ព័ត៌មាន

ពិធី​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន​ បំពេញ​ក្រប​ខ័ណ្ឌ​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
451
703 ពិធី​​​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន​ បំពេញ​ក្រប​ខ័ណ្ឌ​​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៩​

     ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ហ៊ុន ​ម៉ាណែត អ​គ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន ​នៃ​ខ.ភ.ម ​ឆ្នាំ​២០១៩ ​បាន​ថ្លែង​ថា​៖ ខ.ភ.ម ​កាន់​តែ​មាន​មោទនភាព ​ដោយ​សារ​តែ​យុវជន ​យុវតី​ជំនាន់​ក្រោយ ​បាន​ដាក់​ពាក្យ​ចូល​ប្រឡង​ប្រជែង​បំពេញ​ក្រប​ខ័ណ្ឌ​ ខ.ភ.ម​ ​គឺ​មាន​ការ​កើន​ឡើង​ជា​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ ​ប្រមាណ​ជាង​១​ពាន់​នាក់​,​ ប្រៀប​ធៀប​ពី​ឆ្នាំ​២០១៧ ​យើង​មាន​តែ​៤,០០០​នាក់​ទេ ​ឆ្នាំ​២០១៨ ​កើន​ដល់​៧,០០០​នាក់ ​ហើយ​​ឆ្នាំ​២០១៩​នេះ ​យើង​មាន​រហូត​ទៅ​ដល់​ជាង​៨,៣០០​នាក់​។​  តួរ​លេខ​របស់​អនុគណៈកម្មការ​​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ឆ្នាំ​២០១៩​ បាន​បង្ហាញ​ថា៖​ សម្រាប់​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ មាន​បេក្ខជន​ចូល​រួម​ប្រឡង​ សរុប​ចំនួន​៨,៣៥២​នាក់ ​ស្រី​៣,២៧០​នាក់ ​បែង​ចែក​ជា​៣៥៦​បន្ទប់​។​ ក្នុង​នោះ ​ក្រសួង​សម្រេច​ជ្រើស​យក ​នាយ​ទាហាន​សកម្ម​ ចំនួន​២០០​នាក់,​ ​នាយ​ទាហាន​​ទ័ព​ជើង​គោក ​ចំនួន​២៥០​នាក់,​ នាយ​ទាហាន​បន្ត​វេន​ ចំនួន​១៧០​នាក់ ​និង​នាយ​ទាហាន​ជំនាញ​បច្ចេក​ទេស​ ចំនួន​៦០​នាក់​។​ ទន្ទឹម​គ្នា​នេះ ​ឯកឧត្តម​ ហ៊ុន ​ម៉ាណែត ​ក៏បា​ន​ណែនាំ​ដល់​​អនុគណៈកម្មការ​​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន ​ និង​គណៈកម្មការ​ជ្រើ​សរើស​ ត្រូវ​រក្សា​ដំណើរ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​ត្រឹម​ត្រូវ​ មាន​តម្លា​ភាព​ និង​មាន​យុត្តិ​ធម៌​។ មាន​ន័យ​ថា​៖ អ្នក​ដែល​ជោគ​ជ័យ​ក្រោយ​ការ​ប្រឡង ​ទាំង​ចំណេះ​ដឹង​ទូទៅ ភា​សា ​និង​កីឡា ​គឺ​ជាប់​ដោយ​សមត្ថភាព​ផ្ទាល់​ ហើយ​ចំពោះ​អ្នក​ដែល​ប្រឡង​មិន​ជាប់ ​គឺ​អស់​ចិត្ត​ដោយ​ខ្លូន​ឯង​។ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ហ៊ុន ​ម៉ាណែត អ​គ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន ​នៃ​ខ.ភ.ម ​ឆ្នាំ​២០១៩

     គួរ​បញ្ជាក់​ដែរ​ថា៖ ការ​ប្រលង​ជ្រើស​រើស​នាយ​ទាហាន ​នៃ​កង​យោពលខេមរ​ភូមិន្ទ​ វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២៣ ​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​១១ ​វគ្គ​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១២ ​និង​វគ្គ​នាយ​ទាហាន​ជំនាញ​បច្ចេកទេស​យោធា ​ឆ្នាំ​២០១៩​នេះ​ នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃទី​១៣​-​១៧ ​ខែ​មករា ​ឆ្នាំ​២០១៩​ ដែល​ផ្ដោត​ទៅ​លើ​វិញ្ញាសា​ចំណេះ​ដឹង​ទូទៅ ភា​សា​បរទេស ​និង​វិញ្ញាសា​កីឡា​កាយ​សម្បទា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ