ព័ត៌មាន

ឯកឧត្តម ស៊ី ហ្គោវ៉េ ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណឹម សុវត្តិ
នាយកដ្ឋានព័ត៌មាន(១)
224
692 ឯកឧត្តម ស៊ី ហ្គោវ៉េ ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណឹម សុវត្តិ

កាលពីថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០១៨ កន្លងទៅនេះ ឯកឧត្តម នាយឧមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម  ឧត្តមសេនីយ៍ទោ  ស៊ី ហ្គោវ៉េ អគ្គនាយក អគ្គនាយកដ្ឋាន សហប្រតិបត្តិការយោធាអន្តរជាតិ និង ជាគណកម្មាការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តទៅ នៅទីស្តីការក្រសួងការពារជាតិ ។ នៅក្នុងជំនួបនោះឯកឧត្តម ណឹម សុវត្តិបានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ី ហ្គោវ៉េ ដែលបានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជា និង ចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ និង ពិធីអបអរសាទរខួបលើកទី ២០ ទិវានយោបាយឈ្នះឈ្នះ ។ តាមរយៈជំនួបនាពេលនោះ ឯកឧត្តម នាយឧមសេនីយ៍ ណឹម សុវត្ថិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រត្តិការកម្ពុជា ចិន ជាពិសេសកិច្ចសហការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា ចិន ដែលមានការរីកចម្រើនយ៉ាងខ្លាំង ។ មានមតិឆ្លើយតប ឯកឧត្តម ស៊ី ហ្គោវ៉េ បានសម្ដែង នូវមោទនភាពដែលបានមកចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ និង ពិធីអបអរសាទរខួបលើកទី ២០ ទិវា នយោបាយឈ្នះ ឈ្នះ ។ ឯកឧត្តម បានបញ្ជាក់ថា៖ ការសម្ពោធវិមាន ឈ្នះ ឈ្នះ ន៉េះជា ឱកាសមួយសំរាប់ការដកបទសោធន៍ពីកម្ពុជា មកសិក្សាស្វែងយល់អំពីគោលនយោបាយឈ្នះឈ្នះដែលបានដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា ។ នៅក្នុងជំនួបនោះ ឯកឧត្តម ណឹម សុវត្ថិ ​ បានបញ្ជាក់ថា៖ ការសម្ពោធវិមានឈ្នះឈ្នះ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ស​មួយដែល​ពុំធ្លាប់​មានពីមុន​មកនៅកម្ពុជា ហើយសំណង់នឹងក្លាយជាតាក់តាង​ប្រវត្តិសាស្រ្តសំរាប់​កម្ពុជា​​ទៅថ្ងៃអនាគត ។ ឯកឧត្តម បានវាយតំលៃខ្ពស់ចំពោះលទ្ធផល​ជោគជ័យនៃ​កិច្ចសហប្រតិបត្តិការរវាង កងទ័ពនៃ​ប្រទស​ទាំងពីរ កម្ពុជា ចិន ដែលមានការកើនឡើងលើសពីឆ្នាំ មុនៗ ។ នៅក្នុងឱកាសនោះ ឯកឧត្តម  ឧត្តមសេនីយ៍ទោ  ស៊ី ហ្គោវ៉េ និង ណឹម សុវត្ថិ ក៍បានធ្វើ​ការពិភាគ្សា​​ការផ្លាស់​ប្តូរទស្សនៈគ្នា​ទៅវិញទៅមក ជុំវិញកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩  ដែលក្នុងនោះមានការបន្ត​ផ្លាស់​ប្តូរគណប្រតិភូ​ទស្សនកិច្ចគ្នាទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស​ដល់ ខភម និង កិច្ច​សហប្រតិបត្តិការ​ក្នុងក្របខណ្ឌ័ អាស៊ាន ចិន និង ក្របខណ្ឌតំបន់តាមរយៈ កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិអាស៊ាន បូក ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ