ព័ត៌មាន

ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​ងារ​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​អគ្គ​បញ្ជាការ​ដ្ឋាន​
នាយកដ្ឋានព័ត៌មាន(៣)
432
707 ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​ងារ​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​អគ្គ​បញ្ជាការ​ដ្ឋាន​

      រសៀល​ថ្ងៃ​ទី​១៤ ​ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​អគ្គ​បញ្ជាការ​ដ្ឋាន​ នា​ទី​ក្រុង​ភ្នំពេញ ​មាន​រៀប​ចំ​ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​ងារ​នាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុង​អគ្គ​បញ្ជាការ​ដ្ឋាន​ចំនួន​២​រូប​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឥត​ សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេម​រភូមិន្ទ​។ នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​ពីរ​រូប ​ដែល​ត្រូវ​បាន​តែង​តាំង​មុខ​ងារ​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​ មាន​ឧត្តម​សេនីយ៍ឯក ​គឹម វណ្ណា​ ពី​មុន​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​យុទ្ធ​សាស្រ្ត​យោធា​ ឥឡូវ​ជា​នាយក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ យុទ្ធ​សាស្រ្ត​យោ​ធា​អគ្គ​បញ្ជាការ​, ឧត្តម​សេនីយ៍ទោ ​ម៉ី សារុន ​ពី​មុន​នាយក​រង​ទី​ចាត់​ការ​ហ្វឹក​ហ្វឺន​អគ្គ​បញ្ជា​ការ ​ឥឡូវ​ជា​នាយ​រង ​លេខាធិការ​ដ្ឋាន​ សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេមរភូមិន្ទ​។ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឥត​ សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេម​រភូមិន្ទ

      ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្លាស់​ប្តូរ​មុខ​ងារ​នាយ​ទាហាន​ក្នុង​ ខ.ភ.ម នា​ពេល​នោះ ​ឯកឧត្តម​​ នាយ​​ឧត្តមសេនីយ៍​ ឥត សារ៉ាត់ ​ជំនួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​នៃ ខ.ភ.ម បាន​កោត​សេសើរ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ ​នាយ​ទាហាន​ទាំង​អស់​ក្នុង​អង្គភាព​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​យុទ្ធសាស្ត្រ​យោធា ​ដែល​ក្នុង​រយៈ​កាល​កន្លង​មក​នេះ ​បាន​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ការ​បំរើ​ឲ្យ​ភារ​កិច្ច​ការ​ពារ​ជាតិ​ ការ​ពារ​បូរណៈ​ភាព​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​បាន​រឹង​មាំ ​និង​រីក​ចំរើន​​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឥត សារ៉ាត់ ​បាន​បញ្ជាក់​ថា៖ ជា​ការ​ធម្មតា​ទេ ​ការ​ផ្លាស់​ប្តូរ​មុខ​ងារ​តួនាទី​ភារ​កិច្ច​របស់​មន្ត្រី​ ខ.ភ.ម ​គឺ​ជា​ទូរ​ទៅ​ដើម្បី​ស្វែង​រក​នូវ​ការ​ដឹក​នាំ​ល្អ​ និង​ភាព​រីក​ចំរើន​របស់​អង្គភាព​។ បើ​ទោះ​​បី​ពេល​នេះ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ក៍​ពិត​មែន ​ប៉ុន្តែ​នេះ​គឺ​ជា​ការ​ធ្វើ​កំណែ​ទម្រង់​របស់ខ.ភ.ម ​ក្នុង​ការ​ស្វែង​រក​នូវ​ភាព​ជោគ​ជ័យ​ និង​រីក​ចម្រើន​។​ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់​ ក៍​បាន​លើក​សរសើរ​ផង​ដែរ​ ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់​ ដែល​រហូត​មក​បាន​សហការ​យ៉ាង​ល្អ​ជា​មួយ​ និង​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​យុទ្ធ​សាស្ត្រ​យោធា​ អគ្គ​បញ្ជា​ការ​ ក្នុង​ការ​ស្រាវ​ជ្រាវ​រាល់​ឯក​សារ ​ដើម្បី​ចង​ក្រង​ឯក​សារ​ប្រវត្តិ​សាស្ត្​រយោធា ​របស់​កម្ពុជា​ដំណើការ​ទៅ​ទទួល​បាន​ជោគ​ជ័យ​។​  ឯកឧត្តម​ ឥត​ សារ៉ាត់ ​ក៍​បាន​ផ្តាំ​ផ្ញើ​ឲ្យ​នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​ពីរ​ ដែល​ទើប​ត្រូវ​បាន​តែង​តាំង​មុខ​ងារ​ថ្មី​ឲ្យ​ខិត​ខំ​បំពេញ​ការ​ងារ​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត ​ហើយ​អស់​លោក ​ក៍​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​បំពេញ​ការ​ងារ​ឲ្យ​កាន់​តែ​ល្អ​ដូច​គ្នា​ ពិសេស​ត្រូវ​គោរព​ស្រឡាញ់​នាយ​ ពល​ទាហាន ​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​ដូច​បង​ប្អូន​ និង​កូន​ចៅ​របស់​ខ្លួន​។ ជាង​នេះ​ទៀត​ ក៍​ត្រូវ​គោរព​ឲ្យ​បាន​នូវ​វិន័យ​សេក្តី​ថ្លៃ​ថ្នូរ​របស់ខ.ភ.ម ​គោរព​ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ចូល​រួម​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ ​ការ​ពារ​បូរណៈ​ភាព​ទឹក​ដី​កម្ពុជា​ឲ្យ​បាន​កាន់​តែ​រឹង​មាំ ​និង​រីក​ចំរើន​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ