ព័ត៌មាន

សម្ដេចពិជ័យសេនា ទៀ បាញ់ ទទួល ជួបសវនាការជាមួយគណៈប្រតិភូកងទ័ពជើងគោកនៃ កងទ័ពរំដោះប្រជាជនចិន
នាយកដ្ឋានព័ត៌មាន(៥)
98
690 សម្ដេចពិជ័យសេនាទៀបាញ់ទទួលជួបសវនាការជាមួយគណៈប្រតិភូកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន

នៅសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានអនុញ្ញាតឲ្យគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ី គូវៃ ( CI GOU WEI ) នាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ និងជាសមាជិកគណៈកម្មាធិការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់សវនាការសម្តេចពិជ័យសេនា ក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី នាទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ី គូវៃ ដឹកនាំគណៈប្រតិភូ កងទ័ព រំដោះប្រជាជនចិន អញ្ជើញមកបំពេញការងារ នៅព្រះរាជាណាចកម្ពុជា ។

សម្ដេចពិជ័យសេនាទៀបាញ់ទទួលជួបសវនាការជាមួយគណៈប្រតិភូកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ​ក្នុងជំនួបនេះឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងការពារជាតិ ជំនួសមុខឱ្យប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានសំដែងនូវការស្វាគមន៍ចំពោះដំណើទស្សនកិច្ចការងារ របស់គណប្រតិភូ អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិចិន នៅកម្ពុជាលើកនេះ ដោយសម្ដេច បានកត់សម្គាល់ថា តាមរយៈនៃដំណើរទស្សនកិច្ចការងារ របស់ប្រតិភូ អគ្គនាយកដ្ឋានសហប្រតិបត្តិការ យោធាអន្តរជាតិ នៅកម្ពុជាលើកនេះ ពិតជានាំមកនូវការពង្រឹងពង្រីកចំណងទាក់ទងសាមគ្គីភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា ចិន ពីរមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំនិងជិត ស្និទ្ធរីកចម្រើន ។ ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ី គូវៃ ជំនួសមុខឲ្យតើរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ការពារប្រទេស អគ្គសេនាធិការកងទ័ពរំដោះប្រជាជនចិន បានសម្ដែងនូវការអរគុណ យ៉ាងអនេកចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលបានផ្ដល់នូវ ពេលវេលា អនុញ្ញាតិឲ្យ គណៈប្រតិភូបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល សម្ដេចប្រតិភូមកបំពេញការងារនៅកម្ពុជា នាងលើកនេះ ។ ឯកឧត្តម ស៊ី គូវៃ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាក សួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាល ជ្រៅពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ផ្ញើជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល កងទ័ពកម្ពុជា ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល ២០១៨ ឈានចូលឆ្នាំ ២០១៩ ដែលនឹងឈាន ចូលមកដល់នៅពេលខាងមុខនេះផងដែរ ។

សម្ដេចពិជ័យសេនាទៀបាញ់ទទួលជួបសវនាការជាមួយគណៈប្រតិភូកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន

ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ី គូវៃ បានបញ្ជាក់ថាឯកឧត្តម រួមនឹងសមាជិកប្រតិភូ មានកិត្តិយសណាស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ នៃការដាក់ សម្ពោធវិមាន ឈ្នះ ឈ្នះ របស់ប្រទេសកម្ពុជា ។ ឯកឧត្តម ស៊ី គូវៃ បញ្ជាក់ទៀតថាក្នុងរយៈពេល 3 ឆ្នាំកន្លង មកនេះ ក្រោមការដឹកនាំផ្ទាល់ របស់សម្ដេចពិជ័យ សេនា វិមាន ឈ្នះ ឈ្នះ ត្រូវបានលេចរូបរាងឡើងយ៉ាង ត្រដែត ដែលជានិមិត្តរូបប្រវត្តិសាស្រ្ត របស់ ប្រទេសកម្ពុជា ។ ឯកឧត្តម សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងនេះ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ