្ថ​ ចំនួន​១៦៤​នាក់។​ គោល​បំណង​ដើម្បី​​ឲ្យ​បណ្តា​​ស្ថាប័ន ​និង​អង្គភាព​នីមួយៗ​ទទួល​បាន​នូវ​ការ​ណែ​នាំ ​ស្រប​តាម​ការ​វិវត្តន៍​​ នៃ​ការ​ងារ​លិខិត​​ស្នាម​​​រដ្ឋបាល​ លិខិត​បទ​ដ្ឋាន​បាន​ត្រឹម​ត្រូវ​ តាម​ទម្រង់​បែប​បទ​ខ្លឹម​សារ​ និង​ឋានានុ​ក្រម​ រួម​ចំណែក​​លើក​កម្ពស់​ពង្រឹង​គុណ​ភាព ​សមត្ថភាព​នៃ​ការ​អនុវត្ត​ការ​ងារ​លិខិត​ស្នាម​ ស្រប​តាម​​ផែន​ការ​កែ​ទម្រង់​ខ.ភ.ម ​និង​ទិស​ដៅ​របស់​ក្រសួង​ការ​ពារ​ជាតិ​។​

     ក្នុង​នាម​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់, ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ផាត ​បាន​សម្តែង​​ការ​​កោត​សរសើរ​ចំពោះ​អគ្គលេខធិការ​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ ​បណ្តា​អង្ភភាព​ទាំង​អស់​ នៃ​ខ.ភ.ម​ ដែល​បាន​ខិត​ខំ​ធ្វើ​ឲ្យ​សម្រេច​នូវ​ស្នា​ដៃ​ជា​ច្រើន​ជូន​ជាតិ​មាតុភូមិ ​ពិសេស​លើ​វិស័យ​​រដ្ឋបាល ​ការ​ងារ​លិខិត​ស្នាម​។ ខ.ភ.ម​ ជា​សរសរ​ទ្រូង​ដ៏​រឹង​មាំ​បំផុត​លើ​កិច្ច​ការ​ងារ​ការ​ពារ​ជាតិ ​ហើយ​​ជោ​គ​ជ័យ​នៃ​ន​យោបាយ​ឈ្នះឈ្នះ​ គឺ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​​សំខាន់​ និង​មាន​ប្រសិទ្ធ​ភាព​បំផុត​​របស់​ខ.ភ.ម​។​ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ បាន​បញ្ជាក់​ច្បាស់​អំពី​ប្រសិទ្ធភាព​ការ​ងារ ​និង​​សក្តិ​សិទ្ធ​​ការ​ងារ​។​ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​សភាព​ការណ៍​ការ​វិវត្តន៍​រីក​ចម្រើន​ និង​យុទ្ធសាស្ត្រ​​ចតុ​កោណ ​ដំណាក់​កាល​ទី៦​ ការ​កែ​ទម្រង់​លើ​វិស័យ​រដ្ឋបាល ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់ ​ក្នុង​នោះ​​ការ​រៀប​ចំ​ឯកសារ​ការ​ងារ​លិខិត​ស្នាម ​និង​បទ​ដ្ឋាន​គតិ​យុត្តិ​ ​នៅ​ទូ​ទាំងខ.ភ.ម​។ ឯកឧត្តម​ បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ជំនាញ​ទទួល​បន្ទុក​ការ​ងារ​រដ្ឋបាល ​និង​​មេ​​បញ្ជាការ​​ទាំង​អស់​បន្ត​ចូល​រួម​ចំណែក​ធ្វើ​ការ​កែ​ទម្រង់​ លើ​វិស័យ​រដ្ឋបាល ​រៀប​ចំ​លិខិត​ស្នាម​ និង​​​បទ​ដ្ឋាន​គតិ​យុត្តិ​ ក្រសួង​ការ​ពារ​ជាតិ ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ស៊ី​ចង្វាក់​គ្នា​ និង​​រលូន​ល្អ​នៅ​ទូទាំង​ខ.ភ.ម ​ឲ្យ​បាន​ជោគ​ជ័យ​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ