ព័ត៌មាន

ជំនួបទ្វេភាគីរវាង សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ានឡាត រដ្ឋមន្ត្រី ក្រសួងការពារប្រទេស ឡាវ
នាយកដ្ឋានព័ត៌មាន(១)
433
684 ជំនួបទ្វេភាគីរវាង សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ានឡាត រដ្ឋមន្ត្រី ក្រសួងការពារប្រទេស ឡាវ

នារសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជា មួយនាយទាហានជាន់ខ្ពស់ទាំងអស់ក៏បានទទួលស្វាគមន៏ដំណើរទស្សកិច្ចរបស់គណប្រតិភូក្រសួងការពារប្រទេសឡាវ ដែលដឹកនាំដោយឯកឧត្តម​ នាយឧត្តមសេនីយ៍​​ ចាន់សាម៉ន​ ចាន់យ៉ានឡាត​  រដ្ឋមន្ត្រី ក្រសួងការពារប្រទេសនៃសាធារណរ​រដ្ឋប្រជាធិបតេយ្យ​ ប្រជាមានិតឡាវ។​               សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវក្តីរីករាយចំពោះ ឯ.ឧ រដ្ឋមន្ត្រី ដែល បានឆ្លៀតឱកាស ដ៏មមាញឹក ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ​ ប្រជាមានិតឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដោយតបតាមការអញ្ជើញដើម្បីមកចូលរួម ជា កិតិ្តយសក្នុងពិធីសម្ពោធវិមាន​អនុស្សាវរីយ៍នយោបាយ​ ឈ្នះឈ្នះ​និងអបអរសាទរខួបលើកទី ២០នៃ ការ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា​ (១៩៩៨-២០១៨)​ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩​  ខែធ្នូ​  ឆ្នាំ២០១៨​ នាពេលខាងមុខផងដែរ ។ សម្តេចក៏បានថ្លែងឲ្យដឹងទៀថា ៖រាល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពយើងទាំង ២ កម្ពុជា.ឡាវ កន្លងមក គឺយើងបានរួមគ្នាបង្កើនទំនាក់ទំនងឲ្យបានកាន់តែស្អិតរមួតថែមទៀតកាន់តែប្រសើរ ។         ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ ចាន់សាម៉ន​ ចាន់យ៉ានឡាត​ ក៏បានថ្លែងអំណរគុណដល់សម្តេចពិជ័យនិងថ្នាក់ដឹកនាំ ខ.ភ.ម ទាំងអស់ដែលបានយកចិត្តទុកដាក់ស្វាគមន៏ចំពោះគណៈប្រតិភូរបស់ឯ.ឧ នាពេលនេះ ។ ឯ.ឧ ក៏បានវាយតំលៃខ្ពស់ចំពោះការរីកចំរើនរបស់ ខ.ភ.ម ស្របពេលដែលប្រទេសកម្ពុជាក៏មានការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សផងដែរ ។ ជំនួសមុខឲ្យបក្ស . រដ្ឋ និងកងទ័ពប្រជាជនឡាវ ឯ.ឧចាន់សាម៉ន​ ចាន់យ៉ានឡាត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានផ្តល់ជំនួយសង្គ្រោះជាបន្ទាន់ដល់ប្រជាជនឡាវជាបងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ ពិសេសការបាក់ទំនប់វ៉ារីអគ្គីសនី នៅខេត្តអាតាពើ កាលពីកន្លងទៅបណ្តាលឲ្យប្រជាជន ៦ ភូមិមានការលិចលង់ ។         ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២ ឯ.ឧ បានសំណូមពរ៖  ជំរុញឲ្យមានការ ផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូកងទ័ពឲ្យបានច្រើន   ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៏ពីគ្នា  ទៅវិញទៅមក ,  បង្កើនការផ្លាស់ប្តូរគណៈប្រតិភូសំរាកបំប៉នសុខភាពឲ្យបានច្រើនថែមទៀត ។ ចំពោះកិច្ចការទំនាក់ទំនងព្រំដែននៃប្រទេសទាំង ២ ឯ.ឧ ក៏បានសំណូមពរឲ្យមានការបង្កើតគណៈកម្មាការព្រំដែនថ្នាក់ក្រសួងការពារជាតិ ដើម្បីឲ្យកិច្ចការនេះទទួលបានកិច្ចហសការគ្នាកាន់តែស្អឹតរមួតថែមទៀត ពិសេសទំនាក់ទំនងរវាងកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២ គឺ ឯ.ឧ រដ្ឋមន្ត្រីចង់ឲ្យមានការជួបគ្នាកំសាន្តសប្បាយជាលក្ខណៈបងប្អូននៅពេលមានបុណ្យប្រណីជាតិម្តង ៗ   ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ