ព័ត៌មាន

កម្មវិធីជិះកង់ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ
នាយកដ្ឋានព័ត៌មាន(៥)
372
686 កម្មវិធីជិះកង់ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ

ថ្នាក់ដឹកនាំជាច្រើនរូបដែលក្នុងនោះរួមមានរដ្ឋមន្ដ្រី រដ្ឋលេខាធិការ និងប្រជាពលរដ្ឋជាង ៥០០នាក់បានជុំជួបគ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃសុក្រនេះ ដើម្បីចូលរួមកម្មវិធីជិះកង់កម្សាន្ដ អបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប២០ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដោយត្រូវធ្វើដំណើរលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ ពីពហុកីឡដ្ឋានជាតិអូឡាំពិក ឆ្ពោះទៅវិមានឈ្នះឈ្នះ នៅទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ តំបន់អភិវឌ្ឍន៍ឧកញ៉ា លី យ៉ុងផាត់ ។

កម្មវិធីជិះកង់ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ

គួរបញ្ជាក់ថា វិមានឈ្នះឈ្នះ នឹងប្រារព្ធពិធីសម្ពោធផ្លូវការ នាថ្ងៃទី២៩ ខែធ្នូ ត្រូវនឹងថ្ងៃខួបលើកទី ២០ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប ២០ឆ្នាំ នៃគោលនយោបាយឈ្នះឈ្នះ (ឆ្នាំ១៩៩៨-២០១៨) របស់សម្ដេចតេជោ ហ៊ុន សែន ។ ប៉ុន្ដែដើម្បីអបអរពិធីជាប្រវត្តិសាស្ដ្រនេះ គណៈកម្មការអន្ដរក្រសួង បានសម្រេចរៀបចំកម្មវិធីរយៈពេល ៤ថ្ងៃពេញ ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ដោយមានសកម្មភាពជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាផងដែរ ស្របពេល NOCC បានត្រៀមកីឡាជាង ១០ប្រភេទ ដើម្បីប្រកួត និងសម្ដែងអបអរសាទរ ក៏ដូចជាផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួមនាឱកាសនោះ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ