ព័ត៌មាន

មិទ្ទិញ​អបអរ​សាទរ​ខួប​លើក​ទី​​៤០ នៃ​ថ្ងៃ​ជ័យ​ជម្នះ​ ៧ ​មករា​
នាយកដ្ឋានព័ត៌មាន(៣)
110
697 មិទ្ទិញ​អបអរ​សាទរ​ខួប​លើក​ទី​​៤០ នៃ​ថ្ងៃ​ជ័យ​ជម្នះ​ ៧ ​មករា

    មិទ្ទិញ​រម្លឹក​ខួប​ទី​៤០ ​នៃ​ទិវា​ជ័យ​ជម្នះ ​៧​មករា ​(៧ មករា ១៩៧៩ ​-​ ៧ មករា ២០១៩) បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​មហោ​ឡារិក ​ក្រោម​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី ​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ានី ​ហ៊ុនសែន,​ ស​ម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ​និង​លោក​ជំទាវ​,​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ​, ស​ម្តេច​ក្រឡា​ហោម ​ស ខេង, ​មន្រ្តី​ជាន់​ខ្ពស់​ ជា​ថ្នាក់​ដឹក​នាំ ​និង​មន្ត្រី​រាជការ ​ក្រសួង ​ស្ថាប័ន​នានា ​អង្គ​ទូត ​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ ​សិស្សា​នុសិស្ស ​និង​ប្រជាពល​រដ្ឋ​ ប្រមាណ​ជាង​៦​ម៉ឺន​នាក់​។​​ ប្រជាជន​កម្ពុជា ​បាន​ប្រសិទ្ធ​នាម​ ថ្ងៃ​ ៧​ មករា ​១៩៧៩ ​គឺ​ជា​ថ្ងៃ​កំណើត​ទី​២ របស់​ខ្លួន ​បើ​គ្មាន​ជ័យ​ជម្នះ ​៧ ​មករា ​ក៏​យើង​គ្មាន​អ្វីៗ​នៅ​ថ្ងៃ​នេះដែរ​។ ​នេះ​ជា​សច្ច​ធម៌​ប្រវត្តិ​សាស្ត្រ ​ដែល​គ្មាន ​ជន​ណា ​ឬ​កម្លាំង​ណា​អាច​មក​បំភ្លៃ ​ឬ​បំផ្លាញបាន​ឡើយ។​ ​មិទ្ទិញ​ខួប​ទី​៤០​នៃ​ទិវា​ជ័យ​ជម្នះ ​៧ ​មករា ​ដែល​បាន​ប្រារព្ធ​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ​ព្រឹក​មិញ​នេះ ​បាន​ដំណើរ​ការ​យ៉ាង​មហោ​ឡារិក ​ដោយ​មាន​រំលេច​ចេញ ​ជា​ផ្ទាំង​ប៉ាណូ ក៏​ដូចជា​ ទស្សនីយ​ភាព​សិល្បៈ ​ការ​ឈរ​តម្រៀប​គ្នា​ចេញ​ជា​រូប​ទង់​ជាតិ​កម្ពុជា ​ជា​រូប​ភាព​ព្រាប​សន្តិភាព​ និង​ជា​អក្សរ​ ពាក្យ​ស្លោក​ ព្រម​ទាំង​ក្បូន​ព្យូហយាត្រា​តំណាង ​រាជ​ធានី ​ខេត្ត​ និ​ងសហភាព​សហព័ន្ធ​យុវជន​ ដែល​បង្ហាញ​ពី​សមិទ្ធិផល​ទាំង​ឡាយ ​ដែល​បាន​កើត​ចេញ​ពី ​សុខ​សន្តិភាព ​ក្រោម​ការ​ដឹក​នាំ ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាទៅការអង្គមីទ្ទិញ

     នៅ​ក្នុង​សុន្ទរកថា ​ថ្លែង​ទៅ​កាន់​អង្គមីទ្ទិញ ​និង​ជូន​ជន​រួម​ជាតិ​នៅ​គ្រប់​ទិសទី​ ​សម្តេចតេ​ជោ ​នាយក​រដ្ឋមន្រ្តី​ បាន​រម្លឹក​ឡើង​ថា​៖ កាល​ពី​៤០​ឆ្នាំ​មុ​ន ​នៅ​ថ្ងៃ​ទី​៧ ​ខែមករា ឆ្នាំ​១៩៧៩ ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​កម្លាំង​មហា​សាមគ្គី​ជាតិ ​នៃ​ប្រជាជន​យើង ​ដែល​បាន​ក្រោក​ឈរ​ ប្រយុទ្ធ​យ៉ាង​អង់​អាច​បំផុត​ដើម្បី​សេរីភាព ​និង​ការ​រស់​រាន​មាន​ជីវិត​របស់​ខ្លួន ​ក្រោម​ការ​ដឹក​នាំ ​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​ មហា​ជ័យ​ជំនះ​ជា​ប្រវត្តិសាស្រ្ត​នេះ ​បាន​បើក​ឡើង​នូវ​ទំព័រ​ សក​រាជ​ថ្មី​ នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​សម័យទំ​នើប ​ដែល​ធ្វើ​អោយ​យើងមា​នអ្វី​ៗ​គ្រប់​យ៉ាង​នៅ​ថ្ងៃ​នេះ​ និងមា​ន​នូវ​ការ​ជឿ​ជាក់​ ចំពោះ​អនាគតដ៏​រុ​ង​រឿង​របស់​ខ្លួន។​ ​ទិ​វា​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ ត្រូវ​បាន​កត់​ត្រាទុ​ក​ជា​រៀង​រហូត​ នៅ​ក្នុង​ការ​ចង​ចាំ​របស់​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប ​គ្រប់​ៗ​ជំនាន់ ​ដែល​ស្រឡាញ់ស​ន្តិភាព​សេរីភាព ​និង​យុត្តិធម៌​។​ សម្ដេច​តេជោ ​បញ្ជាក់​ថា៖​ ការ​ប្រារព្ធ​ពិធី​ដ៏​មហោឡារិកនេះ​​ឡើង ​ដើម្បី​រំលឹក​នូវ​ការ​ចង​ចាំ​មិន​អាច ​បំភ្លេច​បាន​ចំពោះ​មហា​ឧក្រិដ្ឋ​កម្ម​ ដ៏​សាហាវ​ព្រៃ​ផ្សៃ​បំផុត​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ប៉ុល​ពត​ ដែល​បាន​ ប្រព្រឹត្ត​មក​លើ​មាតុ​ភូមិ ​និង​ប្រជាជន​កម្ពុជា​ ក្នុង​ស្មារតី​គោរព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​យុទ្ធ​ជ​ន​ យុទ្ធនារី​ និង​អ្នក​ស្នេហា​ជាតិ​ទាំង​ឡាយ ​ដែល​បាន​ធ្វើ​ពលីកម្ម​ប្រកប​ដោយ​វីរភាព ​ក្នុង​ការ​តស៊ូ ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​និង​ការ​ពារ​មិន​ឲ្យ​របប​នេះ​ចវិល​ត្រឡប់​មក​កម្ពុជា ​ជា​ថ្មី​វិញ​បាន​។​ ក្នុង​សុន្ទរកថា ​ដែល​មាន​រហូត​ទៅ​ដល់ ​ជាង​១០​ទំព័រ​នោះ ​សម្ដេច​តេជោ ​បាន​រម្លឹក​ឡើង​វិញ​អំពី​ដំណើរ​ជាតិ​កម្ពុជា​ ដែល​បាន​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ និង​របប​ប្រល័យ​ពូជ​សាសន៍ប៉ុ​ល​ពត​, ព្រម​ទាំង​ រម្លឹក​ពី​ការ​តស៊ូ​រំដោះ​ប្រទេសជាតិ​ និង​ការ​ស្ដារ​យ៉ាង​លំបាក​លំបិន​ពី​ចំណុច​សូន្យ ​ដើម្បី​ការ​រស់​ឡើង​វិញ​ នៃ​ប្រទេស​ជាតិ ​និង​ប្រជាជន ​នៅ​ក្រោយ​ថ្ងៃ៧ មករា​ ឆ្នាំ១​៩៧៩ ​និង​រហូត​ដល់​ការ​ដាក់​ចេញ​នូវ​នយោបាយ ​ឈ្នះ ឈ្នះ ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​ពី​កម្ពុជា​ ហើយ​ការ​ទទួល​បាន​នូវ​ សន្តិភាព ស​ន្តិសុខ ​និង​ស្ថិរភាព ​នយោបាយ​នេះ ​បាន​បង្កើត​ឱកាស​មាស​ ដែល​ពុំ​ធ្លាប់​មាន​ដល់​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម ​សេដ្ឋកិច្ច ​ឱ្យ​សម្រេច​បាន ​សមិទ្ធ​ផ​លយ៉ាង​ធំ​ធេង​ គួរ​ជាទី​មោទនៈ ក្នុង​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។​ ជា​មួយ​នេះ ​សម្ដេច​ប្រមុខ​រាជរដ្ឋា​ភិបាល ​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា​៖ លើ​មូល​ដ្ឋាន​ នៃ​កម្ម​វិធី​នយោបាយ ​ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​ ​ដ៏​កុះ​ករ ​ពី​សំណាក់​ប្រជា​ពលរដ្ឋ ​ទូទាំង​ប្រទេស ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ នា​ខែ​កក្កដា​ ឆ្នាំ​២០១៨​កន្លង​ទៅ រា​ជរដ្ឋាភិបាល ​កំពុង​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម​នូវ​របៀបវារៈ ​អភិវឌ្ឍន៍​ជាតិ​ ដ៏​ស៊ី​ជម្រៅ ​និង​ទូលំ​ទូលាយ ​តាម​រយៈ​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ ​ដែល​សម្ដេច​បាន​ដាក់​ចេញ ​ដោយ​មិន​ទុក​ឲ្យ​ ស្ថានភាព​អាក្រក់​ណា​មួយ ​មក​បង្ក​ជា​ឧបសគ្គ​រា​រាំង​ដល់​ ការ​សម្រេច​នូវ​ ក្ដី​ប្រាថ្នា​ របស់​យើង​នោះ​ឡើយ​។ ​ជា​មួយ​គ្នា​នេះ ​រាជរដ្ឋាភិបាល ​បើកទូលាយ ​នូវ​កិច្ច​សន្ទនា ​ដ៏​ស្មោះ​ស​ ជា​មួយ​បណ្ដា​គណបក្ស​នយោបាយ ​សង្គម​ស៊ីវិល​ និង​រាល់​​មជ្ដ្ឋាន​​ជឿន​​លឿន ​​ ទាំង​អស់​សំដៅ​ប្រមែ​ប្រមូល គំ​និត​បញ្ញា ​និង ធ​នធាន​មនុស្ស​ពី​គ្រប់​ប្រភព ​ដោយ​គ្មាន​ការ​បែង​ចែក ​រើស​អើង​ ដើម្បី​បង្កើន​កម្លាំងសរុប នៅ​ក្នុង​កិច្ច​ការក​សាង​ និង​អភិវឌ្ឍ​ជាតិ។​ សម្ដេច​សង្កត់​ធ្ងន់​ថា៖ ​ភាព​កក់​ក្ដៅ ​សុខ​ដុមរមនា ​និង​ការ​រីក​ចម្រើន​ នៃ​សង្គម​ជាតិ​ កើត​ចេញ​ពី​ទឹក​ចិត្ត​ យោគ​យល់ ​និង​ការ​ចេះអធ្យាស្រ័យ ​អត់​ឱន​ឱ្យ​គ្នា​ ទៅ​វិញ​ទៅ​មក​ រវាង​គ្រប់​និន្នាការ ​និង​ការ​ចេះ​ធ្វើ​ការ​ងារ ​និង​ការ​ហ៊ាន​ទទួល​យក ​ការ​រិះ​គន់ដើ​ម្បី​ស្ថាបនា​ និង​ពី​ការ​គោរព​ប្រតិបត្តិ​ច្បាប់​ទាំ​ង​អស់​គ្នា​។​ ប៉ុន្តែ​មា​នប្រវត្តិ​សាស្រ្តមួយ ដែ​ល​យើង​មិន​អាច​ឲ្យ​កើត​មាន​សា​ដាន​ឡើង​វិញ​បាន​ទេ ​នោះ​ គឺ​ការ​បែក​បាក់​ជាតិ ​មាន​ប្រភព​ពី​មហិច្ឆតា ​របស់​អ្នក​នយោបាយ ​ដែល​​យក​​ប្រជាជន​ធ្វើ​ជា​ឧបករណ៍​ ដើម្បី​សម្រេច​ ផ​លប្រយោជន៍ ​ផ្ទាល់​របស់​ខ្លួន ​ដោយ​ពុំ​គិត​ដល់ជោគ​វាសនា​របស់​ជាតិ​។​ ​សម្ដេច​តេជោ ​បង្ហាញ ​ជំនឿថា​ ជា​មួយ​នឹង​ការ​ខិត​ខំ​ពុះពារ​ប្រឹង​ប្រែ​​ង​​ ឥត​សំចៃក​ម្លាំង​កាយ ​ចិត្ត ​ប្រាជ្ញា ​និង​ស្មារតី ​យើងពិ​តជា​នឹង​សម្រេច​បាន ​នូវ​គោលដៅ​ដ៏​ឧត្តុង្គ​ឧត្តម ​និង​ការ​កសាង​កម្ពុជា ​ឲ្យ​កាន់​តែ ​រីក​ចំរើន​ក្លាយ ​ទៅ​ជា​ប្រទេស​ជឿន​លឿន​មួយ ​និង​ជា​សង្គម​ប្រកប​ដោយ​អរិយធម៌ ​និ​ង​សេចក្ដី​ស្រលាញ់ ​ដោយ​គ្មាន​ការ​កើត​ឡើង​ជា​ថ្មី​ នូវ​សង្គ្រាម​ អំពើ​ប្រល័យ​ពូជ​សាសន៍ ​និង​ការ​បាក់​បែក​ផ្ទៃ​ក្នុង​ជាតិ ​ដូច​ពេល​មុន​ទៀត។​ ក្នុង​ស្មារតី​នេះ ​យើង​ប្ដេជ្ញា​ដាច់​ខាត​ថែ​រក្សា​ឱ្យ​បាន​គង់​វង្ស ​និង​រឹង​មាំនូ​វ​សុខស​ន្តិភាព ​និងរាល់ ​សមិទ្ធផល​ នៃការអភិវឌ្ឍ​ដែល​សម្រេច​បាន​មក​ដោយ​លំបាក​លំបិន​ ​ជាមួយ​និង​ពលី​កម្ម ​ដ៏ធំធេង ​មិនឲ្យ​ កម្លាំងណា​មក​បំផ្លាញ​បាន​ឡើយ។ ឆ្លៀត​ក្នុង​នេះដែរ​ សម្ដេច​តេជោ ​ក៏​​បាន​​ថ្លែង​អំណរគុណ ​ដ៏ជ្រាលជ្រៅ ​ចំពោះ​​បណ្ដា​ប្រទេស​​ជា​មិត្ត​​ ជិ​តឆ្ងាយ​​ និង​​សហគមន៍ ​​អន្តរជាតិ ​​ដែល​​បា​ន​គាំទ្រ​​ និង​​ផ្ដ​ល់​ជំនួយឧ​បត្ថម្ភ​សព្វ​បែបយ៉ា​ង ​ដល់កម្ពុជា ​តាំងពី ​គ្រាលំបាក​បំផុត​រហូត​មក​ដល់​បច្ចុប្បន្ន​។ ​សម្ដេច​បញ្ជាក់​ថា​ ​រាល់​សមិទ្ធផល​ដែល​កម្ពុជា ​សម្រេច ​បាន ​ក្នុង​រយៈពេល៤០ឆ្នាំ​មក​នេះ ​គឺ​​មិនអា​ច​កាត់​ផ្ដាច់ ​ពី​ការ​ជួយ​ឧបត្ថម្ភ​ ​ដ៏​សប្បុរស​ ​ពី​សំណាក់​បណ្តា​ ប្រទេស​ជាមិ​ត្តភាក់​ និង​ដៃ​គូអន្តរជាតិ​បាន​ឡើយ។ ​ជា​មួយ​នឹង​ការ​ដឹង​គុណនេះ​ កម្ពុជា​ប្ដេជ្ញា​បន្តផ្ដល់​សារ​សំខាន់​ខ្ពស់​ដល់​ការ​ពង្រឹង ​និង​ពង្រីក​ចំណង​មិត្តភាព ​និងកិច្ច​សហប្រតិបត្តិការ​ល្អ ​ជា​មួយ​បណ្តា​ប្រទេស ​និង​សហគមន៍​អន្តរជាតិ ​ក៏​ដូច​ជា​ដល់​ការ​ជំរុញ​សមាហរណ​កម្ម​ខ្លួន ​ទៅ​ក្នុង​តំបន់ ​និង​ពិភព​លោក ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា​ផ្ទាល់​ផង ​និង​ដើម្បី​បង្កើន ​​ការ​ចូល​រួម ​​ដ៏​សកម្ម​របស់​កម្ពុជា​នៅ​ក្នុង​បុព្វ​ហេតុ​សន្តិភាព ​សន្តិសុខ ​ស្ថេរភាព ​វឌ្ឍនភាព​ និង​វិបុលភាព ​នៃតំ​បន់​ និង​ពិភពលោក​ផង​។ ក្នុងស្មារតី​នេះ ​រាជរដ្ឋាភិបាល ​សង្ឃឹមថា​ ដៃ​គូ​បរទេស​មួយ​ចំនួន ​ដែល​អាច​ មាន​បុរេវិនិច្ឆ័យ​មិន​ត្រឹម​ត្រូវ​ចំពោះ​កម្ពុជា ​នឹង​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​ សភាពការណ៍ ​នៅ​កម្ពុជា ​ក៏​ដូច​ជា​អំពី​បំណង​ប្រាថ្នា​ របស់​ប្រជាជន​កម្ពុជា ​ហើយ​ចូល​រួម​ប្រកប​ដោយ​ភាព​ស្ថាបនា ​និង​សុឆន្ទៈ​ពិត​ៗ​ ដល់​ការ​ពង្រឹង​សន្តិភាព ​និង​ការ​អភិវឌ្ឍលទ្ធិ​ប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន​

      នៅ​កម្ម​វិធី​ចុង​ក្រោយ​នៃ​មិទ្ទិញ ​ក៏​មាន​ពិធី​ដង្ហែ​ក្បួន​ព្យូហយាត្រា ​រថយន្ត​តំណាងរា​ជធានី ខេ​ត្ត​ ទាំង​២៥ ​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​,​ ការ​សម្ដែង​សិល្បៈ ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​និង​មាន​ពិធី​លែង​ព្រាប ​បង្ហោះ​ប៉េង​ប៉ោង ​និង​ស្រែក​ជ័យ​ឃោសន៍ ​អបអរសាទរ​ យ៉ាង​ឧឡារិក ​ក្នុ​ង​ទិវាជ័យ​ជម្នះ ​៧​មករា ​ខួប​លើក​ទី​៤០​ ជា​ប្រវត្កិ​សាស្រ្ត​នេះ ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ