ព័ត៌មាន

នាវា​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​មក​បំពេញ​ទស្សន​កិច្ច​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
42
699 នាវា​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ មក​បំពេញ​ទស្សន​កិច្ច​នៅ​ព្រះ​រាជាណា​ចក្រកម្ពុជា​

      គណៈ​ប្រតិភូ​នាវា​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​ដឹក​នាំ​ដោយ ​ឧត្តមសេនីយ៍ទោ Xu Hai Han នាយ​រង​សេនា​ធិការ​ កង​នាវា​តំបន់​សមុទ្រ​ខាង​ជើង ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ​ខែ​មករា ​ឆ្នាំ​២០១៩ ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​០៩ ​ដល់​១២​ ខែ​មករា ​ឆ្នាំ​២០១៩​។​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឈុំ ​សុជាត ​អនុរដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឈុំ ​សុជាត ​អនុរដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា៖​ ​«ទស្សន​កិច្ច​គណៈ​ប្រតិភូ​នា​វា​កង​ទ័ព​ជើង​ទឹក​នេះ ​ធ្វើ​ឡើង​ដើម្បី​រឹត​ចំណង​មិត្ត​ភាព​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​យោធ​ពល​ខេមរភូមិន្ទ​ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ និយាយ​ជា​រួម ​និង​និយាយ​ដោយ​ឡែក ​គឺ​ពង្រឹក​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​កង​ទ័ព​ជើង​ទឹក​ របស់​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​»​។​នាវា​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន 

    អំឡុង​​ពេល​បំពេញ​​ទស្សន​កិច្ច​ពី​ថ្ងៃ​ទី​០៩ ​ដល់​១២ ​ខែ​មករា ​ឆ្នាំ​២០១៩​ គណៈ​ប្រតិភូ​ដឹក​នាំ​ដោយ​ ឧត្តម​សេនីយ៍​ទោ​ Xu Hai Han នឹង​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ ​លោក ​យន្ត មីន អភិបាល​ខេត្ត​ព្រះ​សីហនុ​, ឯកឧត្តម ឧត្តម​នាវី​ឯក​ អ៊ុក សីហា ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក ​និង​ជា​មេ​បញ្ជាការ ​បញ្ជា​ការ​ដ្ឋាន​មូល​ដ្ឋាន​សមុទ្រ​រាម​,​ ឯកឧត្តម នាយ​ឧត្តម​នាវី ​ទៀ វិញ ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​វង្ស ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ចូល​ជួប​សម្តែង​ការ​គួរ​សម ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ផង​ដែរ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ