ព័ត៌មាន

ប្រតិភូ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​មក​ដល់​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
422
682 ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ប៊ុន ឡឺត ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ និង​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ចាន់ ​ង៉ូ ​ស៊ុន​លិច្ស​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ វៀត​ណាម ​

    នៅ​រសៀល​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​នេះ​​ដែរ​ គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ប្រទេស ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​ដឹក​នាំ​ដោយ ​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ចាន់ ​ង៉ូ ​ស៊ុន​លិច្ស​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ វៀត​ណាម ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ នៅ​ព្រះ​​​រាជា​ណាចក្រ​កម្ពុជា​ រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ធ្នូ​ ដល់​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​។ 

     អញ្ជើញ​ទៅ​ទទួល​គណៈ​​ប្រតិភូ​ដល់​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​មាន ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ប៊ុន ឡឺត ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​ ឯកឧត្តម ជា​អនុរដ្ឋ​លេខា​ធិការ អគ្គនាយក​ អគ្គនាយក​រង ​និង​​នាយក ​នាយក​រង ​នាយ​ទាហាន​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ ជា​ច្រើន​រូប​ទៀត​ ក្នុង​ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​រយៈ​ពេល៣​ថ្ងៃ​ គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ប្រទេស​ វៀត​ណាម ​នឹង​ចូល​ជួប​ពិភាក្សា​ការ​ងារ​​ជា​មួយ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​វិមាន​ ឈ្នះ ឈ្នះ នារាត្រី​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​  ខាង​មុខ​នេះ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ