ព័ត៌មាន

ឧត្តម​នាវី​ទោ ស៊ូ ​ហៃ​ហួរ ​ចូល​ជួប​សំដែង​ការ​គួរ​សម​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​
នាយកដ្ឋានព័ត៌មាន(៣)
411
709 ឧត្តម​នាវី​ទោ ស៊ូ ​ហៃ​ហួរ ​ចូល​ជួប​សំដែង​ការ​គួរ​សម​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​

     កាល​ពី​រសៀល​ថ្ងៃ​ទី​១១​ ខែ​មករា​ កន្លង​ទៅ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​កា​រ​ពារ​ជាតិ​បាន​អនុញ្ញាត​ឲ្យ​ ​ឯកឧត្តម​ ឧត្តម​នាវី​ទោ ​ស៊ូ ​ហៃ​ហួរ​ ( Xu Hai Hua ) នាយ​រង​សេនា​ធិការ​កង​នាវា​តំបន់​សមុទ្រ​ខាង​ជើង​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ក្នុង​ឱកាស​ដែល​ ឯកឧត្កម​  បាន​ដឹក​នាំ​កង​នាវា ​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ​ កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​មករា ​ឆ្នាំ​២០១៩​។ 

     នៅ​ក្នុង​ជំនួប​នោះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​សំដែង​នូវ​ក្តី​សោមនស្ស​រីក​រាយ​ ចំពោះ​ការ​មក​ធ្វើ​ទស្សន​កិច្ច​ និង​ចូល​ចត​នាវា​របស់​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ នៅ​កម្ពុជា ​ដោយ​សម្តេច​បាន​បញ្ជាក់​ថា៖​ ការ​ចូល​ចត​កង​ទ័ព​ជើង​ទឹក​នៅ​កម្ពុជា​នាពេ​ល​នេះ ​គឺ​ជាការ​លើក​ទឹក​ចិត្ត​ ក្នុង​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​អបអរ​សាទរ​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​ ដែល​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​នា​ពេល​កន្លង​មក​។​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​កា​រ​ពារ​ជាតិ​ និងឯកឧត្តម​ ឧត្តម​នាវី​ទោ ​ស៊ូ ​ហៃ​ហួរ​ ( Xu Hai Hua ) នាយ​រង​សេនា​ធិការ​កង​នាវា​តំបន់​សមុទ្រ​ខាង​ជើង​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន

     មាន​មតិ​ឆ្លើយ​តប​វិញ ​ឯកឧត្តម​ ឧត្តម​នាវី​ទោ ​ស៊ូ ហៃហួរ ​បាន​សម្ដែង​នូវ​ក្តី​សោមន្ស​រីក​រាយ​ ដែល​បាន​ដឹក​នាំ​នា​វា​មក​ធ្វើ​ទស្សន​កិច្ច​ចូល​ចត​នៅ​កម្ពុជា​។ ឯកឧត្តម បាន​ជូន​ពរ​ និង​អបអរសាទរ​ចំពោះ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​ ដែល​បាន​ដឹក​នាំ​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ ឈ្នះ ​និង​ការ​ប្រារព្ធ​ខួប​លើកទី​២០ ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ ទទួល​បាន​ជោគ​ជ័យ​នា​ពេល​កន្លង​មក​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​បញ្ជូន​នាវា​មក​ទស្សនកិច្ច ​និង​ចូល​ចត​នៅ​កម្ពុជា​ចំនួន​ ៤​លើក​ ដែល​ក្នុង​នោះ៣​លើក​ ជា​នាវា​មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង ​និង​សមុទ្រ​ខាង​កើត ​ហើយ​លើក​នេះ ​គឺ​ជា​កង​នាវា​មក​ពី​សមុទ្រ​ចិន​ខាង​ជើង។ ​ឯកឧត្ត​ម បាន​ជំរាប​ជូន​សម្ដេច​ពិជ័យ​សេនា ​អំពី​បេសកកម្ម​របស់​នាវា​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​បាន​ចាក​ចេញ​ពី​កោះ ឈី​ង​តាវ​ ប្រទេស​ចិន​ នា​ថ្ងៃទី​៦​ ខែ​សីហា ​ឆ្ពោះ​ទៅ​ជ្រោយ​សមុទ្រ​អាក​ទីង ​និង​ជ្រោយ​សមុទ្រ​ សូម៉ា​លី​ ដើម្បី​បំពេញ​បេសកកម្ម​នៅ​ទី​នោះ​រយៈ​ពេល​​៤ខែ ​ដើម្បី​ការ​ពារ​នាវា ​កា​ប៉ាល់​ដឹក​ជញ្ជូន​ទំនិញ ​តូច​ ធំ​ សរុប​ទាំង​អស់​បាន៥៩​គ្រឿង​។​ ក្នុង​បេសកកម្ម​រយៈ​ពេល១០​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ បាន​ការ​ពារ​សុវត្ថិភាព​នាវា​ដឹក​ទំនិញ​គ្រប់​ប្រភេទ ​បាន​ចំនួន​៦៦០​គ្រឿង​។​  ក្រៅ​ពី​ការ​ពារ​សុវត្ថិភាព​នាវា​ដឹក​ទំនិញ ​នាវា​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​ចូល​រួម​ចំណែក​ការ​ពារ​ សន្តិភាព ​ស្ថិរភាព​ដែន​សមុទ្រ​ នៅ​ក្នុង​តំបន់​ផង​ដែរ​។ ​ឯកឧត្តម ​ឧត្តម​នាវី​ទោ ​ស៊ូ ហៃហួរ​ បាន​បញ្ជាក់​ថា៖​ ​មិត្តភាព ​កម្ពុជា ​និង​ចិន​ គឺ​ជា​បង​ប្អូន ​និង​ជា​អ្នក​ជិត​ខាង​ ដ៏​ជិត​ស្និត​នឹង​គ្នា​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រទេស​ទាំង​ពីរ​បាន​ក្លាយ​ជា​ដៃ​គូយ៉ា​ង​ជិត​ស្និត​ និង​ជា​ដៃ​គូរ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​​។  ការ​ចូល​ចត​នាវា​នៅ​កម្ពុជា​រយៈ​ពេល​៤​ថ្ងៃ​នេះ ​កង​ទ័ព​ជើង​ទឹក​ទាំង​ពីរ​ និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រម​ទាំង​ធ្វើ​ការ​ហ្វឹក​ហាត់​រួម​គ្នា​ផង​ដែរ​។​ 

     មាន​មតិ​ឆ្លើយ​តប​វិញ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​អបអរសាទរ​ចំពោះ​កា​របំពេញ​បេសកកម្ម​ប្រកប​ដោយ​ជោគ​ជ័យ​ នៅ​ច្រក​សមុទ្រ​សូម៉ា​លី​។ សម្ដេច​បាន​បញ្ជាក់​ថា៖ ​ការ​ហ្វឹក​ហ្វឺន​រួម​គ្នា​ រវាង​កង​ទ័ព​ជើង​ទឹក​ ទាំង​ពីរ​ក្នុង​ឱកាស​ដែល​កង​ទ័ព​ជើង​ទឹក​ នៃក​ង​ទ័ព​រំដោះ​ប្រជាជន​ចិន​ចូល​ចត​នៅ​កម្ពុជា​ នឹង​ជួយ​បង្កើន​សមត្ថភាព​ដល់​កង​ទ័ព​ជើង​ទឹក​ នៃ​កង​យោធពលខេមរ​ភូមិន្ទ​បន្ថែម​ទៀត​។​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ជូន​ពរ​ដល់​កង​នាវា​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ឱកាស​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ