ព័ត៌មាន

លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាបូកសារុបការងារយេនឌ័រក្នុងខ.ភ.ម ២០១៨
នាយកដ្ឋានព័ត៌មាន(១)
88
695 លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាបូកសារុបការងារយេនឌ័រក្នុងខ.ភ.ម ២០១៨

              លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ បាន អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាបូកសារុបការងារយេនឌ័រក្នុងខ.ភ.ម ២០១៨ និងលើកទិសដៅ  អនុវត្តការងារឆ្នាំ ២០១៩ នាព្រឹកថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៩ ។ ក្នុងរបាយការណ៏ការងារយេនឌ័រទូទាំងខ.ភ.ម ២០១៨ បានឲ្យដឹងថា ៖ ដោយអនុវត្តទៅតាមផែនការ យុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រ ឆ្នាំ ២០១៥. ២០២០ របស់ក្រសួងការពារជាតិ ក្នុងឆ្នាំ២០១៨ កន្លងមកក្រុម ការងារ យេនឌ័រនៅទូទាំង ខ.ភ.ម ទាំងអស់ បានខិតខំអនុវត្តការងារយ៉ាងសកម្ម ដោយសំរេចបានស្នាដៃ ធំៗជាច្រើននៅតាមបណ្តាកងឯកភាពរបស់ខ្លួន ។ ជារួមក្រុមការងារបានរៀបចំបង្កើតឲ្យមានបណ្ដាញក្រុមការងារ យេនឌ័រនៅតាមបណ្ដាកងឯកភាពនីមួយៗ និងនៅតាមបណ្ដាយោធភូមិភាគទូទាំង ខ.ភ.ម។  ខិតខំបង្កើនការយល់ដឹងអំពីទស្សនៈយេនឌ័រដល់នាយទាហាន , នាយទាហានរង និងពលទាហានទាំង ២ ភេទ ។ បង្កើនបរិមាណនិងគុណភាពដល់នាយទាហាន,នាយទាហានរង និងពលទាហានដែល ជានារី ។ ក្រុមការងារក៏បានផ្ដល់ឱកាស និង ជំរុញលើកទឹកចិត្តដល់នាយទាហានជានារីក្នុងការទទួល បានតួនាទីធ្វើ សេចក្ដីសំរេចនានាលើការងារកងទ័ព ។បានបង្កើនការយកចិត្តទុកដាក់ដល់គ្រួសារ យោធិន ពលីពិការ និងយោធិនមុនចូលនិវត្តន៏ ,បង្កើនការយកចិត្តទុកដាក់ដល់គ្រូ និងកីឡាការិនីក្នុង ខ.ភ.ម ហើយនិងត្រួតពិនិត្យវាយតំលៃការអនុវត្តន៏ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ។       ចំពោះផែនការសំរាប់អនុវត្តឆ្នាំ ២០១៩ ខាងមុខអង្គសិក្ខាសាលានិងបន្តអនុវត្តទៅតាមផែនការ យុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ឆ្នាំ ២០១៥. ២០២០ របស់ក្រសួងការពារជាតិបន្តទៅទៀតផងដែរ ។បន្ទាប់ពីតំណាងមកពីបណ្តាអង្គភាពនានាដែលមានស្នាដៃ លើកបទពិសោធន៏របស់ខ្លួនយកមកបង្ហាញអង្គសិក្ខាសាលារួចមក ។ លោកជំទាវ ដាំ ដារីនី បានថ្លែងការកោតសរសើរចំពោះបងប្អូនជានារីនៅក្នុង ខ.ភ.ម ទាំងអស់ដែលខិតខំយកអស់កំលាំងកាយចិត្តចូលរួមចំណែកក្នុងការធ្វើឲ្យដំណើរការការងារយេនឌ័រអនុវត្តទទួលបានជោគជ័យក្នុងឆ្នាំ​២០១៨ នេះ។ លោកជំទាវបានថ្លែងថា៖រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនិងយន្តការទាំងឡាយ គឺសំដៅជំរុញការយកចិត្តទុកដាក់លើកស្ទួយតំលៃស្ត្រីខ្មែរក្នុងសង្គម ជំរុញលើការអភិវឌ្ឍលើគ្រប់ផ្នែក លប់បំបាត់រាល់ទស្សនៈឥរិយាបថរើសអើងចំពោះស្ត្រី ។ លោកជំទាវរដ្ឋលេខាធិការបានលើក ឡើងជូនដល់អង្គសិក្ខាសាលាទាំងអស់ត្រូវបន្ត អនុវត្ត ទៅតាមអនុសាសន៏របស់ សម្តេចតេជោ ដែល សម្តេចបានណែនាំឲ្យក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរដែនដី បន្តអនុវត្ត នូវ អនុសាសន៏ ១១ ចំណុច របស់សម្តេចរួមមាន៖ ការលប់រាល់ទំរង់នៃការរើសអើងលើស្ត្រី,ស្វែងយល់ អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី,រៀបចំវគ្គ បណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំរាប់ថ្នាក់ដឹកនាំនារី,ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច ,បង្កើនច្បាប់ ជួញដូរផ្លូវភេទ ,គ្រប់គ្រងឲ្យបាននូវក្រុមហ៊ុនដែល បញ្ជូនពលការនីទៅធ្វើការប្រទេសក្រៅ,បង្កើនគំរោង ជួយអភិវឌ្ឍន៏ជនពិការ ជាពិសេសស្រ្តីនិងកុមារ,រក្សាប្រពៃណីកាងារវប្បធម៌ចំពោះស្ត្រី,ដោះស្រាយ ចំពោះនិស្សិតនារីដោយស្រាវជ្រាវរាល់ស្ថានភាពលំបាកនិងស្ត្រីត្រូវទទួលបានផលប្រយោជន៏ស្មើនឹងបុរសដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ