ព័ត៌មាន

កិច្ចប្រជុំផ្សព្វផ្សាយនិងត្រួតពិនិត្យការងាររៀបចំប្រលងជ្រើសរើសនាយទាហានកងយោធពលខេមរភូមិន្ទឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
នាយកដ្ឋានព័ត៌មាន(១)
98
694 កិច្ចប្រជុំផ្សព្វផ្សាយនិងត្រួតពិនិត្យការងាររៀបចំប្រលងជ្រើសរើសនាយទាហានកងយោធពលខេមរភូមិន្ទឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ប្រធានអនុគណៈកម្មការប្រលងជ្រើសរើសនាយទាហានកងយោធពលខេមរភូមិន ឆ្នាំ ២០១៩ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យការងាររៀបចំប្រលងជ្រើសរើសនាយទាហាន កងយោធពខេមរភូមិន្ទឆ្នាំ ២០១៩ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៩ នេះនៅអគ្គបញ្ជាការដ្ឋាន។ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរៈភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១  វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និង វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ខាងមុខ ដែលក្នុងនោះរួមមានចំនួន ០៦មណ្ឌល គឺនៅមណ្ឌលរាជធានីភ្នំពេញ យោធភូមិភាគទី ១ ទី២ ទី ៣ ទី ៤ និងទី ៥ និងមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ៨៣៥២នាក់ ។ខ្លឹមសារនៃវិញ្ញាសាប្រឡងផ្ដោតយ៉ាងសំខាន់លើចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសារកីឡាកាយសម្បទា ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ